ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​គេ​រត់ចោលស្រុក​៥​ឆ្នាំ ចូល​ស្រុក​វិញ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​កាប់​បង្ក​របួស​ស្នាម​ទៅ​លើ​យុវជន​ម្នាក់​ទៀត ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​កាលពី​៥​ឆ្នាំ​មុន បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់ ។ ទើបតែ​ពេល​នេះ​ត្រលប់​ចូល​ស្រុក​វិញ​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ព្រេ​ជ ចាប់ខ្លួន​តាម​ដីកា​តែ​ម្ដង…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​កាប់​បង្ក​របួស​ស្នាម​ទៅ​លើ​យុវជន​ម្នាក់​ទៀត ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​កាលពី​៥​ឆ្នាំ​មុន បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់ ។ ទើបតែ​ពេល​នេះ​ត្រលប់​ចូល​ស្រុក​វិញ​បាន​រយៈពេល​១​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ព្រេ​ជ ចាប់ខ្លួន​តាម​ដីកា​តែ​ម្ដង ។

នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ រឿ​ន រិ​ន អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​រំលិច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ត្រូវ​បាន​កម្លាំង​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​នេះ​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​លេខ​៦០២ ដ​.​ក​.​ច​.​ខ ចុះ​ថ្ងៃ​ទី​២៦ ខែ​ឆ្នូ ឆ្នាំ​២០១៦ របស់​លោក ផូង វណ្ណ ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តកណ្តាល ។ ដែល​បាន​ចោទប្រកាន់​ពី​បទ « ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស » ដែល​ប្រព្រឹត្ត​នៅ​ក្នុងភូមិ​រំលិច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១២ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បា​នគរបាល​ចាំ​ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​ជនសង្ស័យ​ខាងលើ​នោះ​ដែរ ។ ហើយ​ការ​កាប់​បង្ក​របួស​ស្នាម​នោះ ផ្ដើម​ចេញពី​ទំនាស់​នៅ​កន្លែង​រាំវង់​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ បន្ទាប់​ពី​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ហើយ ជន​នេះ​បាន​រត់គេច​ខ្លួន​ចោលស្រុក​បាត់​រហូត​រយៈពេល​៥​ឆ្នាំ​មក​ហើយ ។ ទើបតែ​ពេល​នេះ​ចូល​ស្រុក​វិញ ហើយ​បាន​១​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខាងលើ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ