ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២០ មេសា

14 ឆ្នាំ មុន

ឆ្នាំ​១៩៤៥
-​មេដឹកនាំ​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ អា​ដុល ហ៊ីទ្លែ​រ បាន​បង្ហាញ​មុខជា​លើក​ចុង​ក្រោយ​ចេញពី​ទីតាំង​សុវត្ថិភាពដើម្បី​ប្រគល់​រង្វាន់ Crosses ទៅ​ឱ្យ​កងទ័ព​វ័យក្មេង​របស់​គាត់ នៃកង​យុវជន​ហ៊ី​ទ្លែ​រ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​២ ។

ឆ្នាំ​១៥៣៤
-​លោក​ហ្សា​ក​ការ​ទ័​រ អ្នករុករក​ជាតិបារាំង ខណៈ​ពេល​ធ្វើ​ដំណើរ​ក៏​បាន​រក​ឃើញ ប្រទេស​កា​ណា​ដា និង​តំបន់​ឡា​ប្រា​ដ័​រ ។
ឆ្នាំ​១៦៥៧
-​តំបន់​សេរីភាព​មួយ​ត្រូវ​បាន​បង្កើត​ឡើងសំរាប់​ឱ្យ​ជនជាតិ​ជ្វី​ហ្វ គឺ​ទីក្រុង​ញូ​វ​អាម​ស្ទែរដាម ដែល​ជាទី​ក្រុង​នៅ​ក្រោម​អាណានិគម និយម​ហុ​ល្លង់ ។ បច្ចុប្បន្ន​ក្រុង​នេះ គឺជា​ទីក្រុងញូ​វ​យ៉​ក របស់​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៧៩២
-​ប្រទេស​បារាំង​បាន​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​អូ​ទ្រី​ស ហើយ​នេះ​ក៏​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​បដិវត្ដន៍​របស់​ប្រទេស​បារាំង ក្នុង​ការ​ធ្វើសង្គ្រាម​ជាមួយ​រដ្ឋ​ជា​ច្រើន​នៅ​ក្នុងទ្វីបអឺរ៉ុប ដូច​ជា​ប្រទេស​អង់គ្លេស រុ​ស្ស៊ី ទួ​រ​គី ជាដើម ។
ឆ្នាំ​១៨០៩
-​សង្គ្រាម​នៅ​បា​វា​រី​យ៉ា ក្រោម​ការ​ដឹកនាំរបស់​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត ដែល​ជា​មេ​ដឹក នាំ​ប្រទេស​បារាំង រួម​ជាមួយ​ទ័ព​បា​វា​រី​យ៉ា ប្រឆាំង​ការ​ឈ្លានពានរ​បស់ទ័ព​ប្រទេសអូ​ទ្រី​ស មក​លើ​បា​វា​រី​យ៉ា​។ ការ​ប្រយុទ្ធ​គ្នា​នេះ ទ័ព​បារាំង​សរុប​មាន​ចំនួន​៩០.០០០​នាក់ ឯ​ទ័ព អូ​ទ្រី​សមាន​ចំនួន​៨០.០០០​នាក់ ។ ជោគជ័យបាន​ទៅ​លើ​ប្រទេស​បារាំង​តែ​ទ័ព​ត្រូវ​ស្លាប់ និង​របួស​សរុប​២.០០០​នាក់ ចំណែក​ប្រទេស អូ​ទ្រី​ស ស្លាប់​ទ័ព និង​របួស​សរុប​២.៨០០​នាក់ និង​ត្រូវ​ចាប់ខ្លួន​បាន​៤.០០០​នាក់ ។
ឆ្នាំ​១៨១០
-​អភិបាលក្រុង​កា​រ៉ា​កាស បាន​ប្រកាសឯករាជ្យ​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៨២៨
-​អ្នករុករក​ជាតិ​បារាំង​រេ​ណេ​កៃ​លី បានក្លាយជា​ជនជាតិ​អឺរ៉ុប​ទី​១ ដែល​បាន​ចូល​ទៅទីក្រុង​ទី​ម​បូ​ទូ ប្រទេស​ម៉ា​លី ហើយ​បាន​ចាក ចេញពី​ទីក្រុង​នេះ​ដោយ​សុវត្ថិភាព ។
ឆ្នាំ​១៨៦២
-​អ្នក​គីមី​វិទូ​បារាំង លោក​ល្វី​ស ប៉ាស្ទ័រ និងលោក​ក្លូ​ដ​ប៊ែ​នាដ បាន​បញ្ចប់​ការ​សាកល្បងលើក​ទី​១ នៃ​ការ​ប្រើ​កំ​ដៅ​សំលាប់​មេរោគ ក្នុង​អាហារ ។
ឆ្នាំ​១៩០២
-​លោក​ព្យែ​រ គូ​រី និង​នាង​ម៉ា​រី​គូ​រី ជា​ប្ដីប្រពន្ធ​បាន​រក​ឃើញ​សារធាតុ​រ៉ា​ឌី​ដ្យូ​ម និងសារធាតុ​ប៉ូ​ឡូ​នី​យ៉ូ​ម ក្នុង​តារាង​ខួប​គីមី ។
ឆ្នាំ​១៩១៨
-​លោក​ម៉ា​ន​ហ្វ្រី​ដ វ៉ុ​ន រីក​ថូ​ហ្វេ​ន ដែល​ជាអ្នកបើកបរ​យន្ដហោះ​ប្រទេស​អា​ល្លឺ​ម៉​ង់ បានបាញ់​ធ្លាក់​យន្ដហោះ​ចំបាំង​ទី​៧៩​និង​៨០ ជា ហេតុ​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នកបើកបរ​យន្ដហោះ​ដ៏​ពូកែ​បំផុត​ក្នុង​សង្គ្រាមលោក​លើក​ទី​១​។
ឆ្នាំ​១៩៤៥
-​មេដឹកនាំ​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ អា​ដុល ហ៊ីទ្លែ​រ បាន​បង្ហាញ​មុខជា​លើក​ចុង​ក្រោយ​ចេញពី​ទីតាំង​សុវត្ថិភាពដើម្បី​ប្រគល់​រង្វាន់ Crosses ទៅ​ឱ្យ​កងទ័ព​វ័យក្មេង​របស់​គាត់ នៃកង​យុវជន​ហ៊ី​ទ្លែ​រ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​២ ។
-​កងទ័ព​សហរដ្ឋអាមេរិកបាន​ចូល​កាន់ កាប់​ទីក្រុង Leipzig របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ដើម្បី​ប្រគល់​ឱ្យ​សហភាព​សូ​វៀត ។
ឆ្នាំ​១៩៦១
-​ប្រតិបត្ដិការ​ឈ្លានពាន​ចូល​ប្រទេស​គុយបា របស់​សហរដ្ឋអាមេរិក បាន​ទទួល​ភាព​បរាជ័យ ។ ការ​ឈ្លានពាន​នេះ គឺ​ក្រុម CIA បាន ហ្វឹកហាត់​កងទ័ព​គុយ​បា ដែល​ត្រូវ​គេ​និរទេស ដោយ​មានការ​ជួយ​គាំទ្រ​ពី​កងទ័ព​សហរដ្ឋអា​មេ​រិ​ក​ដើម្បី​ផ្ដួលរំលំ​លោក​ហ្វី​ដែលកា​ស្ក្រូ ចេញពី​តំណែង ។ ព្រឹត្ដិការណ៍​នេះ ធ្វើ​ឱ្យ​ទ័ពអា​មេ​រិ​ក​ស្លាប់​១១៨​នាក់ ត្រូវ​គេ​ចាប់ខ្លួន១.២០១​នាក់ ចំណែក​ប្រទេស​គុយ​បា​ស្លាប់ទ័ព​១៧៦​នាក់ និង​ប្រហែល​ពី​៤.០០០​នាក់ ទៅ​៥.០០០​នាក់​ផ្សេង​ទៀត ត្រូវ​គេ​សង្ស័យថា បាន​ស្លាប់ បាត់​ខ្លួន និង​របួស ។
ឆ្នាំ​១៩៧២
-​យាន​អា​ប៉ូ​ឡូ​ទី​១៦ បាន​ចុះ​ចត​នៅ​លើភព​ព្រះ​ចន្ទក្រោម​ការ​ដឹកនាំ​របស់​លោក​ច​នយ៉ាំ​ង ។
ឆ្នាំ​១៩៩៨
-​ក្រុម​ភេរវកម្ម​អា​ល្លឺ​ម៉​ង់ RAF ដែល​ជាក្រុម​ទាហាន​ដ៏​សាហាវ​បំផុត​របស់​ប្រទេសអា​ល្លឺ​ម៉​ង់ អំឡុង​សង្គ្រាមលោក​លើក​ទី​២ ដែល​ទើប​បង្កើត​នៅ​ឆ្នាំ​១៩៧០ បាន​ប្រកាសរំលាយខ្លួន បន្ទាប់​ពី​អង្គភាព​នេះ​មាន​អាយុ២៨​ឆ្នាំ​មក​ហើយ ។
ឆ្នាំ​១៩៩៩
-​យុវជន​២​នាក់​ម្នាក់​ឈ្មោះ​អ៊ី​រីក ហារី​ស និង​ម្នាក់​ទៀត​ឈ្មោះ​ឌី​លែ​ន ក្រេ​បូល បាន​ចូលទៅ​ក្នុង​សាលារៀន​មួយ​នៅ​រដ្ឋ​កូ​ឡូ​រ៉ា​ដូ ដោយ​បាន​បាញ់​សំលាប់​មនុស្ស​១៣​នាក់ ក្នុងនោះ​មាន​គ្រូ​ម្នាក់​ផង និង​បង្ក​ឱ្យ​មនុស្ស​២៨នាក់​ផ្សេង​ទៀត​រង​របួស ។ បន្ទាប់​មក​ឃាតកទាំង​២​នាក់ បាន​បាញ់​សំលាប់​ខ្លួនឯង​។
ឆ្នាំ​២០០៦
-​លោក​ប្រធានាធិបតី​សិង្ហ​បុរី សេឡា ប៉ាន​រ៉ា​ម៉ា​ណា​ថា​ន់ បាន​ផ្ដល់​យោបល់​ឱ្យលោកនាយក​រដ្ឋមន្ដ្រី​លី​សេនឡុ​ង រំលាយសភា និង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៦ ឧសភា ។
ឆ្នាំ​២០០៨
-​នាង​ដា​នី​តា ប៉ា​ទ្រី​ក ជនជាតិ​អា​មេ​រិ​ក បាន​ឈ្នះ​ការ​ប្រកួតប្រណាំង​រថយន្ដ Indy Japan 300 និង​បាន​ក្លាយជា​ស្ដ្រី​អ្នកបើកបរ រថយន្ដ​ប្រណាំង​ទី​១ ក្នុង​ប្រវត្ដិសាស្ដ្រ​ដែល បាន​ឈ្នះ​ពានរង្វាន់​នេះ ៕