ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្លឹងផង ! ទិញគ្រឿងញៀ.នឥឡូវមានសេវាកម្មដឹកដល់ផ្ទះទៀត(មានវីដេអូ)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ក្រាំង​ម្កាក់​ធ្វើការ​ចាប់ខ្លួន​រួម​ជាមួយ​គ្រឿងញៀន​ចំនួន​១៧​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​កាលពី​វ​លា​ម៉ោង​១០​នឹង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​នៅ​ក្នុងភូមិ​ព្រៃ​ពេល ឃុំ​ក្រាំង​ម្កាក់…

ខេត្តកណ្ដាល ៖ បុរស​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហការ ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ក្រាំង​ម្កាក់​ធ្វើការ​ចាប់ខ្លួន​រួម​ជាមួយ​គ្រឿងញៀន​ចំនួន​១៧​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​កាលពី​វ​លា​ម៉ោង​១០​នឹង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​នៅ​ក្នុងភូមិ​ព្រៃ​ពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រាយ​ការ​ណ៏​ជូន​នគរបាល​ឲ្យ​ទៅ​បង្ក្រាប​តែ​ម្ដង ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ស្រស់ ពេជ្រ​នី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរប​មិន​ពិត មាន​ទីលំនៅ​​ក្នុងភូមិ​ព្រៃ​ពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជន​នេះ​គឺជា​មុខសញ្ញា​ជួញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ ហើយ​នគរបាល​បាន​ឆែក​រក​ឃើញ​គ្រឿងញៀន​ចំនួន​១៧​កញ្ចប់ ទូរស័ព្ទ​ដៃ​២​គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន និង​ឧ​បករ​ណ៏​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​រួម​ជា​កួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ម្កាក់​បាន​ចេញ​ល្បាត និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ក្រាប​ពេល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្សឹប​ប្រាប់​ថា បានឃើញ​ជនសង្ស័យ​ម្នាក់​នោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ក្រាំង​ម្កាក់ ។​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​កម្លាំង​បាន​ចុះ​ទៅ​កាន់​ចំណុច​នោះ​ធ្វើការ​ចាប់ខ្លួន​បាន និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន និង​វត្ថុ​តាង​ខាងលើ​រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​សួរនាំ​ជន​នោះ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​នេះ​ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​ដែល​បាន​យក​មក​លក់​ឲ្យ​ដល់​នៅផ្ទះ​គឺ​នៅ​ពេល​ដែល​ត្រូវការ​ទិញ​មិន​ចាំបាច់​ហត់​ច្រើន​ទេ គ្រាន់តែ​ខ​ល​ប្រាប់​ទៅ​គឺ​អ្នកលក់​យក​ឲ្យ​ដល់​ផ្ទះ​ហើយ​ខ្លួន​ទិញ​ម្តង​ៗ​តម្លៃ​២០០,០០០​រៀល​(​ម្ភៃ​ម៉ឺន​រៀល​)​ដើម្បី​យក​ទៅ​លក់​បន្ត​យក​ប្រាក់​ចំណេញ ។ ហើយ​បាន​លក់​យូរ​ដែរ​ហើយ និង​មិន​ដែល​មាន​បញ្ហា​នោះ​ទេ ទើបតែ​ពេល​នេះ​ត្រូវ នគរបាល​ចាប់ខ្លួន​បាន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ