ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទក្រហម​​ខេត្ត​​កំពត ​ចែក​អំណោយ​​ដល់​ប្រជា​ពលរដ្ឋ​​រងគ្រោះ​​ដោយ​ខ្យល់​ព្យុះ​

11 ឆ្នាំ មុន

ខេត្ត​កំពត ៖ ព្រឹកថ្ងៃទី​​៤ វិច្ឆិកា ​២០១២ ​សាខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​​កំពត ដឹកនាំ​ដោយ​លោក​​អ៊ុយ សំអាត ​ប្រធាន​នាយក​​ដ្ឋាន​គ្រោះ​មហន្ត​រាយ​​កាក​បាទ​​ក្រហម​កម្ពុជា និង​ជា​តំណាង​​ដ៏ខ្ពង់​ខ្ពស់​លោកជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ ហ៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទក្រហម​​កម្ពុជា និង​​មន្ត្រី​ជា​ច្រើន​នាក់​បាន​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​​ប្រជា​ពលរដ្ឋ​ដែល​​រងគ្រោះ​ដោយ​ខ្យល់​​ព្យុះ​​កាល​ពីថ្ងៃទី​​៣១

ខេត្ត​កំពត ៖ ព្រឹកថ្ងៃទី​​៤ វិច្ឆិកា ​២០១២ ​សាខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​​កំពត ដឹកនាំ​ដោយ​លោក​​អ៊ុយ សំអាត ​ប្រធាន​នាយក​​ដ្ឋាន​គ្រោះ​មហន្ត​រាយ​​កាក​បាទ​​ក្រហម​កម្ពុជា និង​ជា​តំណាង​​ដ៏ខ្ពង់​ខ្ពស់​លោកជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ ហ៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទក្រហម​​កម្ពុជា និង​​មន្ត្រី​ជា​ច្រើន​នាក់​បាន​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​​ប្រជា​ពលរដ្ឋ​ដែល​​រងគ្រោះ​ដោយ​ខ្យល់​​ព្យុះ​​កាល​ពីថ្ងៃទី​​៣១ តុលា ២០១២ ​កន្លងទៅ ​ចំនួន​២៤៥​គ្រួសារ​ ។

ប្រជាពលរដ្ឋ​​រងគ្រោះ​​ទាំង​នោះ​រស់​នៅ​​ស្រុក​ទឹក​ឈូ មាន​៧៧​គ្រួសារ​ប៉ះ​ពាល់​ឃុំ​បួន គឺ​ឃុំ​កូន​សត្វ​​២​គ្រួសារ, ឃុំជុំគ្រៀល​៣០​គ្រួសារ, ឃុំត្រពាំង​​ធំ៣៣​គ្រួសារ, ឃុំត្រពាំង​ព្រីង​១២​គ្រួសារ។ ក្រុង​កំពត​មាន​១៦៨គ្រួសារ ​ប៉ះពាល់​លើ​សង្កាត់​​៤ គឺ​សង្កាត់​ក្រាំង​​អំពិល, សង្កាត់​​អណ្តូង​ខ្មែរ, សង្កាត់​ត្រើយ​​កោះ និង​សង្កាត់​​កំពង់​កណ្តាល។ ​​អំណោយ​ដែល​​ត្រូវ​ចែក​ជូន​នាពេល​នេះ មួយ​គ្រួសារ​​ទទួល​បាន​អង្ករ​​២០​គីឡូ​ក្រាម​ ត្រីខ​១២​កំប៉ុង ​មី​១​កេស ​ភួយ១ ​សារុង​១ មុង​១ ​ស្បែក​ជើង​១គូរ ​សាប៊ូកក់​​សក់​១​ថង់​ស្មើ​នឹង​​៤៨​កញ្ចប់ ខោអាវ​មួយ​កំប្លេ​ ​ក្រមា​១​ និងប្រាក់​ចំនួន​៥​ម៉ឺន​រៀល ។

​លោក​អ៊ុយ សំអាត ​បាន​មាន​ប្រសាសន៍​​​​​ថា អំណោយ​នេះ​វា​តិច​តួច​ទេ ប៉ុន្តែ​​វា​ចូលរួម​សម្រាល និង​រំលែក​ទុក្ខ​​លំបាក​ដល់​បង​ប្អូន​ដែល​រង​ការ​ខូច​ខាត​​លំនៅ​ឋាន និង​ទ្រព្យ​សម្បត្តិ​​ដោយ​សារ​គ្រោះ​មហន្តរាយ​ខ្យល់​ព្យុះ​នា​ពេល​កន្លង​មក ។ ​លោក​ក៏​បាន​​​ពាំ​នាំ​​ការ​សាក​សួរ​សុខទុក្ខ​​ពី​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​​​កម្ពុជា​ចំពោះ​បង​ប្អូន​ផងដែរ ​ដែល​​លោក​​ជំទាវជាប់​មមា​ញឹក​​កិច្ច​ការ​ដ៏​សំខាន់​ធំ​ៗ​ពុំ​បាន​អញ្ជើញ​​មក​ផ្ទាល់ ។ ជា​ពិសេសពាំនាំ​​សាក​សួរ​សុខទុក្ខពី​សំណាក់​​សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​​ក៏ដូចជា​សម្តេច​​ថ្នាក់​​ដឹក​នាំ​​គណបក្ស​​ប្រជាជន​​ទាំង​៣ តែង​តែ​គិតគូរ​​ពី​ជីវ​ភាព​រស់​នៅ​​របស់​បង​ប្អូន​​ដោយ​​មិន​ប្រកាន់​​ពូជ​សាសន៍​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕