បុរស​អ៊ិ​ស្លា​ម​អាច​យកប្រពន្ធ​បាន​ច្រើន​ក្រោម​លក្ខខ​ណ្ឌ​ទាំង​នេះ​ អីខ្លះទៅណ៎!


រាជធានី​ភ្នំពេញ ៖ បុរស​អ៊ិ​ស្លា​ម​អាច​យកប្រពន្ធ​បាន​លើស​ពី​មួយ ។ តើ​អាចយ​កបាន​ប៉ុន្មាន​ទៅ ?

នៅ​ក្នុង​សាសនា​អ៊ិ​ស្លា​ម គឺ​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​បុរស​យកប្រពន្ធ​បាន​៤​នាក់ បើសិនជា​គេ​មាន​សមត្ថភាព លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រ៉ាប់រង​សម្រាប់​ក្រុម​គ្រួសារ និង​មាន​សមត្ថ​ភាព​ក្នុង​ការ​រួម​ភេទ ហើយ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​មាន​យុត្តិធម៌ ដោយ​មិន​ត្រូវ​បែងចែក​ប្រពន្ធ​ទី​២ ទី​៣ ឬ​ប្រពន្ធ​ទី​៤​ឡើយ ។

លោក​ម៉ា​ន់​សួត អាប់​ឌុ​ល​ឡោះ គ្រូបង្រៀន​ផ្នែក​ច្បាប់​សាសនា​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ពី​ប្រទេស​អា​រ៉ាប់​នៃ​ទីក្រុង​ម៉ា​ឌី​ណះ បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នៅ​ក្នុង​សាសនា​អ៊ិ​ស្លា​ម គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​បុរស​យកប្រពន្ធ​បាន​៤​នាក់​បើសិនជា​បុរស​នោះ​មាន​សមត្ថភាព លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ក្នុង​ក្រុម​គ្រួសារ មាន​សមត្ថភាព​ក្នុង​ការ​រួម​ភេទ​ជាមួយ​គ្នា និង​មាន​យុត្តិធម៌​ទាំង​ការ​រស់នៅ ដោយ​មិន​ត្រូវ​បែង​ចែក​ប្រពន្ធ​ទី​១ ប្រពន្ធ​ទី​២​ទេ ។

លោក​ម៉ា​ន់​សួត អាប់​ឌុ​ល​ឡោះ ថ្លែង​ថា​៖ «​តែ​បើសិនជា​បុរស​នោះ​គ្មាន​លទ្ធភាព គឺ​យក​បាន​តែ​ប្រពន្ធ​មួយ​ទេ ព្រោះ​សាសនា​អ៊ិ​ស្លា​ម ជា​សាសនា​ដែល​ផ្ដល់​សិទ្ធិ ផ្ដល់​តម្លៃ​ឲ្យ​នារី​ខ្លាំង​ជាង​អ្វី​ទាំងអស់ មិន​អាច​លេងសើច​ជាមួយនឹង​ស្ត្រី​ដោយ​បំពាន​សិទ្ធិ​លើ​នាង​ឡើយ តែ​បើសិនជា​បុរស​នោះ​ចង់​រួមរ័ក​ជាមួយ​ស្ត្រី​ណាមួយ ត្រូវ​តែ​ធ្វើ​តាម​ច្បាប់​ដោយ​រៀប​ការ​ត្រឹមត្រូវ ផ្ដល់​កិត្តិយស​ឲ្យ​ខ្លួនឯង និង​អ្នក​ដែល​ខ្លួន​ស្រឡាញ់ មិន​អាច​លេងសើច​នឹង​ច្បាប់​​សាសនា​អ៊ិ​ស្លា​ម​បាន​ទេ គឺ​ត្រូវ​មាន​ចាស់ទុំ​ដឹង​លឺ​ទាំង​សងខាង ដើម្បី​ការពារ​ពេល​មានកូន​មក​កុំ​ឲ្យ​គ្មាន​ឪពុក​»​។

ចំណែក​អ្នកស្រី​ស៊ូ អៃ​នី គ្រូបង្រៀន​ផ្នែក​សាសនា​នៅ​វិទ្យាល័យ​អាល់​ហ្សា​មេ​ល​ ខេត្ត​កំពត ថ្លែង​ថា​៖ «​ច្បាប់​អ៊ិ​ស្លា​ម​គឺ​អនុញ្ញាត​ឲ្យ​បុរស​យកប្រពន្ធ​៤​ពិតមែន តែ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​របស់​ច្បាប់ មិនមែន​ចេះ​តែ​យក​បាន​ទេ​»​។

១-​យុត្តិធម៌ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​៖ បុរស​នោះ​ត្រូវ​មាន​លទ្ធភាព​ក្នុង​ការ​ចាយវាយ​សម្រាប់​​ក្រុម​គ្រួសារ មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ភាព​កក់ក្ដៅ ផ្ដល់​សុភមង្គល​ដល់​គ្រួសារ​ទាំង​៤ និង​មាន​សមត្ថភាព​ក្នុង​ការ​រួម​ភេទ មិន​អាចយ​កមក​ដោយ​មិន​មាន​លទ្ធភាព​ទេ ។ និយាយ​រួម​ត្រូវ​មាន​យុត្តិធម៌ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​។

២-​មានទ្រព្យ​សម្បត្តិ និង​សមត្ថភាព​៖ បើសិនជា​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ ឬ​គ្មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​កូនចៅ​ទេ បុរស​នោះ​មិន​អាច​យកប្រពន្ធ​ពីរ បី​នាំ​តែ​វេទនា​ដល់​ស្ត្រី​នោះ​ទេ ។

៣-​ត្រូវ​មានការ​អនុញ្ញាត្ត​៖ មុន​នឹង​យកប្រពន្ធ​មួយទៀត​បាន​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ប្រពន្ធ​ទី​១​សិន ទោះបីជា​បុរស​នោះ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ក៏​ដោយ មិន​អាច​លួច​ទៅ​យក​ប្រពន្ធ​​ទី​២​បន្ថែម​ទៀត ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​ពី​ប្រពន្ធ​ទី​១​ឡើយ តែ​បើសិនជា​បុរស​នោះ​មាន​យុត្តិធម៌ និង​សមត្ថភាព​គ្រប់គ្រាន់​ហើយ ប្រពន្ធ​ក៏​មិន​អាច​ហាមឃាត់​ស្វាមី​របស់​ខ្លួន​បាន​ដែរ ព្រោះ​វា​ជា​សិទ្ធិ​របស់​ប្តី ។

ពាក់ព័ន្ធ​នឹង​ច្បាប់​សាសនា​អ៊ិ​ស្លា​ម​ដែល​អនុញ្ញាត​ឲ្យ​បុរស​យកប្រពន្ធ​៤​បាន​នោះ លោក ម៉ា​ន​សួត អាប់​ឌុ​ល​ឡោះ បញ្ជាក់​បន្ថែម​ថា ច្បាប់​អ៊ិ​ស្លា​ម គឺ​អនុញ្ញាត​ឲ្យ​បុរស​យកប្រពន្ធ​បាន​តែ​៤​នាក់​ប៉ុណ្ណោះ បើសិនជា​មាន​សមត្ថភាព មិនមែន​អាចយ​កបាន​៧​នាក់​ទេ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ថា​៖ «​ចូរ​អ្នកឯង​យក​ចុះ​ជាមួយនឹង​ស្ត្រី​២ ,៣ ,៤ តែបើ​អ្នកឯង​មិន​យុត្តិធម៌​ទេ គឺ​តែ​១​បាន​ហើយ​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ