ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ភ្លើងទៀន​នឹង​មិន​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នោះ​ទេ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​មន្ត្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​គណ​បក្ស​ភ្លើងទៀន នឹង​មិន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមា​ជិ​ក​ព្រឹទ្ធ​សភា​នៅ​ពេល​ខាង​មុន​នោះ​ទេ​។​ ​មន្ត្រី​ដែល​ស្និត​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស​ សម រ​ង្ស៊ី​) សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក ​គណបក្ស​ភ្លើងទៀន…

រាជធានី​ភ្នំពេញ​៖ បើ​តាម​មន្ត្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​គណ​បក្ស​ភ្លើងទៀន នឹង​មិន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមា​ជិ​ក​ព្រឹទ្ធ​សភា​នៅ​ពេល​ខាង​មុន​នោះ​ទេ​។​

​មន្ត្រី​ដែល​ស្និត​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស​ សម រ​ង្ស៊ី​) សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក ​គណបក្ស​ភ្លើងទៀន មាន​សមាជិក​ព្រឹទ្ធសភា​១១​នាក់ ប៉ុន្តែ​នា​ឆ្នាំ​២០១៨​ខាង​មុខ បក្ស​នេះ​មិន​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​សមា​ជិក​ព្រឹទ្ធសភា​ឡើយ ដោយសារ​តែ​គ្មាន​​​សង្ឃឹម​នឹង​ទទួល​ជ័យជម្នះ ក្រោយ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧​ កន្លង​មក​។ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ខាង​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​លោក ទាវ វ​ណ្ណុ​ល​ ប្រធាន​គណបក្ស​ភ្លើងទៀន​ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​តេ​ចូល​គ្មាន​អ្នក​ទទួល​។​

​លោក​ ទាវ វ​ណ្ណុ​ល​ ប្រធាន​គណបក្ស​ភ្លើងទៀន នឹង​មិន​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​នេះ​ឡើយ ដោយ​​​សារ​តែ «​គ្មាន​សង្ឃឹម​ទទួល​ជ័យជម្នះ​» ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​រំលាយ ។ លោក​បាន​ពន្យល់​ថា បើ​អង្គ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​/​ខេត្ត ក្រុង ស្រុក​/​ខណ្ឌ ឃុំ​/​សង្កាត់ ទាំង​៥០០៧​នាក់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​​ហើយ គឺ​ក៏​គ្មាន​សង្ឃឹម​ទទួល​បាន​ជ័យ​ជ​ម្នះ​​ដែរ​។​

​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ​ដែ​រ លោក​ សោម សូរ​រី​ដា អគ្គលេខាធិការ​រង ​គ.ជ​.​ប បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ថ្ងែ​ទី​២៨ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ គ​.​ជ​.​ប បាន​ទទួល​ពី​គណ​បក្ស គឺ​គណបក្ស​​​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ