ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្នេហ៍​ខ​ល​ចូល​ប្ដី​មិន​លើក បិទទ្វារ​វាយ​ប្រពន្ធ​មួយ​ទាំង​ថ្ងៃ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​រហូត​មានការ​ចេញ​អន្តរា​គម​ន៏​ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ខណៈ​ដែល​បុរស​ម្នាក់​បាន​បិទទ្វារ​វាយ​ប្រពន្ធ ព្រោះតែ​រឿង​ទំនាស់​កើត​ចេញពី​ស្ត្រី​ជា​ប្រពន្ធ​ប្រច័ណ្ឌប្ដី នៅ​ពេល​ដែល​ទូរស័ព្ទ​របស់​បុរស​ជា​ប្ដី​ខាងលើ​រោ​ទិ៍​ម្ដង​ៗ មាន​តែ​ស្រី​ស្នេហ៍​ខ​ល​ចូល​រហូត​ម្យ៉ាងទៀត​ស្រី​ម្នាក់​នោះ​ធ្លាប់​បាន​ជេរ​រូប​នាង​តាម​ទូរស័ព្ទ​រួច​ម្តង​មក​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​រហូត​មានការ​ចេញ​អន្តរា​គម​ន៏​ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ខណៈ​ដែល​បុរស​ម្នាក់​បាន​បិទទ្វារ​វាយ​ប្រពន្ធ ព្រោះតែ​រឿង​ទំនាស់​កើត​ចេញពី​ស្ត្រី​ជា​ប្រពន្ធ​ប្រច័ណ្ឌប្ដី នៅ​ពេល​ដែល​ទូរស័ព្ទ​របស់​បុរស​ជា​ប្ដី​ខាងលើ​រោ​ទិ៍​ម្ដង​ៗ មាន​តែ​ស្រី​ស្នេហ៍​ខ​ល​ចូល​រហូត​ម្យ៉ាងទៀត​ស្រី​ម្នាក់​នោះ​ធ្លាប់​បាន​ជេរ​រូប​នាង​តាម​ទូរស័ព្ទ​រួច​ម្តង​មក​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល មួយ​កន្លែង​ស្ថិត នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​មិន​បាន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ឲ្យ​ដឹង​នោះ​ទេ​ពួក​គាត់​បាន​លាក់​អត្តសញ្ញា​ណ​​របស់​ខ្លួន ចំណែក​នគរបាល​ក៏​មិន​បាន​ធ្វើ​កំណត់ហេតុ និង​របាយ​ការ​ណ៏ ឬ​ធ្វើ​កិច្ចសន្យា​ផ្សេង​ៗ ព្រមទាំង​សួរនាំ​ពី ឈ្មោះ​អ្នក​ទាំង​ពីរ​នោះ​ដែរ​គឺ​គ្រាន់តែ​និយាយ​ណែនាំ និង​អប់រំ​រួច និង​សម្របសម្រួល​រយៈពេល​ប្រហែល​១៥​នាទី​ក៏​បាន​ឲ្យ​ពួក​គេ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ស្ត្រី​​​ជា​ប្រពន្ធ​បាន​ប្រាប់​នគរបាល​ថា កន្លង​មក​មាន​ស្រី​ម្នាក់​បាន​ខ​ល​រក​ប្ដី​របស់​នាង​រហូត​ហើយ​ក៏​ធ្លាប់​មាន​ទំនាស់​ជេរ​គ្នា​ជាមួយ​នាង​តាម​ទូរស័ព្ទ​ដែរ ព្រោះតែ​ស្ត្រី​នោះ​គឺជា​ស្រី​ស្នេ​ហ៏​របស់​ប្ដី​នាង ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ប្ដី​នាង​មិន​បាន​កាន់​ទូរស័ព្ទ​ជាប់​នឹង​ដៃ​ទេ គាត់​បាន​ទុក​ទូរស័ព្ទ​ចោល ស្រាប់តែ​ស្រី​ស្នេ​ហ៏​ដដែល​បាន​ខ​ល​រក​គាត់​ម្ដង​ហើយ​ម្ដងទៀត ខណៈនោះ​នាង​បាន​នៅ​ជិត​ប្ដី ហើយ​លោក​ប្ដី​មិន​ហ៊ាន​លើក​នោះ​ឡើយ ។

ពេល​នោះ​នាង​ក៏​បាន​និយាយ​ទៅ​កាន់​លោក​ប្ដី​ថា «​បើ​បង​មិន​លើក​ទូរស័ព្ទ​ទេ ទុក​ឲ្យ​អូន​ជា​អ្នក​លើក​ក៏​បាន​ដែរ ព្រោះ​ម្នាក់​ហ្នឹង​ធ្លាប់​ជេរ​អូន​ម្តង​រួម​មក​ហើយ​» ចំណែក​លោក​ប្ដី​បាន​ឆ្លើយ​តប​វិញ​ថា «​មិន​លើក​ទេ​មេ​មួយ​ហ្នឹង​សាំ​ណាស់​» ដែល​បាន​និយាយ​ស​ម្ដៅ​ថា មេ​របស់​គាត់​នៅ​កន្លែងធ្វើការ​ខ​លម​ក ប៉ុន្តែ​នាង​បានដឹង​រួច​ទៅ​ហើយ​ថា លេខ​នោះ​គឺជា​លេខ​ស្រី​ស្នេ​ហ៏​របស់​ប្ដី និង​ធ្លាប់​ខ​ល​ជេរ​នាង​ទៀត​ផង ។

លោក​ប្ដី​ពូកែ​រក​នឹក​ដោះសារ​ខ្លាំង​ណាស់ ប៉ុន្តែ​នាង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ក្រោយ​ពេល​ឃើញ​ស្រី ខ​ល​រក​ប្ដី​មិន​ឈប់​បែប​នេះ ដែល​បាន​ធ្វើ​ឲ្យ​ភ្នំភ្លើង​ផ្ទុះ​ឡើង​ភ្លាម​មួយ​រំពេច ហើយ​នាង​បាន​លើក​ទូរស័ព្ទ​ជំនួស​ប្ដី​ទាំង​ប្ដី​មិន​បាន​អនុញ្ញាត​ឡើយ ហើយ​គ្រាន់តែ​នាង​កាន់​ទូរស័ព្ទ​មិន​ទាន់​បាន​និយាយ​ផង ស្រាប់តែ​លោក​ប្ដី​ដណ្ដើម​យក​ទៅ​វិញ​យ៉ាង​ទាន់ហន់ ។ មិនតែប៉ុណ្ណោះ​បាន​ស្រែក​សំឡុត ព្រមទាំង​វាយ​រូប​នាង​ទាំង​កំរោល និង​បាន​បិទទ្វារ​បន្ទប់​វាយ​នាង​ទៀត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ទាំង​ថ្ងៃ និង​រាយ​ការ​ណ៏​ជូន​នគរបាល​ចុះ​ទៅ​អន្តរា​គម​ន៏​បែប​នេះ​តែ​ម្ដង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍​កម្លាំង​មិន​បាន​ធ្វើ​កំណត់ហេតុ ឬ​របាយ​ការ​ណ៏ និង​កិច្ចសន្យា​នោះ​ទេ ដោយសារ​តែ​ប្រពន្ធ​មិន​បាន​ប្ដឹងផ្ដល់ ហើយ​គ្មាន​របួស​ស្នាម​ធំដុំ ទើប​កម្លាំង​គ្រាន់​តែត្រឹម​អប់រំ​ណែនាំ និង​សម្របសម្រួល​ឲ្យ​ត្រូវ​គ្នា វិញ​តែ​ប៉ុណ្ណោះ មិន​បាន​សាកសួរ​ឈ្មោះ​ពួក​គាត់​ឡើយ​បន្ទាប់​មក​ក៏​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ