ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ចង់​បំបាត់​នុយក្លេអ៊ែ​រ៍​កូរ៉េ​ខាងជើង​ត្រូវ ប្រើ​យោធា ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក មាន ជំនឿ​ចិត្ត​ថា​ការ​ប្រើ​យោធា​ជាមួយ​កូរ៉េ​ខាងជើង គឺជា​ច្រក​មួយ​ក្រុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ។ ២-​មនុស្ស​យន្ត​ចាប់​ត្រី​តោ​នៅ​ក្នុង​សមុទ្រ ត្រី​តោ «Lionfish»…

១-​ចង់​បំបាត់​នុយក្លេអ៊ែ​រ៍​កូរ៉េ​ខាងជើង​ត្រូវ ប្រើ​យោធា
ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក មាន ជំនឿ​ចិត្ត​ថា​ការ​ប្រើ​យោធា​ជាមួយ​កូរ៉េ​ខាងជើង គឺជា​ច្រក​មួយ​ក្រុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ។

២-​មនុស្ស​យន្ត​ចាប់​ត្រី​តោ​នៅ​ក្នុង​សមុទ្រ
ត្រី​តោ «Lionfish» ជា​ត្រី​មាន​ពឹ​ស​ស៊ី សាច់​ជា​ចំណី បច្ចុប្បន្ន​ត្រី​ប្រភេទ​នេះ​កំពុង​រីក​ដុះដាល​នៅ​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​កា​រិ​ប​បៀ​ន ។

៣-​អ៊ី​រ៉​ង់​នៅ​ពីក្រោយ​ការ​វាយប្រហារ​ដោយ​អាវុធ
រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត បាន​ព្រមាន ដល់​ប្រទេស​អ៊ី​រ៉​ង់​ថា​បាន​នៅ​ពីក្រោយ​ពួក​ឧទ្ទាម​ក្នុង​ប្រទេស​យេ​ម៉ែ​ន ដោយ​បាញ់កាំភ្លើង​ធំ​វាយប្រហារ​ក្រុង​រី​យ៉ា​ដ ចាត់​ទុក ថា​ជា​ការ​ធ្វើ​សឹក​សង្គ្រាម ។

៤-​បុរស​អា​មេ​រិ​ក​គំរាម​សម្លាប់​ប៉ូលិស​ស្បែក​សត្រូវ​ចាប់ខ្លួន
គេញ​សម្ងាត់​បាន​ចាប់ខ្លួន​បុរស​ម្នាក់​នៅ​ក្បែរ​សេត​វិមាន​ក្រោយ​ពី​ទទួល​ដំណឹង​ថា​រូបគេ​នឹង​សម្លាប់​ប៉ូលិស​ស្បែក​ស​នៅ​ក្នុង​សេត​វិមាន​គ្រប់​រូប ។

៥-​មេអំបៅ​រាត្រី​មាន​រូប​ចម្លែក​នៅ​ឥណ្ឌូ​ណេ​ស៊ី
សត្វ​ចម្លែក​មួយ​មាន​លក្ខណៈ​ដូច​សត្វល្អិត​ពិភព​ផ្កាយ ត្រូវ​ប្រទះ​ឃើញ​នៅ​ឥណ្ឌូ​ណេ​ស៊ី ខណៈ​ពេល​ពួក​អ្នកជំនាញ​បញ្ជាក់​ថា​ជា​មេអំបៅ​រាត្រី និង​មាន​ពណ៌​ទឹកក្រូច ។

៦-​ប៉េ​កាំ​ង​អំពាវនាវ​ឲ្យ​បារាំង​ការពារ​ពលរដ្ឋ​ខ្លួន
ចិន​បាន​អំពាវនាវ​ដល់​បារាំង​ត្រូវ​ធានា​ពី​សុវត្ថិភាព​ដល់​ពលរដ្ឋ​របស់​ខ្លួន ក្រោយ​ពី​កើត​ហេតុ​ប្លន់​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ទេសចរ​នៅ​ក្រុងប៉ារីស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៧-​បុរស​រុ​ស្ស៊ី​អះអាង​ថា​ខ្លួន​ធ្លាប់​រស់នៅ​លើ​ភព​ព្រះ​អង្គារ
លោក​បូ​រី​ស្កា ឃី​ព្រី​យ៉ា​ណូ​វិច អាយុ​២០​ឆ្នាំ នៅ​ក្រុង​វ៉ុល​ហ្គោ​ក្រា​ត មាន​អំណះអំណាង​ថា​រូបគេ​ធ្លាប់​រស់នៅ​ក្នុង​ភព​ព្រះ​អង្គារ និង​បាន​មក​ចាប់ជាតិ​ក្នុង​ឋានមនុស្ស ។

៨-​លោត​ពីលើ​អគារ​សង្កត់​អ្នកដំណើរ​ម្នាក់​ស្លាប់​ទាំង​២
បុរស​ចំណាស់​កូរ៉េ​ខាងត្បូង​ជា​អ្នកដំណើរ​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ស្ត្រី​មួយ​រូប​លោត​ធ្វើ​អត្តឃាត​ពីលើ​អគារ​ធ្លាក់​សង្កត់ពីលើ​បណ្ដា​ឲ្យ ស្លាប់​ទាំង​២​នាក់ ។

៩-​ឆ្មារ​លេខ​មួយ​របស់​នូ​វែ​ល​សេ​ឡង់​ត្រូវ​រថយន្ត​កិន​ស្លាប់
ឆ្មារ​របស់​នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ត្រូវ​បាន​រថយន្ត​កិន​ស្លាប់ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

១០-​ហ្ស​ក​ដា​នី​ចាប់ផ្ដើម​គម្រោង​សង់​ទីក្រុង​ថ្មី
រ​ដា្ឋ​ភិ​បាល​ហ្ស​ក​ដា​នី​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ក្រុង​ថ្មី នៅ​ភាគ​ខាងកើត​ក្រុង​អាំ​ម៉ា​ន ដើម្បី​កាត់​បន្ថយ​ភាព​ណែនណាន់តាន់តាប់​របស់​ពលរដ្ឋ​ដែល​កើន​ខ្ពស់ និង​ការ​កក​ស្ទះ​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ