អាជ្ញាធរសុខាភិបាលថ្លែងកាលពីថ្ងៃទី២៩ មីនា ថា ការឆ្លងរាលដាលនៃជម្ងឺកញ្ជ្រិលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានសម្លាប់កុមារ១០៦នាក់ ក្នុងនោះ៩០នាក់នៅខេត្តកាតាន ហ្គា ភាគខាងត្បូងប្រទេស ។ អង្គការក្រុមគ្រូពេទ្យគ្មានព្រំដែន MSF របស់បារាំងរៀបរាប់ពីមនុស្ស២១.០០០នាក់ឆ្លងជម្ងឺនោះក្នុងខេត្ត៥របស់អតីតប្រទេសហ្សាអៀរនេះ រួចអង្គការនោះបញ្ជាក់ថា បានចែកចាយវ៉ាក់សាំងការពារដល់កុមារ១,៥លាននាក់ កាលពីឆ្នាំទៅមិញក៏ប៉ុន្តែត្រូវការជំនួយថែមទៀតសម្រាប់បន្តការខិតខំប្រឹងប្រែងនេះ ។
ការកាត់ផ្តាច់ថវិកាដែលផ្តល់ឱ្យសម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងការពារចាប់តាំងពីឆ្នាំ២០០៦មក ធ្វើឱ្យជម្ងឺកញ្ជ្រិលវិលត្រឡប់មកវិញក្នុងតំបន់ទាំងឡាយដែលលុបបំបាត់ជម្ងឺនេះស្ទើរទាំងស្រុងរួចហើយ ។ ចំនួនអ្នកឆ្លងជម្ងឺកញ្ជ្រិល មានការកើនឡើង ហើយការឆ្លងត្រូវបានរាយការណ៍ក្នុងប្រទេសអាហ្វ្រិកចំនួន៣០ ។ ការចាក់វ៉ាក់សាំងការពារកញ្ជ្រិលដល់កុមារម្នាក់ចំណាយប្រាក់មិនដល់១ដុល្លារផងទេ ៕
ចែករំលែកព័តមាននេះ