ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការងារ អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី៥

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​បូក​សរុប​ការងារ​ធានា​ប្រគល់​ត្រី​សាច់ និង​គ្រឿងទេស​គ្រប់​ប្រភេទ​ដល់​កងកម្លាំង​កងទ័ព​១៨​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ នៅ​ក្នុង​ការិយាល័យ​ទី​៤ យោធភូមិ​ភាគ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុវណ្ណ នាយករង…

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​បូក​សរុប​ការងារ​ធានា​ប្រគល់​ត្រី​សាច់ និង​គ្រឿងទេស​គ្រប់​ប្រភេទ​ដល់​កងកម្លាំង​កងទ័ព​១៨​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ នៅ​ក្នុង​ការិយាល័យ​ទី​៤ យោធភូមិ​ភាគ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុវណ្ណ នាយករង នាយកដ្ឋាន​ផ្គត់ផ្គង់​ស្បៀង​ក្រសួងការពារជាតិ​ទទួល​ទិស​បន្ទាយ​មាន​ជ័យ លោក​ឧត្តមសេនីយ៍ទោ ជុំ សុ​ឃឿ​ន នាយករង នាយកដ្ឋាន​ផ្គត់ផ្គង់​ក្រសួងការពារជាតិ ប្រចាំ​បាត់ដំបង ពោធិសាត់ និង​ប៉ៃលិន លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ត្រី ដួង សុខ​សា​រិ​ន នាយការិយាល័យ​ទី​៤ យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​នាយទាហាន​ទទួល​បន្ទុក​ស្បៀង​គ្រប់​កងឯកភាព​ចំណុះ​ចំនួន​៤០​នាក់​បាន​មក​ចូលរួម​។

បន្ទាប់​ពី​បាន​រាយការណ៍​ពី​គ្រប់​តាម​បណ្តា​កងឯកភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥​រួច​មក លោក​ឧត្តមសេនីយត្រី ដួង សុខ​សា​រិ​ន បាន​ប្រកាស​បន្ថែម​នូវ​ការ​ពង្រឹង​ធានា​បន្ថែម​ទៀត​មិន​ឲ្យ​មានការ​ខ្វះខាត​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​គ្រប់​កងឯកភាព​ជួប​ការ​ខ្វះខាត​ផ្នែក​ជីវភាព​ឡើយ​។ សំខាន់​កងទ័ព​នៅ​ជួរ​មុខ​តាម​បណ្ដោយ​ខ្សែបន្ទាត់​នៃ​ព្រំដែន​។ បន្ទាប់​មក​លោក​ឧត្តមសេនីយទោ ជុំ សុ​ឃឿ​ន និង​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុវណ្ណ អគ្គនាយករង នាយកដ្ឋាន​ផ្គត់ផ្គង់​ក្រសួងការពារជាតិ បាន​ផ្តាំផ្ញើ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៦ ឈាន​ចូល​ឆ្នាំ​ទី​៧ ដែល​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ជួយ​គ្រប់​កងកម្លាំង​ទាំងមូល​ក្នុង​ម្នាក់​៤២០០​ក្នុង​១​ថ្ងៃ​បន្ថែម​ពីលើ​ថវិកា​យោធភូមិ​ភាគ​ទី​៥​ចំនួន​៣០០០​រៀល សរុប​រួម​ក្នុង​ម្នាក់​ទទួល​បាន​៧២០០​រៀល ដល់​កងទ័ព​ទាំងអស់​អាច​ទទួល​បាន​ដោយ​គ្មាន​ការ​ខ្វះខាត​អ្វី​ឡើយ​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​សូម​គ្រប់​កងឯកភាព​ទាំងអស់​ជួយ​ពិនិត្យ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​ទី​៧(២០១៨)​ខាង​មុខ​នេះ​កុំ​ឲ្យ​បងប្អូន​កងទ័ព​យើង​មានការ​ជួប​ខ្វះខាត​អ្វី​ទៀត​ឡើយ​។

លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​បាន​ថ្លែង​ថា យើង​មិន​ត្រឹមតែ​ធានា​ផ្គត់ផ្គង់​ផ្នែក​ជីវភាព​ប៉ុណ្ណោះ​ទេ គឺ​បាន​កសាង​ជំរុំ​ជម្រក ផ្ទះបាយ​បាន​ចំនួន​៣៥៤​ខ្នង​ក្នុង​យោធភូមិ​ភាគ និង​ពង្រឹង​បន្ថែម​ធានា​ការ​ប្រកប​មុខរបរ​ដាំ​ដុះ​វិស័យ​កសិកម្ម ចិញ្ចឹមសត្វ​ក្នុង​អង្គភាព​បន្ថែម​ទៀត​ដែល​អង្គភាព​ខ្លះ​អាច​សល់​លក់​បាន​នៅ​តាម​ទីផ្សារ​បន្ថែម​ទៀត​ផង​។ លោក​បាន​បន្ត​ទៀត​ថា យោធភូមិ​ភាគ​ទី​៥​កំពុង​រៀបចំ​បន្ថែម​ហ្វឹកហ្វឺន​ទ័ព​ថ្មី​ចំនួន​១២៨​នាក់ ដោយ​បាន​ផ្តល់​សម្លៀក​បំពាក់ និង​គ្រឿង​បរិក្ខា​កងទ័ព​ចូល​ក្នុង​សាលា​ពល​ទាហាន​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​តទៅ ដោយ​ហ្វឹកហាត់​រយពេល​៤​ខែ​ទើបត្រូវ​បញ្ចប់ ហើយ​បែងចែក​ការងារ​តាម​បណ្តា​អង្គភាព​ដែល​ត្រូវការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ