ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​របួសធ្ងន់​៦​នាក់ ដោយ​រថយន្ដ​ពីរ​គ្រឿង​បុក​គ្នា

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​ពីរ​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​០២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​០៦​នាក់​ទៀត​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ខាងលិច​ស្ពាន​អូរ​តក់​ឡក់ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​ពីរ​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​០២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​០៦​នាក់​ទៀត​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ខាងលិច​ស្ពាន​អូរ​តក់​ឡក់ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ លោក​វរៈសេនីយ៍ទោ ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឡើង​រវាង​រថយន្ដ​ឡិច​ស៊ី​ស​RX.300 ពណ៌​ស ពាក់​ស្លាក​លេខ នប​.២.១៩០៦ ជិះ​គ្នា​០៣​នាក់​បាន​បុក​គ្នា​ជាមួយ​រថយន្ដ មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ​2AK.1039 ជិះ​គ្នា​០៥​នាក់​។

នៅ​ព្រឹក​នោះ​រថយន្ដ​ឡិច​ស៊ី​ស​របស់​មន្ត្រី​នគរបាល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច រីឯ​រថយន្ដ​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​។ ទៅ​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​ឡិច​ស៊ី​ស​ក្រឡាប់​ពីរ​បី​ត្រឡប់​ធ្លាក់​ចេញពី​ចិញ្ចើមថ្នល់ រីឯ​រថយន្ដ​មួយ​គ្រឿង​នៅ​លើ​ថ្នល់​ខ្ទេច​មុខ​មើល​មិន​យល់​ដូច​គ្នា​។ ក្នុង​ហេ​ត​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​០២​នាក់ និង​របួសធ្ងន់​០៦​នាក់​គឺ​៖ (​ភាគី​ខាង​រថយន្ដ​ឡិច​ស៊ី​ស​)១.​ឈ្មោះ សៀង វិទូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​(​ស្លាប់​) ២.​ឈ្មោះ ហ៊ីង សុខ​ជាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ស្លាប់​) រស់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ៣.​ឈ្មោះ ស៊ន សា​រុំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​នគរបាល​រស់នៅ​ភូមិ​២​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​(​របួសធ្ងន់​)​។

រីឯ​ភាគី​ខាង​រថយន្ដ​មួយ​គ្រឿង​ទៀត​របួសធ្ងន់​ទាំង​០៥​នាក់​៖១.​ឈ្មោះ ប្រាក់ ភឿន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ២.​អោម ពៅ ភេទ​ស្រី អាយុ​៦៩​ឆ្នាំ រស់នៅ​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ៣.​ឃ​ន វិ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ៤.​វ៉ា​ន់ ណាត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ និង​៥.​ឈ្មោះ​ជ័យ ផាត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ឃុំ​ខ្នារ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​។ រថយន្ដ​បង្ក​គ្រោះថ្នាក់​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ចំណែក​សាកសព​ទាំង​ពីរ​នាក់​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ