ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចម្លែក ម្ជុល​ដែក​ជា​ច្រើន​ផុស​ចេញពី​ជើង

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ​៣៥​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​តូច​មួយ​ក្នុង Fatehpur ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា មាន​ជំងឺ​ចម្លែក​ដែល​ដុះ​ម្ជុល​ជា​ច្រើន​ចេញពី​ជើង​ដោយ​ឯកឯង​។…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ​៣៥​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​តូច​មួយ​ក្នុង Fatehpur ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា មាន​ជំងឺ​ចម្លែក​ដែល​ដុះ​ម្ជុល​ជា​ច្រើន​ចេញពី​ជើង​ដោយ​ឯកឯង​។

Anusuiya Devi ផ្តើម​មាន​អាកា​រៈ​បែប​នេះ​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​។ ជើង​របស់​នាង​តែងតែ​លេច​ចេញ​នូវ​ម្ជុល​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​។ វា​អាច​ជា​ម្ជុលដេរ​ធម្មតា ដែក​គោល ឬ​ក៏​ម្ជុលចាក់​ថ្នាំ​។ ជើង​របស់​នាង​ឈឺ​យ៉ាង​ខ្លាំង នៅ​ពេល​មាន​ម្ជុល​លេច​ចេញ​ម្តងៗ​។

នាង​បាន​ទៅ​មន្ទីរពេទ្យ​ហើយ តែ​លោក​វេជ្ជបណ្ឌិត​ខាង​ផ្នែក​វះកាត់ Naresh Vishal បាន​សង្ស័យ​ថា នាង​មាន​វិបត្តិ​ផ្លូវចិត្ត ហើយ​យក​ម្ជុលចាក់​ចូល​សាច់​ខ្លួនឯង​។ នៅ​ពេល​ថត​កាំរស្មីអ៊ិច គេ​ឃើញ​មាន​ម្ជុល​ជា​ច្រើន​សរុប​ប្រហែល​៧០​ដើម​នៅ​ក្នុង​ជើង​របស់​នាង​។ ក្រៅពី​ជើង​របស់​នាង គេ​មិនឃើញ​មាន​ម្ជុល​នៅ​ទីណា​ផ្សេង​ឡើយ​។

ប្អូនប្រុស​របស់​នាង ដែល​រស់នៅ​ជាមួយ​នាង​ជា​រៀង​រហូត​មក បាន​អះអាង​ថា នាង​មិន​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វី​នោះ​ទេ​។

នា​ពេល​នេះ លោក​វេជ្ជបណ្ឌិត​គ្រោង​នឹង​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ធំ​ជាង​នេះ ដើម្បី​ជួប​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ជាង​នេះ ក្រែងលោ​អាច​ដឹង​ពី​មូលហេតុ​ជំងឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ