ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ និង​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​។ ហេតុការណ៍​នេះ​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ និង​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​។ ហេតុការណ៍​នេះ​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាង​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គង់ សា​វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ឃុំ​ពុត​សរ ស្រុក​ទន្លេបាទី ខេត្តតាកែវ​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរង​ខណ្ឌ​សែន​សុខ តំណាង​ឲ្យ​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ និង​កម្លាំង​កង​រាជ​អា​វុ​ហត្ថ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​។ លោក ហៅ វាសនា អភិបាលរង​ខណ្ឌ​សែន​សុខ បាន​មាន​ប្រសា​ន៍​ថា ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ​គឺ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដែល​ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ា​និ​ត ជា​ប្រធាន​បាន​ដាក់​បទបញ្ជា​អោយ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​អាច​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន​។ ក្នុង​ការ​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ខាងលើ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​លាក់​ទុក​ថ្នាំ​ញឿ​ន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​មួយ​កញ្ចប់​តូច​នៅ​លើ​ខ្លួន​។

ហើយ​ខណៈនោះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាង​ជិះ​ម៉ូតូឌុប​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1A-7066 ដែល​បើកបរ​ដោយ​បុរស​វ័យ​ប្រហែល​៤០​ឆ្នាំ​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប បាន​ជិះ​ចូល​មក​ក្នុង​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​ដោយ​ក្នុង​លក្ខណៈ​សង្ស័យ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​កាត់​ត្រួតពិនិត្យ​ឆែកឆេរ​ក៏​រក​ឃើញ សោ​សម្រាប់​កាច់ក​ម៉ូតូ​មួយ​ឈុត និង​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​នៅ​លើ​ខ្លួន​ជនសង្ស័យ​ខាងលើ រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ