ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​​​៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួនជន​ទុច្ចរិត​ដែល Hack ចូល Facebook របស់ Fresh News ​

6 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា បាន​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា ​កំពុង​តាម​ស្រាវជ្រាវ​រក​ជន​ទុច្ចរិត ដែលបាន​ចូល​វាយប្រហារ​(Hack) ទំព័រ…

សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា បាន​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា ​កំពុង​តាម​ស្រាវជ្រាវ​រក​ជន​ទុច្ចរិត ដែលបាន​ចូល​វាយប្រហារ​(Hack) ទំព័រ Facebook របស់​បណ្តាញសារព័ត៌មាន Fresh News ហើយ​បង្ហោះ​ព័ត៌មាន​មិន​ពិត ប្រឌិត​មាន​បំណង​អាក្រក់​បង្កចលាចល​ដ​ល់​សង្គម​កម្ពុជា ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​បែប​នេះ នៅ​លើ​បណ្តាញ​សង្គម Facebook ផ្ទាល់​របស់​សម្តេច​ថា​៖ «​កាលពី​ព្រឹក​មិ​ញ​នេះ គឺ​មាន​ព័ត៌មាន​បង្ហោះ​នៅ​លើ​សារព័ត៌មាន ហ្វេ​ស​ប៊ុ​ក Fresh News ថា មានការ​ធ្វើឃាត​រូប​ខ្ញុំ ដែល​ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​មិន​ពិត ប្រឌិត​មាន​បំណង​អាក្រក់​បង្កចលាចល​ដោយ​ជន​ទុច្ចរិត និង​ជនខិលខូច​មួយ​ចំនួន​ដែល​បាន​លួច​ចូល​(Hack) ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ Fresh News ។ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហើយ​» ។

សម្តេចបាន​បន្ត​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា មិន​មាន​អ្វី​កើតឡើង​ចំពោះ​រូប​ខ្ញុំ​ទេ ។ សូម​អរគុណ​ជនរួមជាតិ​ចំពោះ​ការ​គាំទ្រ និង​គោរព​ស្រឡាញ់​ចំពោះ​រូប​ខ្ញុំ​» ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ជន​ទុច្ចរិត​បាន​ចូល​វាយ​ប្រហារ​(Hack)​លើ​ទំព័រ Facebook របស់​បណ្តាញ​ព័ត៌មាន Fresh News ហើយ​បង្ហោះ​សារ​ប្រមាថ​ថា មានការ​ធ្វើឃាត​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​គោលដៅ​ធ្វើ​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។