ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​តូច​ចិត្ត​មិន​បាន​ឡើង​ស័ក្ដិ ទើប​គិត​ខ្លី​បែប​នេះ​ ​!

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ មាន​ករណី​បាញ់​សម្លាប់​ខ្លួនឯង​មួយ​នៅ​ក្នុង​បន្ទប់ទឹក ដោយ​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ថា គឺជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ម្នាក់ ដោយ​បាន​ប្រើប្រាស់​អាវុធ​អាកា​៤៧​មួយ​ដើម កើតឡើង ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ…

ខេត្តកោះកុង ៖ មាន​ករណី​បាញ់​សម្លាប់​ខ្លួនឯង​មួយ​នៅ​ក្នុង​បន្ទប់ទឹក ដោយ​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ថា គឺជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ម្នាក់ ដោយ​បាន​ប្រើប្រាស់​អាវុធ​អាកា​៤៧​មួយ​ដើម កើតឡើង ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា​នេះ​។

សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា គាត់​គឺជា​មន្ត្រី​ប៉ូលិស​ផ្នែក​កង​អន្តរាគមន៍ ឈ្មោះ ផេង គ្រី​។

ប្រភព​ជុំវិញ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មូលហេតុ​គឺ​ដោយសារ​មន្ត្រី​ប៉ូលិស​រូប​នេះ តូចចិត្ត​ដោយសារ​តែ​រូប​ខ្លួន​ចូល​ធ្វើ​ប៉ូលិស​យូរហើយ មិន​បាន​ឡើង​ស័ក្តិ​នឹង​គេ ហើយ​មិត្ត​រួមការ​ងារ​ខ្លះ​មួយ​ឆ្នាំ​ឡើង​ស័ក្តិ​២​ដង​ឯណោះ​។ ក្រោយ​ពែ​ល​កើតហេតុ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ស្រាវជ្រាវ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ