ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​កាច់ក​ម៉ូតូ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៥​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​អូ​បែក​ក្អម​ឃាត់ខ្លួន​ជា​បន្ទាប់​កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​អរ​គី​ដេ សង្កាត់​អូរ​បែក​ក្អម​ខណ្ឌ​សែន​សុខ​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​អូ​បែក​ក្អម​ឃាត់ខ្លួន​ជា​បន្ទាប់​កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​អរ​គី​ដេ សង្កាត់​អូរ​បែក​ក្អម​ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ យស់ វុ​ទ្ធី អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក និង​២.​ឈ្មោះ នី សីហា អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ,៣.​ឈ្មោះ ពេជ្រ មក​រា អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​,៤.​ឈ្មោះ ធី ចំរើន អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា និង​៥.​ឈ្មោះ គង់ សារី អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​ឧបករណ៍​កាច់ក និង​ឆ្កឹះ​សោ​ម៉ូតូ​ចំនួន​២​ឈុត ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ពណ៌​ក្រហម​មួយ​គ្រឿង​។ តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ទាប​ភ្លឺ កម្លាំង​ប៉ុស្តិ៍​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​បានឃើញ​ក្រុម​សង្ស័យ​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​បេតុង ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​បាន​ឃាត់​សាកសួរ ត្រួតពិនិត្យ​ក៏​ឃើញ​ដែក​កែ​ឆ្នៃ​ដែល​ជា​ឧបករណ៍​សម្រាប់​កាច់ក និង​ឆ្កឹះ​សោ​ម៉ូតូ​នៅ​ជាប់​ខ្លួន​ហើយ​ឃាត់ខ្លួន​តែ​ម្តង​។ បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ផង​ដែរ​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​លួច​កាច់ក​យ៉ាង​សកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​។ តាម​ចម្លើយ​សារភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ទាប​ភ្លឺ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ចេញ​ធ្វើ​សកម្មភាព​លួច​ក៏​បាន​ជួប​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​៕ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ