ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អាច​នឹង​លូតលាស់​ឈានមុខ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ភ្នាក់ងារ Fitch បាន​ព្យាករ​ថា វៀតណាម និង​មី​យ៉ា​ន់​ម៉ា នឹង​ក្លាយជា​ប្រទេស​លូតលាស់​សេដ្ឋកិច្ច​នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំងអស់ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ…

ទីក្រុង​ហាណូយ ៖ ភ្នាក់ងារ Fitch បាន​ព្យាករ​ថា វៀតណាម និង​មី​យ៉ា​ន់​ម៉ា នឹង​ក្លាយជា​ប្រទេស​លូតលាស់​សេដ្ឋកិច្ច​នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំងអស់ នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​ភ្នាក់ងារ​ខាងលើ កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹង​ថា ការ​លូតលាស់​របស់​វៀតណាម នឹង​ជំរុញ​ដោយ​ស្ថានការណ៍​នយោបាយ​មាន​ស្ថិរ​ភាព ការ​ធ្វើ​កំណែទម្រង់​កើនឡើង ស្ថានភាព​អាជីវកម្ម​ល្អ​ប្រសើរ និង​ការ​លូតលាស់​ក្នុង​វិស័យ​ផលិតកម្ម ខណៈ​ក្រុមហ៊ុន​ពហុ​ជាតិ​បាន​ផ្លាស់​ប្តូរ​ទីតាំង​ផលិត​មក​កាន់​ប្រទេស​វៀតណាម ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​ផលិត ។

របាយការណ៍​នេះ​បន្ថែម​ថា នា​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​អាច​នឹង​លូតលាស់​ជា​មធ្យម​៧,២%​ផង​ដែរ​ក្នុង​១​ឆ្នាំ ព្រោះតែ​ការ​វិនិយោគ​កើនឡើង ស្ថានភាព​អាជីវកម្ម​ល្អ​ប្រសើរ និង​ស្ថិរភាព​នយោបាយ ។

ជាមួយ​គ្នា​នេះ ប្រទេស​សិង្ហ​បុរី និង​ព្រុយ​ណេ ដែល​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ខ្ពស់​រួច​ទៅ​ហើយ អាច​នឹង​ជួប​ប្រទះ​ការ​លូតលាស់​អន់​ថយ​ទៅ​វិញ ។

យោង​តាម​ភ្នាក់ងារ Fitch ឲ្យ​ដឹង​ទៀត​ថា ទស្សនវិស័យ​ផ្នែក​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​មាន​ភាព​ភ្លឺស្វាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដែល​គាំទ្រ​ដោយ​ការ​ធ្វើ​សមាហ​រណ​កម្ម​កាន់តែ​ស៊ីជម្រៅ កា​រត​ភ្ជាប់​ផ្នែក​ដឹក​ជញ្ជូន​ល្អ​ប្រសើរ និង​ការ​បន្ត​ធ្វើ​កំណែទម្រង់​ផ្សេង​ៗ ។

BMI Research របស់​ភ្នាក់ងារ Fitch និយាយ​ថា កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគ​យល់​ក្នុង​តំបន់ (RCEP) និង​ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់ និង​វិ​ថី​របស់​ចិន នឹង​ធ្វើ​ឲ្យ​ប្រទេស​​ក្នុង​តំបន់​កាន់តែ​រួបរួម​គ្នា ព្រមទាំង​ជំរុញ​ការ​លូតលាស់​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ