ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​អី ​ទើប​ប៉ូ​លិសម្នាក់​បា.ញ់សម្លា.ប់ខ្លួន​ឯង​បែប​នេះ?

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះ​កុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​ករណី​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​​​ឯងមួយ​នៅ​ក្នុង​បន្ទប់​ទឹក ​ដោយ​ជនរងគ្រោះ​​​ត្រូវគេស្គាល់​ថា គឺជា​មន្ត្រី​ប៉ូ​លិ​​ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកោះកុង​ម្នាក់​ ដោយបាន​​ប្រើ​​ប្រាស់​អាវុធ​​អាកា​​៤៧មួយដើម​ ​​​កើត​ឡើង​ ស្ថិត​នៅ​ក្នុងភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ…

ខេត្តកោះ​កុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​ករណី​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​​​ឯងមួយ​នៅ​ក្នុង​បន្ទប់​ទឹក ​ដោយ​ជនរងគ្រោះ​​​ត្រូវគេស្គាល់​ថា គឺជា​មន្ត្រី​ប៉ូ​លិ​​ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកោះកុង​ម្នាក់​ ដោយបាន​​ប្រើ​​ប្រាស់​អាវុធ​​អាកា​​៤៧មួយដើម​ ​​​កើត​ឡើង​ ស្ថិត​នៅ​ក្នុងភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរៈភូមិន្ទ បង្កឱ្យភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង០៤រសៀលថ្ងៃទី​២៨ វិច្ឆិកា នេះ ។

សេចក្តីរាយការណ៍បន្តថា សមត្ថកិច្ច​​​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា​ គាត់គឺជាមន្ត្រី​ប៉ូ​លិស​ផ្នែក​កង​អន្តរាគមន៍​ ​ឈ្មោះផេង គ្រី ។

ប្រភព​ជុំវិញ​កន្លែង​កើតហេតុ​បាន​​​និយាយ​​ថា ​​មូលហេតុ​ គឺដោយសារ​មន្ត្រី​ប៉ូ​លិស​រូបនេះ ​តូចចិត្ត​ ដោយសារ​តែ​រូប​ខ្លួន​ចូល​ធ្វើ​ប៉ូលិស​​យូរហើយ​ មិន​បាន​ឡើង​ស័ក្តិ​នឹង​​គេ ហើយ​មិត្ត​រួមការ​ងារ​ខ្លះ​មួយ​ឆ្នាំ​ ឡើង​ស័ក្តិ​២​ដង​ឯណោះ ។ បច្ចប្បន្ន សមត្ថ​កិច្ចជំនាញកំពុង​ស្រាវជ្រាវបន្ត ។

អត្ថបទសរសេរ ដោយ