ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សមាជិក CNRP ៖ សមាជិក​សភា​ថ្មី​មិនមែន​ជា​អ្នកតំណាង​រាស្ត្រ​ទេ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទោះបីជា​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​ត្រូវ​បាន​រដ្ឋ​សភា​ប្រកាស​ផ្តល់​សុពលភាព​រួច​ហើយ​ក្តី ក៏​អតីត​សមាជិក​​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​គ្នា​លើក​ឡើង​ថា «​សមាជិក​សភា​ថ្មី​នេះ​មិន​តំណាងរាស្ត្រ​នោះ​ទេ​»​។​ ​អតីត​សមាជិក​សភា​គណបក្សប្រឆាំង​ដែល​មាន​ទាំង​លោក អ៊ូ ច័​ន្ធ​ឬ​ទ្ធិ លោក អេ​ង ឆៃ​អ៊ាង…

រាជធានី​ភ្នំពេញ​៖ ទោះបីជា​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​ត្រូវ​បាន​រដ្ឋ​សភា​ប្រកាស​ផ្តល់​សុពលភាព​រួច​ហើយ​ក្តី ក៏​អតីត​សមាជិក​​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​គ្នា​លើក​ឡើង​ថា «​សមាជិក​សភា​ថ្មី​នេះ​មិន​តំណាងរាស្ត្រ​នោះ​ទេ​»​។​

​អតីត​សមាជិក​សភា​គណបក្សប្រឆាំង​ដែល​មាន​ទាំង​លោក អ៊ូ ច័​ន្ធ​ឬ​ទ្ធិ លោក អេ​ង ឆៃ​អ៊ាង និង​លោក យ៉ែ​ម ប៉ុ​ញ្ញា​ឬ​ទ្ធិ​ បាន​លើក​ឡើង​ថា​ សមាជិក​សភា​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​គណបក្ស​សញ្ជាតិ​កម្ពុជា​សរុប​ចំនួន​៤៤​រូប មិនជា​អ្នកតំណាង​ឲ្យ​រាស្ត្រ​នោះ​ទេ ។​

​លោក ​អ៊ូ ច័​ន្ធ​ឬ​ទ្ធិ​ បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ថា​៖ «​ខ្ញុំ អ៊ូ ច័​ន្ទ​ឫទ្ធិ និង​តំណាងរាស្ត្រ​ទាំង​អស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ជា​តំណាងរាស្ត្រ​ស្រប​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដដែល​។ យោង​តាម​មាត្រា​៧៦ ថ្មី នៃ​ច្បាប់​កំពូល​នេះ​បាន​ចែង​ថា តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​ជាស​កល ដោយ​សេរី ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់​។ ដូច្នេះ​មនុស្ស​មួយ​ក្រុម​នេះ​មិនមែន​ជា​តំណាង​រាស្ត្រ​ទេ ព្រោះ​មិន​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​បោះ​ឆ្នោត​ដោយ​រាស្ត្រ​ឡើយ​»​។​

​ការ​លើក​ឡើង​របស់​អតីត​សមាជិក​សភា​រូប​នេះ​បាន​អប​ដោយ​រូប​គ្មាន​ចលនា របស់​សម្តេច​​ក្រុម ព្រះ​នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច និង​សមាជិក​សភា​គណ​បក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច ​ដែល​ក្រោកឈរ​បង្ហាញ​វត្ត​មាននៅ​ថ្ងៃ​ប្រកាស​សុពលភាព​នៅ​ក្នុង​រដ្ឋសភា ជាមួយ​ច្បាប់​រដ្ឋ​ធម្ម​នុ​ញ្ញា​មួយ​សន្លឹក ។​

​ចំណែក​លោ​ក អេង ឆៃ​អ៊ា​ង​ វិញ​ បាន​ស​រសេ​រលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​លោក​ដោយ​បាន​​បង្ហោះ​រូប​ពីរ​សន្លឹក​គ្មាន​ចលនា​របស់​លោក យូ ហុ​ក​គ្រី ដែល​ជា​បេក្ខជន​អនុប្រធាន ទី​១ ​រដ្ឋសភា និង​រូប​លោក​សមាជិក​សភា​ថ្មី​ដែល​អង្គុយ​នៅ​សភា​យ៉ាង​ដូច្នេះ​ថា​៖ «​ពួក​នេះ​ហៅ​ថា «​តំណាង​អត់​រាស្ត្រ​» ​ទៅ​អង្គុយ​កៅអី​ក្នុង​រដ្ឋសភា ដោយសារ​ ហ៊ុន សែន … »​។​

​ដោយឡែក លោក យ៉ែ​ម ប៉ុ​ញ្ញា​ឬ​ទ្ធិ​វិញ ​ក៏​បាន​លើក​ឡើង​ថា ពេល​នេះ​បាន​ស​ម្រេច​ដូច បំណ​ង​ហើយ គឺ ១២៣​លើ​១២៣ មិនមែន ៥០%+១ មិនមែន ២/3 មិនមែន ៣/៤ ទៀត​ទេ គឺ ១០ ០/ ១០០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ