ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធដារ​ធ្វើ​សិក្ខាសាលា​ស្ដី​ពី វិធាន និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្តឹងតវ៉ា​ពន្ធដារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​លើក​ទី​មួយ​ហើយ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​សិក្ខា​សាលា​​ស្ដី​ពី វិធាន​និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹងតវ៉ា​ពន្ធដារ ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​បណ្តឹងតវ៉ា​ពន្ធដារ ដែល​កន្លង​ទៅ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​នូវ​ប្រកាស​លេខ​១៤៧០…

រាជធានី​ភ្នំពេញ ៖ នេះ​លើក​ទី​មួយ​ហើយ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​សិក្ខា​សាលា​​ស្ដី​ពី វិធាន​និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹងតវ៉ា​ពន្ធដារ ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​បណ្តឹងតវ៉ា​ពន្ធដារ ដែល​កន្លង​ទៅ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​នូវ​ប្រកាស​លេខ​១៤៧០ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្តី​ពី វិធាន និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្តឹងតវ៉ា​ពន្ធដារ ។

ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​បាន​ចេញ​នូវ​សេចក្តីណែនាំ​លេខ​៧៣៧៤ អ​ព​ដ ចុះ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ ស្តី​ពី សិទ្ធិ​និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ ឬ​ភ្នាក់ងារ​កាត់​​ទុក នៅ​ក្នុង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ា​ពន្ធដារ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ផង​ដែរ ។

មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ម្សិលមិញ លោក​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​ថា ទន្ទឹម​នឹង​ការ​លុប​ចោល​នូវ​របប​ម៉ៅ​ការ អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស​ទាំងអស់ ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ។ ស្រប​តាម​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​ក្នុង​របប​ស្វ័​យ​ប្រកាស​ឲ្យ​បាន​ទូលំទូលាយ​ដល់​អ្នក​ជាប់ពន្ធ​គ្រប់​រូប ដើម្បី​ជ្រួតជ្រាប​អំពី​បញ្ហា​ពន្ធដារ ។

លោក​បណ្ឌិត​បន្ដ​ថា ៖« ការ​រឹត​បន្តឹង​នេះ ក្នុង​គោលបំណង​រក្សា​ឲ្យ​បាន​នូវ​តម្លាភាព និង​សុ​ក្រឹត្យ​ភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ ក៏​ដូច​ជា​បាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ដូច​គ្នា​នូវ​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​ក្នុង​បណ្តឹងតវ៉ា នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​នានា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អង្គភាព​ក្រោម​ឱវាទ » ។

ក្នុង​ឱកាស​នោះ​ដែរ លោក ហេង សុខ​ណា​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​អំពី​ការ​យកចិត្ត​ដាក់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការ​បង្កើន​នូវ​ប្រសិទ្ធភាព​បង្ខិត​សេវា​ឲ្យ​គៀក​អ្នក​ជាប់ពន្ធ ដែល​ជា​កត្តា​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​​ការ​យល់​ដឹង​អំពី​វិស័យ​ពន្ធដារ ក៏​ដូច​ជា​កាតព្វកិច្ច​ដើម្បី​ជំរុញ​អនុលោម​ភាព​សារពើពន្ធ និង​ការ​ប្រមូល​ចំណូល​ពន្ធ ។

លោក​មាន​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​យ៉ាង​មុតមាំ​ថា ៖« អ្នក​ជាប់ពន្ធ​គ្រប់​រូប នឹង​បាន​យល់​ដឹង​បន្ថែម​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ដំណើរ​តវ៉ា​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ