ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរសោះ! យកក្រម៉ារុំ.ក ដូចមក​​រឹត.ក

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​​ឱ្យ​​ដឹង​ថា កុមា​រា​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​បន្ទាប់​ពី​​យក​ក្រ​ម៉ា​រុំ​​.​កខ្លួន​​ឯង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨ ​វិច្ឆិកា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​​ឱ្យ​​ដឹង​ថា កុមា​រា​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​បន្ទាប់​ពី​​យក​ក្រ​ម៉ា​រុំ​​.​កខ្លួន​​ឯង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨ ​វិច្ឆិកា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ​។

កុមា​រា​ខាងលើនោះ​ ឈ្មោះ​ជឿ​ង លី អាយុ​១០​ឆ្នាំ ស្នាក់​នៅ​ស៊ី​ឈ្នូ​ល​កាច់​ពោត​ឲ្យ​គេ​ជាមួយ​ឪពុក នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ ប្រភព​បាន​​ឱ្យដឹង​ទៀតថា កុមា​រា​នោះ​បាន​ឡើង​​លេង​​លើ​ត្រាក់ទ័រ​តែម្នាក់​ឯង ហើយ​យក​ក្រ​ម៉ា​រុំ.ក​លេង​ ។ ប៉ុន្តែ​ចៃដន្យ​បាន​ភ្លាត់​ជើង​​ធ្លាក់​ពីលើ​ត្រាក់ទ័រ ហើយ​ក្រ​ម៉ា​នោះ​ទាក់​ជាប់​នឹង​ត្រាក់ទ័រ​ បណ្តាល​រឹត.​កឯង ​​ដាច់​ខ្យល់​ស្លាប់​តែ​ម្ដង​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ដើម្បី​ធ្វើ​កោសល្យវិច័យ​កន្លែង​កើតហេតុ​  ។

ទោះជា​យ៉ាងណា​ មន្ត្រី​ជំនាញ​បាន​អះអាង​ថា កុមា​រា​នោះ​ ពិតជា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ដោយ​ចៃដន្យ ​ដូច​ការ​រៀបរាប់​ខាងលើ​នេះ​មែន​ ។

អត្ថបទសរសេរ ដោយ