ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ឱ្យ​ដេញ​ថ្លៃ​ដែរឬអត់? ​ម្នាក់ៗ​រង់ចាំចូល​ដេញ​ថ្លៃ​

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បើ​គ្រប់​គ្នា​បានឃើញ​បាន​ស្គាល់​ហើយ​ប្រាកដជា​គ្រវីក្បាល​…​និយាយ ថា គ្មាន​ឃើញ​អ្វី​ឱ្យ​រីក​ចម្រើន​ឡើយ​ខេត្ត​មួយ​នេះ​គួរ​ឱ្យ​ខ្មាស​គេ​ណាស់ ។ នៅ​ខេត្តកោះកុង ជា​ខេត្ត​ដាច់​ស្រយាល​ពី​រាជធានី​ភ្នំពេញ មាន​កំពង់​ផែ​សមុទ្រ​មួយ​ឈ្មោះ​កំពង់​ផែ​ដងទង់ ជា​កំពង់​ផែ​ដ៏​សោះកក្រោះ…

ខេត្តកោះកុង ៖ បើ​គ្រប់​គ្នា​បានឃើញ​បាន​ស្គាល់​ហើយ​ប្រាកដជា​គ្រវីក្បាល​…​និយាយ
ថា គ្មាន​ឃើញ​អ្វី​ឱ្យ​រីក​ចម្រើន​ឡើយ​ខេត្ត​មួយ​នេះ​គួរ​ឱ្យ​ខ្មាស​គេ​ណាស់ ។

នៅ​ខេត្តកោះកុង ជា​ខេត្ត​ដាច់​ស្រយាល​ពី​រាជធានី​ភ្នំពេញ មាន​កំពង់​ផែ​សមុទ្រ​មួយ​ឈ្មោះ​កំពង់​ផែ​ដងទង់ ជា​កំពង់​ផែ​ដ៏​សោះកក្រោះ ។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​កោះកុង​មាន​កំពង់​ផែ​មួយ​ដែរ មិន​ទទេ​ស្អាត​ទេ​ពិតមែន​មិនសូវ​មាន​សកម្មភាព​ឬ​មាន​សេវា​រស់​រវើក​ក៏​ដោយ ។

រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ទោះបី​កំពង់​ផែ​មិន​រីក​ចំរើន​ក្តី ក៏​រាល់​ៗ​ឆ្នាំ មន្ទីរ​សង្គម​កិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត រួម​សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ដាក់​កំពង់​ផែ​ដងទង់​ឱ្យ​ដេញថ្លៃ​ជា​សាធារណ​ប្រចាំឆ្នាំ​ដែរ មិន​ដែល​ខកខាន​ទេ​សម្រាប់​អភិបាលខេត្ត​មុន​ៗ ទោះបី​គ្មាន​អ្នក​ដេញថ្លៃ​ក៏​មាន​អ្នក​ទទួល​ធ្វើ​ដែរ ។

ឆ្នាំ​២០១៧​ជិត​ដាច់ខ្យល់​ហើយ ឆ្នាំ​២០១៨​នឹង​ឈាន​មក​ជំនួស​វិញ ដែល​តាម​ធម្មតា​អាជ្ញា​ធរ​ខេត្ត​ត្រូវ​ចេញ​ប្រកាស​ដាក់​ឱ្យ​ដេញថ្លៃ​នូវ​សេវាកម្ម​របស់​រដ្ឋ​ទាំងឡាយ​ក្នុង​ខេត្ត​មួយ​នេះ មាន​ដូច​ជា កំពង់​ផែ​ដងទង់​នេះ​ជាដើម ដែល​ខេត្ត​ដទៃ​ទៀត​កំពុង​តែ​ដំណើរការ​ដូច​ជា​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ​ជាដើម ។

ក្រិ​ត្យ​ក្រម​ដាក់​ឱ្យ​ដេញថ្លៃ​តាម​បណ្តា​ឆ្នាំ​កន្លង​មក​ខេត្ត​ចេញ​ប្រកាស​ជូនដំណឹង​ហើយ​…​ដើម្បី​ឱ្យ​អតិថិជន ដាក់​ពាក្យសុំ​ជា​ផ្លូវការ​ចូល​ដេញថ្លៃ ដែល​ការ​ដេញថ្លៃ​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ រៀង​រាល់​ឆ្នាំ ។ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រភព​ព័ត៌មាន​ជា​ច្រើន​ចេញពី​ខេត្តកោះកុង​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃនេះ​ហើយ ខេត្តកោះកុង​ហាក់ដូចជា​មិន​ទាន់​ឃើញ​ចេញ​សេចក្តី​ប្រកាស ជូនដំណឹង​រឿង​ដេញថ្លៃ​កំពង់​ផែ​ដងទង់​នៅឡើយ​ទេ ។

មាន​ពាក្យ​លេចឮ​ពី​ខេត្តកោះកុង​មក​ថា មាន​អតិថិជន​ច្រើន​នាក់​ហើយ បាន​ទៅ​សាកសួរ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត រឿង​សុំ​ទិញ​ពាក្យ​ដាក់​ដេញថ្លៃ​ត្រូវ​បាន​មន្ត្រី​ទទួល​បន្ទុក​នៅ​មន្ទីរ​នោះ​និយាយ​មិន​ប្រាកដ​សោះ​…​ហាក់ដូច​មិន​ទទួលភ្ញៀវ​…​ម្តង​ថា​ចាំ​ថ្ងៃនេះ ថ្ងៃ​នោះ រក​ជឿជាក់​មិន​បាន ។ប៉ុន្តែ​ក៏​មាន​ពាក្យ​លេចឮ​ថា កំពង់​ផែ​ដងទង់​ទំនង​មិន​ដាក់​ឱ្យ​ដេញថ្លៃ​ទេ ។ មាន​គេ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ប្រហែលជា​ប្រគល់​ឱ្យទៅ​សាច់ញាតិ​…​ដែល​ខ្លះ​ថា​ជា​មិត្តភក្តិ​លោកស្រី​អភិបាលខេត្ត ។ពាក្យ​ខាងលើ​នេះ​គ្រាន់តែ​លេច​ឮជា​ពាក្យ «​ក្អែក​មួយ​ជា​ក្អែក​ដប់​» ប៉ុណ្ណោះ មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ។

ប្រភព​តាមដាន​ដដែល​និយាយ​ថា ចាំ​មើល​ដាច់​ខែវិច្ឆិកា ប្រសិនបើ​មិនឃើញ​មាន​ប្រកាស​លក់​ពាក្យ​ដេញថ្លៃ​ប្រាកដជា​គេ​មិន​ដាក់​ឱ្យ​ដេញថ្លៃ មែនទែន​ហើយ ។ ប៉ុន្តែ​អាច​មាន​ល្បិច​ខ្មៅ​មួយទៀត​…​គេ​អាច​លក់​ពាក្យសុំ​ដេញថ្លៃ​ត្រឹម​២-៣​ថ្ងៃមុន​ថ្ងៃ​កំណត់ ក៏​អាច​ធ្វើ​បាន​ដែរសម្រាប់​មន្ត្រី​មុខលុយ​…​ដើម្បី​ឧបកិច្ច​កុំឱ្យ​ខ្មោច​ធ្វើ​ត្រូវ​…​។

ប៉ុន្តែ​ប្រភព​ដដែល​និយាយ​ថា ចាំ​មើល តើ​មាន​លក់​ពាក្យសុំ​ដេញថ្លៃ​ដែរ​ឬ​អត់ ? ឬ​មួយ​ប្រគល់​ឱ្យ​អ្នក​ចាស់​ដដែល​…​ឬ​មួយ​លើកដាក់​ឱ្យ​អ្នក​ថ្មី ? ព្រោះ​លេចឮ​ថា​មាន​អតិថិជន​ច្រើន​នាក់​ត្រៀមខ្លួន​ចូល​ដេញថ្លៃ ។មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត ព្រោះ​ទូរស័ព្ទ​ចូល​មិន​លើក ៕ ​

អត្ថបទសរសេរ ដោយ