ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​កញ្ឆា​លួចលាក់​ជិត​៣​ម៉ឺន​ដើម ដាំ​ទុក​នាំ​ចេញ​ទៅ​ស្រុក​យួន​(​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយសារ​ដំណាំ​កញ្ឆា​មាន​ទីផ្សារ​នៅ​ឯ​ប្រទេស​វៀតណាម​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​តែ​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​ដោយ​មិន​មានការ​ភ័យ​ខ្លាច​ច្បាប់​បន្តិច​ណា​ឡើយ​ហើយ​ការ​លួចលាក់​កញ្ឆា​ដោយ​ខុសច្បាប់​នេះ​ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់​ចុះ​ដក​និង​ដុត​បំផ្លាញ​ដោយ​ចោល​បាន​រាប់​សែន​ដើម ។ ជាក់ស្តែង​ពេញ​មួយ​ថ្ងែ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​កំលាំង​សមត្ថកិច្ច​ស្រុក​គី​រី​វង់​បាន​ធ្វើការ​ចុះ​ដក និង​ដុត​ដំណាំ​កញ្ឆា​ដែល​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​បាន​ប្រមាណ​ជិត​៣​ម៉ឺន​ដើម​នៅ​ចំណុច​ខ្នង​បន្ទាយ​ចាស់ ដា​បែក​ថ្លា​ល់…

ខេត្តតាកែវ ៖ ដោយសារ​ដំណាំ​កញ្ឆា​មាន​ទីផ្សារ​នៅ​ឯ​ប្រទេស​វៀតណាម​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​តែ​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​ដោយ​មិន​មានការ​ភ័យ​ខ្លាច​ច្បាប់​បន្តិច​ណា​ឡើយ​ហើយ​ការ​លួចលាក់​កញ្ឆា​ដោយ​ខុសច្បាប់​នេះ​ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់​ចុះ​ដក​និង​ដុត​បំផ្លាញ​ដោយ​ចោល​បាន​រាប់​សែន​ដើម ។ ជាក់ស្តែង​ពេញ​មួយ​ថ្ងែ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​កំលាំង​សមត្ថកិច្ច​ស្រុក​គី​រី​វង់​បាន​ធ្វើការ​ចុះ​ដក និង​ដុត​ដំណាំ​កញ្ឆា​ដែល​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​បាន​ប្រមាណ​ជិត​៣​ម៉ឺន​ដើម​នៅ​ចំណុច​ខ្នង​បន្ទាយ​ចាស់ ដា​បែក​ថ្លា​ល់ ជ្រោះ​ឃ្លី ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានឱ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ឱ្យ​កំលាំង​របស់​លោក​ដោយ​មាន​កិច្ចសហការ​ជាមួយ​យោធា ប៊េ​អឹ​ម និង​អាជ្ញាធរ​ស្រុក ឡើង​ទៅ​លើ​ភ្នំ​ដក និង​ដុត​ដាំ​ណាំ​កញ្ឆា​ដែល​ប្រជាពលរដ្ឋ​បាន​លួច​ដាំ​ដោយ​ខុសច្បាប់​ដូច​ភ្លៀងរលឹម ។

លោក​អធិការ​នគរ​បាល​ស្រុក​បាន​បន្ត​ទៀត​ថា នៅ​ថ្ងែ​នេះ​កំលាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដក​ដំណាំ​កញ្ឆា​បាន​ចំនួន​២៨.១១៤​ដើម ចំនួន​៨៣​ទីតាំង និង​អណ្តូងទឹក​សំរាប់​ផ្គត់ផ្គង់​ដំណាំ​កញ្ឆា​មាន​ចំនួន​១០៤​អណ្តូង ជា​លទ្ធផល​ក្រោយ​ពេល​ដក​រួច​កំលាំង​សមត្ថកិច្ច​ប្រមូល​ដុត​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង ។

គួ​រំលឹក​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ​កំលាំង​សមត្ថកិច្ច​ស្រុក​គី​រី​វង់​បាន​ដក និង​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​ដោយ​ខុសច្បាប់​បាន​ចំនួន​៥​លើក ស្មើនឹង​៦៦០​ទីតាំង អណ្តូង​សំរាប់​ប្រស់​កញ្ឆា​មាន​២៨៨​អណ្តូង​ដំណាំ​កញ្ឆា​បាន​២៥៧.១៧៩​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ