ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ខ្វះ​ស្រី​ធ្ងន់ធ្ងរ​ បុរស​ៗ​ពិបាក​រកប្រពន្ធ

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​ជួប​ប្រទះ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​នាំ​គ្នា​ហៅ​ថា ជំងឺ​ខ្វះ​ស្រី ។ អាស្រ័យ​ហេតុនេះ បានជា​បុរស​ចិន​ជាង​៣០​លាន​នាក់​ពុំ​អាច​រកប្រពន្ធ​បាន ។ ការ​ខ្វះ​ស្រី​នេះ​គឺ​មក​ពី​នយោបាយ​កូន​តែ​មួយ ។…

ប្រទេស​ចិន ៖ ប្រទេស​ចិន​ជួប​ប្រទះ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​នាំ​គ្នា​ហៅ​ថា ជំងឺ​ខ្វះ​ស្រី ។ អាស្រ័យ​ហេតុនេះ បានជា​បុរស​ចិន​ជាង​៣០​លាន​នាក់​ពុំ​អាច​រកប្រពន្ធ​បាន ។ ការ​ខ្វះ​ស្រី​នេះ​គឺ​មក​ពី​នយោបាយ​កូន​តែ​មួយ ។ ដើម្បី​ដោះស្រាយ​សភាពការណ៍​បែប​នេះ បុរស​ៗ​មួយ​ចំនួន​ត្រៀម​ទាក់ទង​ជា​ក្រុម​ម៉ាហ្វីយ៉ា ។

នយោបាយ​កូន​តែ​មួយ​របស់​ចិន​ពី​ឆ្នាំ​១៩៧៩​មក​ដល់​ឆ្នាំ​២០១៥ ហាមឃាត់​ប្តី​ប្រពន្ធ​ចិន​មិន​ឱ្យ​យក​កូន​លើស​ពី​មួយ លើកលែងតែ​ក្រុម​ជនជាតិភាគតិច​មួយ​ចំនួន ។ នយោបាយ​នេះ​ពិតជា​ទទួល​បាន​ជោគជ័យ ។ យោង​តាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​កំណើត​នៅ​ចិន​មានការ​ចុះ​ថយ​ច្រើន​ក្នុង​ដំណាក់កាល​នេះ​ពី​ការ​ផ្តល់​កំណើត​កូន​៣៣​នាក់ សម្រាប់​​មនុស្ស​១.០០០​នាក់ កាល​ពី​ឆ្នាំ​១៩៧០​មក នៅ​ត្រឹម​១២​នាក់ ក្នុង​ឆ្នាំ​២០១៣ ។

ទោះបី​យ៉ាងណា នយោបាយ​នេះ​ក៏​មាន​ឥទ្ធិពល​អាក្រក់​ដល់​ប្រជាសាស្ត្រ​ដែរ ។ បច្ចុប្បន្ន​នៅ ប្រទេស​ចិន ចំនួន​បុរស​មាន​លើស​ចំនួន​នារី​យ៉ាងច្រើន ។ នយោបាយ​កូន​តែ​មួយ​នាំ​ឱ្យ​គ្រួសារ​ទាំងឡាយ​និយម​ចង់បាន​តែ​កូនប្រុស​ជាង​កូនស្រី ។ ម្យ៉ាងទៀត មរណភាព​ពី​កុមារ​សម្រាប់​ក្មេង​ស្រី​មាន​ខ្ពស់​ដល់​២៦,៨% ទល់​១៨% សម្រាប់​ក្មេង​ប្រុស​រវាង​ឆ្នាំ​២០០៥ និង​២០១០ ។

ក្នុង​តំបន់​មួយ​ចំនួន​របស់​ចិន ភូមិ​ជា​ច្រើន​គេ​ហៅ​ភូមិ​នៅ​លីវ ដោយពេល​ធ្វើ​ដំណើរ​កាត់​ភូមិ​ទាំងនេះ​គេ​ពុំ​ងាយ​បាន​ជួប​នារី​ម្នាក់​ឡើយ ។ យុវជន​ចិន​ជា​ច្រើន​គិត​ថា ពួក​គេ​ប្រហែល​ជា​ពុំ​អាច​បាន​រៀប​ការ​ឱ្យ​មានកូន​ឡើយ ។ អាស្រ័យ​ហេតុនេះ បុរស​ចិន​ច្រើន​លាន​នាក់​ចេញ​ទៅ​កាន់​ភាគ​ខាងត្បូង​ប្រទេស ដើម្បី​ធ្វើការ​នៅ​តាម​បណ្តា​រោងចក្រ ហើយ​អាច​រើស​នារី​ណា​ម្នាក់​ធ្វើ​ប្រពន្ធ ព្រោះ​នៅ​តំបន់​នោះ​មាន​នារី​ច្រើន​ជាង​តំបន់​ឯទៀត​ៗ​របស់​ប្រទេស ។ ទោះបី​យ៉ាងណា បុរស​ជា​ច្រើន​នៅ​តែ​ពុំ​អាច​រកប្រពន្ធ​បាន ទើប​ជ្រើសរើស​ផ្លូវ​ផ្សេង​រហូត​លួច​ចាប់​ប្រពន្ធ​គេ ឬ​ក៏​ទិញ​ស្រី​ពី​បរទេស​មក​ធ្វើ​ប្រពន្ធ ។ នារី​ដែល​គេ​ចូល​ចិត្ត​ទិញ​ធ្វើ​ប្រពន្ធ ពិសេស​នារី​មី​យ៉ា​ន់​ម៉ា វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី រួច​ពេញ​និយម​បំផុត​នារី​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ