ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ក្នុង​អណ្តូងរ៉ែ​លើក​ដំបូង​ ឃើញ​ហើយ​ចង់​ទៅម៉ង

6 ឆ្នាំ មុន

«China Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ចិន​បាន​សាងសង់​សណ្ឋាគារ​នៅ​ក្នុង​អណ្តូង​រ៉ែ​លើក​ដំបូង​នៅ​លើ​ពិភពលោក​ឈ្មោះ «Sheshan Shimao Quarry Hotel »​ស្ថិត​នៅ​ក្រុង​សៀង​ហៃ…

«China Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ចិន​បាន​សាងសង់​សណ្ឋាគារ​នៅ​ក្នុង​អណ្តូង​រ៉ែ​លើក​ដំបូង​នៅ​លើ​ពិភពលោក​ឈ្មោះ «Sheshan Shimao Quarry Hotel »​ស្ថិត​នៅ​ក្រុង​សៀង​ហៃ ដោយ​ចំណាយពេល​ជាង​១០​ឆ្នាំ ក្នុង​ការ​សាងសង់​នៅ​ក្នុង​ជម្រៅ​ដ៏​ជ្រៅ ។

សណ្ឋាគារ​នោះ​ស្ថិត​ក្នុង​អណ្តូងរ៉ែ​ដែល​ត្រូវ​បោះបង់​ចោល នៅ​ភាគ​ខាងលិច​ឆៀង​ខាង​ត្បូង​ក្រុង​សៀង​ហៃ ដោយ​មាន​ក្រឡា​ផ្ទៃ​ធំ​ទូលាយ និង​ចំណាយ​ប្រាក់​សាងសង់​សរុប​ជាង​១០០០​លាន​យាន់ ។ សំណង់​សណ្ឋាគារ​ត្រូវ​គេ​សង់​១៦​ជាន់​នៅ​ខាងក្រោម​ដី ចាត់​ទុក​ថា​ជា​ភាព​អច្ឆរិយ​នៃ​វិស្វកម្ម​សំណង់ ។

នៅ​ពេល​សាងសង់​រួច សណ្ឋាគារ​នោះ​នឹង​មាន​បន្ទប់​ស្នាក់​នៅ​សរុប​៣៣៦​បន្ទប់ មាន​ភោជនីយដ្ឋាន​នៅ​ខាងក្រោម​ទឹក និង​មាន​កត្តា​បង្ក​ភាព​ងាយស្រួល​ក្នុង​កម្រិត​សណ្ឋាគារ​ផ្កាយ​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ