ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឈឺ​ពោះ​ទៅ​រក​ពេទ្យ ធ្វើ​ឱ្យ​ពេទ្យ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​ Maksud khan អាយុ​៣៥​ឆ្នាំ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​Sanjay Gandhi ក្រុង​សា​តា​ណា រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដេ​ស ព្រោះ​មាន​អាការ​ឈឺពោះ…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​ Maksud khan អាយុ​៣៥​ឆ្នាំ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​Sanjay Gandhi ក្រុង​សា​តា​ណា រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដេ​ស ព្រោះ​មាន​អាការ​ឈឺពោះ ។

គ្រូពេទ្យ​ជំនាញ​បាន​ឆ្លុះ​ប្រទះ​ឃើញ​កាក់ ​ផ្លែកាំបិត​កោរ​ពុកមាត់ អំបែង​កែវ ដុំ​ថ្ម និង​កំណាត់​ដែក​ស្រួច ហើយ​បាន​វះកាត់​យក​ចេញ ។

លោក​វេជ្ជបណ្ឌិត​ព្រី​យ៉ាំ​ង​សា​ម៉ា ជា​អ្នក​វះកាត់​ឱ្យ​ដឹង​ថា «​អ្នកជំងឺ​រូប​នេះ​ប្រាប់​ថា ​ឈឺពោះ យើង​ក៏​ពិនិត្យ​ដោយ​ម៉ាស៊ីន​ឆ្លុះ «Endoscopy » យើង​ភ្ញាក់ផ្អើល​នៅ​ពេល​ប្រទះ​ឃើញ​​កាក់ ​ដែកគោល និង​ខ្ចៅ​វី​ស នៅ​ក្នុង​ពោះ​របស់​គេ ។ ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្ញុំ​ដែល​ឃើញ​មាន​ហេតុការណ៍​បែប​នេះ​» ។

វេជ្ជបណ្ឌិត​នៅ​ក្នុង​មន្ទីរពេទ្យ​ឱ្យ​ដឹង​ទៀត​ថា លោក​ Khan ជា​អ្នកបើកបរ​ឡាំ​ប្រឺ​តា ហើយ​តែង​តែ​លេប​ដែក​អតិថិជន​ឱ្យ​ជា​ប្រចាំ ​ដោយ​មិន​ធ្លាប់​បង្ហាញ​អាការ​ប៉ះពាល់​ទេ ។

កាលពី​៣​ខែ ​មុនគេ​ចាប់ផ្តើម​ឈឺពោះ និង​បាន​វះកាត់​ប្រទះ​ឃើញ​ដែកគោល​មួយ​ចំនួន​មុត​​ពោះវៀន​រួម​ទាំង​ហូរ​ឈាម ។

ក្រុម​គ្រួសារ​បញ្ជាក់​ថា Khan មាន​អាការ​ស្រងេះស្រងោច​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ស៊ី​លោហៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ