ទស្សនាវដ្តី«Forbes»បានបង្ហាញប្រាក់ចំណូលរបស់តារាស្រី ល្បីៗក្នុងរយៈពេល១ឆ្នាំកន្លងមក ចំណាត់ថ្នាក់ទី១បានទៅលើនាងប៊ីយ៉ុន សេ ។ ចំណែកនាងថៃល័រ ស្វ៊ីហ្វ ជាអតីតចំណាត់ថ្នាក់ទី១ធ្លាក់ទៅលំដាប់ទី៣ ។
តាមការប៉ាន់ប្រមាណពីប្រាក់ចំណូលរបស់តារាស្រី ល្បីៗនៅលើពិភពលោកក្នុងអំឡុងពីខែមិថុនា ២០១៦ ដល់មិថុនា២០១៧ ឃើញថានាងប៊ីយ៉ុន សេ អាចរកចំណូលបានច្រើនដល់ទៅ១០៥លានដុល្លារ ពីការលក់បទចម្រៀង«Lemonade» រួមទាំងតន្ត្រីទេសចរណ៍«Formation»ដែលលក់សំបុត្របានច្រើន ។
ចំណាត់ថ្នាក់ទី២គឺតារាជនជាតិអង់គ្លេសនាងAdele ជាម្ចាស់ចំណូល៦៩លានដុល្លារ ខណៈពេលអ្នកគាំទ្រក្នុងមជ្ឈដ្ឋានសិល្បៈចម្រៀងបានកោតសរសើរថានាងជាសិល្បការិនីដែលមនុស្សគ្រប់រូបពេញចិត្ត ។
លំដាប់ទី៣គឺនាងថៃល័រ ស្វ៊ីហ្វ មានចំណូល៤៤លានដុល្លារ ប៉ុន្តែចំណូលនោះមិនបានរួមបញ្ចូលចំណូលពីតន្ត្រីទេសចរណ៍ឡើយ ។
ចំណាត់ថ្នាក់ទី៤ បានទៅលើនាងសេលីន ឌីអុន ជាជនជាតិកាណាដារកចំណូលបាន៤២លានដុល្លារ ។
លំដាប់ថ្នាក់ទី៦ និងទី៧បានទៅនាងជេន្នីហ្វ៊ើ ឡូប៉េស ចំនួន៣៨លានដុល្លារ ។ នាងដលលី ផាតុន៣៧លានដុល្លារ និងនាងរីអានណា៣៦លានដុល្លារ ។ ចំណាត់ថ្នាក់ពីទី៨ ទី៩ និងទី១០ បានទៅលើនាងប្រ៊ីដនី ស្បៀរ រកចំណូលបាន៣៤លានដុល្លារ ។ នាងខេធី ភែរី មានចំណូល៣៣លានដុល្លារ ។ សិល្បការិនីប្រវតិ្តសាស្ត្រអាយុ៧៥ឆ្នាំ នាងបាប្រា ស្ត្រៃសេន មានចំណូល៣០លានដុល្លារ ៕
ចែករំលែកព័តមាននេះ