ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​តាម​ផ្លូវលំ​លេង​ម៉ា​ឆ្ងាញ់​ដៃ​គ្មាន​អ្នកដឹង(មានវីដេអូ)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ពិការ​ជើង​ទាំង​២​ដោយសារ​សង្គ្រាម​ពេល​ធ្វើ​កងទ័ព​បាន​ចាប់​យកមុខ​របរ​ជួញដូរ​គ្រឿងញៀន និង​បាន​ធ្វើ​សកម្មភាព​ជួញដូរ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​រហូត​តែ​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ក៏​ធ្វើការ​ចាប់ខ្លួន​ពេល​អង្គុយ​តាម​ផ្លូវលំ លក់​គ្រឿងញៀន​ទាំង​ថ្ងៃ មុខ​វត្ត​ឈូក​ក្រពុំ នៅ​ក្នុងភូមិ​ខ្នា ឃុំ​ទួល​ព្រេច…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ពិការ​ជើង​ទាំង​២​ដោយសារ​សង្គ្រាម​ពេល​ធ្វើ​កងទ័ព​បាន​ចាប់​យកមុខ​របរ​ជួញដូរ​គ្រឿងញៀន និង​បាន​ធ្វើ​សកម្មភាព​ជួញដូរ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​រហូត​តែ​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ក៏​ធ្វើការ​ចាប់ខ្លួន​ពេល​អង្គុយ​តាម​ផ្លូវលំ លក់​គ្រឿងញៀន​ទាំង​ថ្ងៃ មុខ​វត្ត​ឈូក​ក្រពុំ នៅ​ក្នុងភូមិ​ខ្នា ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ភិន ម៉ៅ អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ គាត់​ពិការ​ជើង​ទាំង​២ ដាច់​ត្រឹម​ភ្លៅ​តែ​ម្ដង ទីលំនៅ​ក្នុងភូមិ​ព្រៃ​តា​ប៉ុក សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
នគរបាល​ដកហូត​បាន​ចំនួន​២​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ម៉ាក​ខេ​ម​ហ្វូ​ន​១​គ្រឿង លុយ​ចំនួន​១៧០,០០០​រៀល​(​ដប់​ប្រាំពីរ​ម៉ឺន​រៀល​) ។ នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​ជា​អតីត​យោធា​ដែល​បាន​រង​របួស​ដាច់​ជើង​ទាំង​២​ត្រឹម​ភ្លៅ ក្នុង​ពេល​ធ្វើសង្គ្រាម ហើយ​មួយ​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​គាត់​បាន​ចាប់​យកមុខ​របរ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ គាត់​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ជា​បន្តបន្ទាប់​រហូត​មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្ដងណា​ឡើយ ព្រោះតែ​ឃើញ​គាត់​ជា​ជន​ពិការ​គ្មាន​នរណា​ចាប់អារម្មណ៍​ថា គាត់​ប្រកប​មុខរបរ​ខុសច្បាប់​ដែល​សង្គម​កំពុង​តែ​ស្អប់ខ្ពើម​បែប​នេះ​ទេ ។

ដោយឡែក​នៅ​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូឌុប​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ព្រៃ​តា​ប៉ុក សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទៅ​កាន់​ត្រង់​ចំណុច​ជិត​វត្ត​ឈូក​ក្រពុំ ស្ថិត​នៅ​ក្នុងភូមិ​ខ្នា ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ បន្ទាប់​មក​គាត់​បាន​អង្គុយ​នៅ​ទីនោះ​ដែល​មាន​សភាព​ស្ងាត់ជ្រងំ​លក់​គ្រឿងញៀន ពេល​នោះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្ដិ៍​ទួល​ព្រេច​ចេញ​ល្បាត​ប្រទះ​ឃើញ​មានការ​សង្ស័យ​ក៏​បាន​ចូល​ទៅ​ឆែកឆេរ​មើល​ប្រទះ​ឃើញ​មាន​គ្រឿងញៀន​ជាប់​ខ្លួន​ទើប​ឃាត់​នាំ​ទៅ​សាកសួរ​ហើយ​បានដឹង​ថា គាត់​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ជាង​១​ឆ្នាំ​មក​ហើយ ។
គាត់​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ខាងលើ​ពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅ​ម្ដុំ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ម្ដង​ៗ​ក្នុង​តម្លៃ​១៥​ម៉ឺន​រៀល ដើម្បី​យក​ទៅ​វេច​ខ្ចប់​លក់​បន្ត​យក​ប្រាក់​ចំណេញ និង​បាន​រកស៊ី​មុខរបរ​មួយ​នេះ​ជាង​១​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ