ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សមត្ថកិច្ច​ដោះ​អាវ​គ្រវែង​ចោល មាន​ចាប់​ជាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង គ្រាន់តែ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ស្រាប់តែ​ដោះ​អាវ​បោះចោល​រួច​ព្យាយាម​រត់គេច​ខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ដេញ​តាម​ចាប់ខ្លួន​បាន និង​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង គ្រាន់តែ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ស្រាប់តែ​ដោះ​អាវ​បោះចោល​រួច​ព្យាយាម​រត់គេច​ខ្លួន​។ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ដេញ​តាម​ចាប់ខ្លួន​បាន និង​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ជិត​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​សង្ស័យ​ខាងលើ​នោះ​ឈ្មោះ ជា តុលា អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បឹង ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1I-3180​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ហើយ​ក្រោយ​ពី​ដើរ​ល្បាត​នៅ​កន្លែង​ផ្សេង​ៗ​រួច កម្លាំង​បាន​បន្ត​ទៅ​ល្បាត​នៅ​ចំណុច​ខាងលើ​នោះ​ទៀត​ព្រោះ​មានការ​សង្ស័យ​នៅ​ត្រង់​ចំ​ណុ​ជិត​ផ្លូវ​រថភ្លើង​ខាងលើ​នោះ​មានការ​ជួញដូរ​គ្រឿងញៀន​យូរ​មក​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ​កន្លង​មក​ប្រជាពលរដ្ឋ​បាន​លួច​ខ្សឹប​ប្រាប់​ថា មាន​ក្រុម​ជួញដូរ​គ្រឿងញៀន បាន​ធ្វើ​សកម្មភាព​ជួញដូរ​ទាំង​យប់​ទាំង​ថ្ងៃ​ថែម​ទៀត​ផង​។

ពេល​នោះ​កម្លាំង​បាន​ទៅ​ល្បាត​កាត់​តាម​នោះ និង​ធ្វើការ​តាម​ឃ្លាំមើល​សកម្មភាព​ផ្សេង​ៗ​របស់​ក្រុម​សង្គម​ងងឹត​ផង​ដែរ លុះ​ពេល​ទៅ​ដល់​បាន​ជួប​យុវជន​សង្ស័យ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ចំណុច​សង្ស័យ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា គ្រាន់តែ​បានឃើញ​កម្លាំង​នគរបាល​ភ្លាម ស្រាប់តែ​ជន​នេះ​ដោះ​អាវ​បោះចោល ដែល​ការ​ដោះ​អាវ​នោះ​ទៀត​សោត មិន​បាន​ដោះ​ស្រួលបួល​នោះ​ឡើយ គឺ​ទាញ​ទាំង​បង្ខំ​បណ្ដាល​ឲ្យ​ដាច់​ឡេវ តែ​ម្ដង​។ បន្ទាប់​មក​បាន​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ឡើយ ដោយ​ត្រូវ​បាន​កម្លាំង​តាម​ចាប់ខ្លួន​បាន និង​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ជាប់​ខ្លួន និង​សង្ស័យ​មាន​ច្រើន​កញ្ចប់​ទៀត​ដែល​បោះចោល​ជាមួយ​អាវ​។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​បន្ត​ទៅ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សល់​ច្រើន​នាក់​ទៀត​៕


https://youtu.be/lNlsRYgsiHU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ