ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​លោតទឹក​​សម្លាប់ខ្លួនពី​​​លើ​ស្ពាន​ព្រះមុនីវង្ស​​​ចាស់លិចបាត់​​ក្នុងទន្លេ​ មិន​​ច្បាស់​​​ថា ប្រុស ឬ​ស្រី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មនុស្ស​ម្នាក់​បាន​លោត​ទឹក​​សម្លាប់​​​ខ្លួន​​ពី​​លើស្ពាន​ព្រះមុនី​វង្ស​ចាស់ ​ចូល​នៅ​ក្នុង​ទន្លេ​បាសាក់ កាលពី​​វេលាម៉ោង​​​​​ប្រមាណ​១​​រសៀលថ្ងៃទី​​​​២១ មីនា ​២០១១ ​ហើយ​លិច​បាត់​​​ទៅ​ក្នុងទន្លេ​​បាសាក់​…​ ​ពុំមាន​ប្រភព​ព័ត៌​មាន​​ណាមួយអះអាង​ថា ជាមនុស្ស​​ប្រុស ឬ​ក៏​ស្រី​​ឡើយ ។​

ទាក់ទិន​​នឹង​ហេតុការណ៍​​ខាងលើ​នេះ​ តាម​ប្រភព​​​​ព័ត៌​​ពី​លោក​​ស៊ុន សាវ៉ុន ​ប្រធាន​ផ្នែក​គោល​ដៅ​​ការពា​រស្ពាន​ព្រះមុនី​វង្សថ្មី និង​ចាស់ បាន​​ឱ្យ​ដឹង​ថា ពិតជា​​មានករណី​មនុស្ស​លោតទឹក​​សម្លាប់​​ខ្លួន​ពី​លើ​​ស្ពាន​​ព្រះ​មុនី​វង្ស​​ចាស់​ប្រាកដ​​មែន។​​​​លោកបានធ្វើ​ការ​​​សួរនាំ​​បំភ្លឺ​​ពីក្រុម​​ប្រជាពលរដ្ឋ​​​អ្នក​​​នេសាទ​ត្រី​​​ ​មាន​អ្នក​​​ស្ទូចត្រី​​ អ្នក​ដាក់មង តាម​ដង​ទន្លេជា​ច្រើន​​នាក់ ប៉ុន្តែ​​​ពុំមាន​​ប្រភព​ព័ត៌​មាន​​ណាអះអាង​ថា ​មនុស្ស​​​ដែលលោតទឹក​​សម្លាប់ខ្លួន​​​​​​នោះជា​មនុស្ស​ប្រុស ឬ​ស្រី​​នោះទេ ព្រោះពួកគេ​​​មិនច្បាស់​លាស់​ទេ ត្រង់​ថា ​មាន​អ្នក​លោត​​នោះគឺ​​ពិតជា​​មានហើយ​។ ​ប្រភព​ព័ត៌មាន​​​២ផ្សេង​គ្នា​​​ ខ្លះ​អះអាង​ថា ​ជា​មនុស្ស​​ប្រុស ខ្លះ​អះ​អាង​ថា ​ជា​​ម​នុស្ស​ស្រី ។​

ជុំវិញ​​ព័ត៌មានខាងលើ​​នេះ​សមត្ថកិច្ច​​មូលដ្ឋាន​​ក៏​ដូចជា​​​សមត្ថកិច្ច​​​ដែលឈរជើង​​នៅ​គោលដៅ​​ការពារស្ពាន​ព្រះ​​​មុនីវង្ស​​ ​​កំពុង​រង់ចាំ​មើល​​​​សព​​​អណ្តែតឡើង​​​ ដើម្បី​​បានដឹង​ថា ជា​មនុស្ស​​ប្រុស ឬ​​ក៏ស្រី​​​…​និង​កំពុង​រង់ចាំ​​សាច់ញាតិ​​មក​សួរ​នាំ​ ដើម្បី​​​សមត្ថកិច្ច​​​​ដឹង​ថា ​អ្នក​លោត​​ទឹកនោះ​​មាន​វិបត្តិ​​​អ្វីទើប​​​មក​លោត​ទឹក​សម្លាប់​ខ្លួនបែបនេះ​ ៕​