ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​យក​ប្រាក់​គេ​សប្បាយ​ណាស់ ឥឡូវ​បែប​នេះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា អ្នកស្រុក​ជាង​៣០​នាក់ មក​ពី​ស្រុក​កៀនស្វាយ បាន​មក​ដាក់​ពាក្យ​ប្តឹង​ស្ត្រី​ឈ្មោះ អៀ​ត​សា​រឹម ពី​បទ​ឆបោក​ប្រាក់​របស់​ពួក​គាត់​ដែល​អះអាង​ថា ធានា​នាំ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន…

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា អ្នកស្រុក​ជាង​៣០​នាក់ មក​ពី​ស្រុក​កៀនស្វាយ បាន​មក​ដាក់​ពាក្យ​ប្តឹង​ស្ត្រី​ឈ្មោះ អៀ​ត​សា​រឹម ពី​បទ​ឆបោក​ប្រាក់​របស់​ពួក​គាត់​ដែល​អះអាង​ថា ធានា​នាំ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​ការ​ពិត​គឺជា​អំពើ​ឆបោក ទើប​ពួក​គាត់​នាំ​គ្នា​ប្តឹង​ចូល​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ឱ្យ​តុលាការ​ជួយ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ អ្នក​ភូមិ​ដែល​លើកគ្នា​មក​ដាក់​ពាក្យបណ្តឹង​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​បាន​ស្ត្រី​ឈ្មោះ អៀ​ត សា​រឹម ឆបោក​ដោយ​បញ្ចុះបញ្ចូល​ថា បើ​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បាន​ប្រាក់ខែ​ច្រើន​ចាំ​រូបគេ​ធានា​យក​ទៅ ឱ្យ​តែ​ប្រគល់​ប្រាក់​ក្នុង​ម្នាក់​១.០០០​ដុល្លារ​ទៅ​២.០០០​ដុល្លារ គឺ​បាន​ទៅ​ហើយ​។

ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​ខកចិត្ត​នោះ គឺ​បាន​ត្រឹមតែ​ត្រូវ​ស្ត្រី​ឆបោក​រូប​នេះ​យក​លុយ​ពី​ពួក​គាត់ រួច​ហើយ​អត់​បាន​ទៅ​ណា​ទាំងអស់​។ ពលរដ្ឋ​ទាំងនោះ​រៀបរាប់​ទៀត​ថា ពួក​គាត់​បាន​មក​ដាក់​ពាក្យបណ្តឹង​នេះ​គឺ​សូម​ឱ្យ​តុលាការ ជួយ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ បច្ចុប្បន្ន​ស្ត្រី​ឈ្មោះ អៀ​ត សា​រឹម កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត ក្នុង​សំណុំរឿង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ អៀ​ត សា​រឹម ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ ចាប់ខ្លួន​នៅ​ក្នុង​បុរី​លឹ​ម​ឈាង​ហាក់ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​បញ្ជូន​ភ្លាម​ៗ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ។

លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២២ ខែសីហា​កន្លង​មក បាន​បង្គាប់​ឱ្យ​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ អៀ​ត សា​រឹម ដើម្បី​យក​មក​អនុវត្ត​ទោស​ចំនួន​១​ឆ្នាំ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​។ លោក​ប្រធាន​សាលាដំបូង​ខេត្ត និង​ជា​ចៅក្រម​ជំនុំជម្រះ កាលពី​ទី​១៨ សីហា កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ស្ត្រី​ឈ្មោះ អៀ​ត សា​រឹម ដាក់​ពន្ធនាគារ​១​ឆ្នាំ សង​សំណង​ចំនួន​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​ដុល្លារ ព្រមទាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ដើម្បី​យក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តាម​ច្បាប់​។

លោក​ប្រធាន​សាលាដំបូង​ខេត្ត​យល់​ឃើញ​ថា ចរិត​ប្រព្រឹត្ត​បទល្មើស​របស់​ជនជាប់ចោទ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​មាន​កលល្បិច​ច្រើន​ក្នុង​ការ​បោកប្រាស់​ជន​រង​គ្រោះ​។ ដូច្នេះ តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ ក្នុង​ពេល​ប្រកាស​សាលក្រម​កំបាំង​មុខ តែ​បាន​ចាត់ទុកជា​ចំពោះ​មុខ ដោយ​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ