ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់​! នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ មាន​អ្វី​ពិសេស​នៅ​ផ្សារ​កុងតឺន័រ​2040​?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​កុងតឺន័រ 2040 ដែល​អាច​ចាត់ទុកជា​ផ្សារ​កុងតឺន័រ​ដ៏​ធំ​ជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​កម្មវិធី​ពិសេស​មួយ​នៅ​ក្នុង PUB Zone របស់​ផ្សារ​កុងតឺន័រ​ចាប់ពី​ម៉ោង ៦៖០០…

រាជធានី​ភ្នំពេញ ៖ ផ្សារ​កុងតឺន័រ 2040 ដែល​អាច​ចាត់ទុកជា​ផ្សារ​កុងតឺន័រ​ដ៏​ធំ​ជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​កម្មវិធី​ពិសេស​មួយ​នៅ​ក្នុង PUB Zone របស់​ផ្សារ​កុងតឺន័រ​ចាប់ពី​ម៉ោង ៦៖០០ ល្ងាច​តទៅ ដោយ​រីករាយ​កំសាន្ត​ជាមួយនឹង​ក្រុម​តន្ត្រី ព្រមទាំង​វត្ត​មាន​​តារា​កំពូល​ចម្រៀង​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​លោក G-Devith ផ្ទាល់​តែ​ម្តង ។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ នឹង​មានកម្ម​វិធី​ចាប់​រង្វាន់​ដើម្បី​រក​អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ Oppo F3 Plus ចំនួន​២​រង្វាន់ និង​រង្វាន់​ធំ​ទូរស័ព្ទ​ដៃ Iphone X មួយ​គ្រឿង​សម្រាប់​បងប្អូន​ដែល​បាន​ចូលរួម​លេង​ហ្គេ​ម​ថត​សែ​ល​ហ្វី​ជា​មួយ​​រ៉ឺ​ម៉ក​កង់​បី​របស់​ផ្សារ​កុងតឺន័រ 2040 និង​ហ្គេ​ម​ដូរ​ស៊ុម​ប្រូ​ហ្វា​ល់ Picture នៅ​ក្នុង​ទំព័រ Facebook Page របស់​ផ្សារ​កុងតឺន័រ 2040 ផង​ដែរ ។ នៅ​ចុងបញ្ចប់​កម្មវិធី ក៏​មានការ​ចាក់​ភ្លេង EDM ដើម្បី​ឲ្យ​បងប្អូន​ដែល​បាន​ចូលរួម​បាន​រាំ​លេង​សប្បាយ​ទាំងអស់​គ្នា ។

ផ្សារ​កុងតឺន័រ 2040 មាន​តូប​កុងតឺន័រ​រហូត​ដល់​ទៅ 500 តូប ដែល​បែងចែក​ជា​៤​ផ្នែក​ធំ​ៗ​ដាច់​ពី​គ្នា មិន​មាន​ភាព​រញ៉េរញ៉ៃ ដូច​ជា​ការ​បែងចែក​ជា ៖ ផ្នែក​លក់ទំនិញ​, ផ្នែក​លក់​ម្ហូប​អាហារ​គ្រប់​ប្រភេទ​, ផ្នែក​ហាង​កាហ្វេ ហាង​កាត់សក់ ភោជនីយដ្ឋាន​ទំនើប​ដែល​មាន​បំពាក់​​ម៉ាស៊ីនត្រជាក់​ប្រកបដោយ​ផាសុកភាព និង​ផ្នែក PUB ព្រមទាំង​កន្លែង​កំសាន្ត​ផ្សេង​ៗ​​ដូច​ជា រោងកុន​ជាដើម បើក​បំរើ​ជូន​២៤​ម៉ោង​ដល់​បងប្អូន​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិ​មក​ទទួល​ភាព​សប្បាយ​រីករាយ​ប្រកបដោយ​សុវត្ថិភាព​ផង​ដែរ ។

នៅ​ថ្ងៃ​ទី ១ ខែធ្នូ​នេះ ផ្សារ​កុងតឺន័រ 2040 នឹង​បើក​ផ្នែក PUB Zone ជូន​ដល់​បងប្អូន​មក​កំសាន្ត​ក៏​ដូច​ជា មក​ភ្លក់​រសជាតិ​ស្រា​ក្រលុក​ឆ្ងាញ់​ៗ ស្រា​បៀរ​ត្រជាក់​ៗ និង​ម្ហូប​គ្រឿង​ក្លែម​​ជា​ច្រើន​មុខ​ក្នុង​តម្លៃ​សមរម្យ ។ បើ​និយាយ​ពី​កន្លែង​ចត​យានយន្ត​វិញ ផ្សារ​កុងតឺន័រ 2040 មាន​ទីធ្លា​ចត​យានយន្ត​ធំ​ទូលាយ​អាច​ចត​រថយន្ត​បានជា​ច្រើន​រយ​គ្រឿង​យ៉ាង​មាន​សុវត្ថិភាព និង​សំរួលការ​កកស្ទះ​បាន​យ៉ាងច្រើន ។

ផ្សារ​កុងតឺន័រ 2040 មាន​ទីតាំង​ចំ​កណ្តាល​ទីក្រុង​នៅ​ទីប្រជុំជន ស្ថិត​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​1 និង​នៅ​ជិត​ទីក្រុង​កោះ​ពេជ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ