ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ច្បង​​​អតីត​ប្រធានាធិបតី​លោក​អូ​បា​ម៉ា​ ឱប​ថើប​​នៅ​ទី​សាធារណៈ

6 ឆ្នាំ មុន

«Mirror»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Malia Obama កូនស្រី​ច្បង​អាយុ​១៩​ឆ្នាំ​របស់​អតីត​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នៃ​សហរដ្ឋអាមេរិក បច្ចុ​ប្បន្ន​រៀន​នៅ​មហាវិទ្យាល័យ​ហា​វើ​ដ ។ កាលពី​ខែសីហា​កន្លង​មក…

«Mirror»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​Malia Obama កូនស្រី​ច្បង​អាយុ​១៩​ឆ្នាំ​របស់​អតីត​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នៃ​សហរដ្ឋអាមេរិក បច្ចុ​ប្បន្ន​រៀន​នៅ​មហាវិទ្យាល័យ​ហា​វើ​ដ ។ កាលពី​ខែសីហា​កន្លង​មក នាង និង​គូស្នេហ៍​បាន​ឱប​ថើប​គ្នា​នៅ​បរិវេណ​ចត​រថយន្ត ។ ការ​ថើប​គ្នា​នោះ​ខណៈ​ពេល​ប្រារព្ធ​ពិធីជប់លៀង​ការ​ប្រកួត​បាល់ទាត់​អា​មេ​រិ​ករ​វាង​ក្រុម​មហាវិទ្យាល័យ​ហា​វើ​ដ ជាមួយ​ក្រុម​មហា​វិទ្យា​ល័យ​​យេ​ល នៅ​ក្រុង New Haven កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៧ ។

បណ្តា​អ្នក​សារព័ត៌មាន​នានា​មាន​ច​ម្ង​ល់​ថា តើ​យុវជន​រូប​នោះ​ជា​អ្នក​ណា ? ពួក​គេ​រកបាន​ចម្លើយ​ថា​ យុវជន​នោះ​ឈ្មោះ​Rory Farqnharson ជា​សិស្ស​ជនជាតិ​អង់គ្លេស​អាយុ​១៩​ឆ្នាំ ។

Rory Farquharson រៀន​នៅ​សាលា​Rugby School ជា​សាលា​មួយ​ក្នុង​ចំណោម​សាលា​ឯកជន​ដ៏​ល្បីឈ្មោះ​នៅ​អង់គ្លេស និង​មាន​ថ្លៃ​សិក្សា​ដល់​ទៅ​៤២.៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ Rory​ជា​សិស្ស​ឆ្នើម​នៅ​ក្នុង​សាលា ហើយ​គេ​ជា​តំណាង​របស់​សាលា​ក្នុង​ការ​ប្រកួត​កីឡា​បាល់ឱប និង​វាយ​កូន​ហ្គោ​ល រួម​ទាំង​ទទួល​ការ​ជ្រើសរើស​ជា​ប្រធាន​តំណាង​ឱ្យ​សាលា​កាលពី​ឆ្នាំ​២០១៥-២០១៦ ។ គេ​បាន​សម្រេចចិត្ត​ទៅ​សហរដ្ឋអាមេរិក ដើម្បី​រៀន​បន្ត​នៅ​មហាវិទ្យាល័យ Ivy League និង​បាន​ស្គាល់គ្នា​ជាមួយ​នាង​Malia Obama ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ