ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​អាស៊ាន​ក្លាយ​ជា​គោល​ដៅ​ទាក់​ទាញ​ទេស​ចរពិភព​លោក

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ទេស​ចរណ៍​អាស៊ាន​ស្តី​ពី​តំបន់​មេ​គង្គ​ និង​កិច្ច​​ប្រជុំ​ស្តី​ពី​អាស៊ាន​បូក​៣​មាន​ចិន ជប៉ុន និង​កូរ៉េ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៧ និង​១៨​ មករា នៅ​ទី​ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​វិមាន​សន្តិ​ភាព​។ លោក​ទិត្យ ចន្ថា អគ្គ​នាយក​ទេស​ចរណ៍​នៃ​ក្រសួង​ទេស​ចរណ៍​បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ខាង​លើ​នេះ​គឺ​សំរេច​បាន​ផែន​ការ​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​២០១១-២០១៥​ ដែល​ផែន​ការ​យុទ្ធ​សាស្ត្រ​នេះ​ត្រូវ​បាន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ទេស​ចរណ៍​អាស៊ាន​ស្តី​ពី​តំបន់​មេ​គង្គ​ និង​កិច្ច​​ប្រជុំ​ស្តី​ពី​អាស៊ាន​បូក​៣​មាន​ចិន ជប៉ុន និង​កូរ៉េ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៧ និង​១៨​ មករា នៅ​ទី​ស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​វិមាន​សន្តិ​ភាព​។ លោក​ទិត្យ ចន្ថា អគ្គ​នាយក​ទេស​ចរណ៍​នៃ​ក្រសួង​ទេស​ចរណ៍​បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ខាង​លើ​នេះ​គឺ​សំរេច​បាន​ផែន​ការ​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​២០១១-២០១៥​ ដែល​ផែន​ការ​យុទ្ធ​សាស្ត្រ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ខាង​ទេស​ចរណ៍​បាន​យក​មក​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ប្រមាណ​ជា​១​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ថ្នាក់​រដ្ឋ​មន្ត្រី​ទាំង១០​ធ្វើ​ការ​អនុ​ម័ត​សំរេច​ ហើយ​រដ្ឋ​មន្ត្រី​ទាំង​អស់​បាន​បង្ហាញ​នូវ​ការ​គាំ​ទ្រ​១០០​ភាគ​រយ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​នេះ​។ ការ​ងារ​នេះ​ក៏​បាន​បង្ហាញ​នូវ​មោទន​ភាព​សំរាប់​កម្ពុជា​ផង​ដែរ ដោយ​ផែន​ការ​យុទ្ធ​សាស្រ្ត​នេះ​ត្រូវ​បាន​យក​មក​អនុ​ម័ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​នេះ​។

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៣​ផែន​ការ​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​អាស៊ាន​ក៏​បាន​យក​មក​សំរេច​អនុ​ម័ត​នៅ​ភ្នំពេញ​ដែរ ហើយ​នៅ​ឆ្នាំ​២០១១​នេះ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ត្រូវ​សំរេច​នៅ​​ភ្នំពេញ​ទៀត​។ លោក​ទិត្យ ចន្ថា បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​​អាស៊ាន​បូក​៣​មាន​ចិន ជប៉ុន កូរ៉េ​ដែល​បាន​ចូល​រួមប្រជុំ​ផង​ដែរ​នោះ​ ក៏​បាន​ទទួល​ដឹង​ឮ​ និង​គាំ​ទ្រ​ ផែន​ការ​យុទ្ធ​សាស្ត្រ​​របស់​ទេស​ចរណ៍​អាស៊ាន​នេះ​ដែរ​ ហើយ​បន្ត​សហ​ការ​ជាមួយ​ប្រទេស​​អាស៊ាន​​ទាំង​១០​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ឱ្យ​បាន​​​ខ្លាំង​ក្លា​​ថែម​ទៀត​ ដោយយក​ផែន​ការ​យុទ្ធ​សាស្ត្រ​ដែលសំរេច​រួច​​​ហើយ​នោះ​ធ្វើ​ជា​គោល​។ លោក​អគ្គ​នាយក​បាន​​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ប្រជុំ​រដ្ឋ​មន្ត្រី​​ទេស​ចរណ៍​តំបន់​មេ​គង្គ​(GMF)ក៏​បាន​សំរេច​នូវ​ឯក​សារ​​សំខាន់​មួយ​ដែរ​ គឺ​ផែន​ទី​បង្ហាញ​ផ្លូវ​សំរាប់​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ក្នុង​តំបន់​មេគង្គ​ ហើយ​ការ​ងារ​នេះ​ក៏​បាន​សំរេច​នៅ​ប្រទេស​កម្ពុជា​ដែរ​។ ផែន​ទី​បង្ហាញ​ផ្លូវ​នេះ​បាន​យក​​ចេញ​ពី​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ទេ​សចរណ៍​​តំបន់​មេ​គង្គ​ ដែល​បាន​អនុវត្ត​​តាំង​ពី​ឆ្នាំ២០០៦​មក​។

លោក​ទិត្យ ចន្ថា បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ផែន​ការ​​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​អាស៊ាន​ដែល​ត្រូវ​អនុវត្ត​ឆ្នាំ​២០១១-២០១៥​នោះ ​ក៏​មាន​ទ្រង់​ទ្រាយ​ប្រហាក់​ប្រហែល​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​តំបន់​មេ​គង្គ​ដែ​រ គឺ​ក្នុង​នោះ​មាន​ទិស​ដៅ​ធំ​៣​ដែល​សំខាន់​ ទី​១ ជំរុញ​​ការ​អភិវឌ្ឍ​ទេស​ចរណ៍​​អាស៊ាន​ឱ្យ​ក្លាយ​ទៅ​ជា​គោល​ដៅ​ទេស​ចរណ៍​លំដាប់​ពិភព​លោក​ ក្នុង​នោះ​មាន​ការ​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍ និង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ។​ ទី២ ត្រូវ​លើក​កំពស់​គុណ​ភាព​សេវា​ គុណ​ភាព​ផលិត​ផល​ រួម​ទាំង​ធន​ធាន​មនុស្ស​​ផង​ដែរ ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ស្តង់​ដា​។ ទី​៣ ការ​សំរួល​ការ​ធ្វើ​ដំណើរ​ ការ​ដឹក​ជញ្ជូន​ទេស​ចរ ដែល​គេ​ត្រូវ​គិត​ពី​ទិដ្ឋា​ការ​ ការ​ធ្វើ​បែប​បទ​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ ការ​ចេញ​-ចូលដឹក​ជញ្ជូន​ត្រូវ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​។ ជា​ចក្ខុ​វិស័យ​ គឺ​ត្រូវ​យក​វិស័យ​ទេស​ចរណ៍​​ឱ្យ​ក្លាយ​ជា​ឧប​ករណ៍​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​កសាង​សេដ្ឋ​កិច្ច​សង្គម​ និង​ជួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​៕