ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​គ្រោង​កំណត់​ថ្ងៃ​២៩ ធ្នូ ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ វិមាន​អនុ​ស្សារី​យ៍​ឈ្នះ​-​ឈ្នះ ដែល​កំពុង​តែ​សាងសង់​ក្នុង​គោលបំណង​រំឭក​គុណ​វីរបុរស​ជាតិ ដូចដែល​បណ្តា​ប្រទេស​ជឿនលឿន​ជា​ច្រើន​បាន​អនុវត្ត​ដើម្បី​ទុក​ឲ្យ​កូនចៅ​គោរព​បូជា​នោះ បាន​សម្រេច​សមិទ្ធផល​ប្រមាណ​៧០% ហើយ ។ នេះ​បើ​ការ​ឱ្យ​ដឹង​របស់​សម្តេច​ពិជ័យ​សេនា ទៀ…

​រាជធានី​ភ្នំពេញ ​៖ វិមាន​អនុ​ស្សារី​យ៍​ឈ្នះ​-​ឈ្នះ ដែល​កំពុង​តែ​សាងសង់​ក្នុង​គោលបំណង​រំឭក​គុណ​វីរបុរស​ជាតិ ដូចដែល​បណ្តា​ប្រទេស​ជឿនលឿន​ជា​ច្រើន​បាន​អនុវត្ត​ដើម្បី​ទុក​ឲ្យ​កូនចៅ​គោរព​បូជា​នោះ បាន​សម្រេច​សមិទ្ធផល​ប្រមាណ​៧០% ហើយ ។ នេះ​បើ​ការ​ឱ្យ​ដឹង​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​សម្តេច​ពិជ័យ​សេនា មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​កំណត់​យក​ថ្ងៃ​២៩ ធ្នូ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ​-​ឈ្នះ ហើយ​ទិវា​នេះ​អាច​នឹង​ចាប់ផ្តើម​ប្រារព្ធ​ចាប់ពី​ឆ្នាំ​ក្រោយ​តទៅ​។

​សម្តេច ទៀ បាញ់​ បន្ត​ថា ៖ «​ពួក​ខ្ញុំ​យល់​ថា​ ថ្ងៃ​ទី​២៩ ខែធ្នូ គឺជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​ពាក់ព័ន្ធ​ជាមួយនឹង​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​ន័យ​ថា​ វា​បញ្ចប់​ទាំងអស់​នូវ​រឿងរ៉ាវ បាន​ន័យ​ថា ថ្ងៃ​២៩ ខែធ្នូ ១៩៩៨ គឺ​កិច្ចការ​ទាំងនោះ​ចាត់​ទុក​ថា​ វា​ចប់​សព្វគ្រប់ ដោយសារ​យើង​មាន​ឯកសារ​ច្បាស់លាស់​»​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ត្រៀម​របាយការណ៍​លទ្ធផល​សាងសង់​វិមាន​អនុ​ស្សារី​យ៍​ឈ្នះ-​ឈ្នះ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​ថា ស​ម្តេច​នឹង​ធ្វើ​សំណើរ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​ម្នាក់​របស់​​វិមាន​ឈ្នះ​-​ឈ្នះ​ ដើម្បី​កំណត់​ជា​ផ្លូវការ​។ សម្តេច​បន្ត​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​ខិតខំ​ប្រមូល​ឯកសារ​នានា​សម្រាប់​ដាក់​តំកល់​ទុក ដើម្បី​បង្ហាញ​ពី​គោលនយោបាយ​ឈ្នះ ឈ្នះ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។​

​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ នៅ​ខាង​មុខ​ពហុ​កីឡដ្ឋាន​មរ​ត​តេ​ជោ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ០៨​ហិច​តា​៕