ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​កាក​សំណល់​ប្រេង​ខ្មៅ និង​ស្មៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​កាក​សំណល់​ប្រេង​ខ្មៅ និង​វាលស្មៅ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ទាំង​ថ្ងៃ ហើយ​ក៏​មានការ​ចេញ​អន្តរាគមន៍​ពន្លត់​ពី​សំណាក់​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ផង​ដែរ ទើប​ពន្លត់ភ្លើង​រលត់​ទៅ​វិញ មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​ជិត​ៗ​នោះ​ទេ ហេតុការណ៍​មួយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​សម្បែង​នៅ​ក្បែរ​នោះ​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​កាក​សំណល់​ប្រេង​ខ្មៅ និង​វាលស្មៅ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ទាំង​ថ្ងៃ ហើយ​ក៏​មានការ​ចេញ​អន្តរាគមន៍​ពន្លត់​ពី​សំណាក់​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ផង​ដែរ ទើប​ពន្លត់ភ្លើង​រលត់​ទៅ​វិញ មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ដែល​ស្ថិត​នៅ​ជិត​ៗ​នោះ​ទេ ហេតុការណ៍​មួយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​សម្បែង​នៅ​ក្បែរ​នោះ​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ចម្រាញ់​ប្រេង​ខ្មៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​បុរី​ពិភព​ថ្មី ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ជាង​ផ្សា​ដែក​បាន​ផ្សា​ដំបូល​សំយាបផ្ទះ​នៅ​ចំណុច​ខាងលើ ហើយ​បាន​ធ្លាក់​កម្ទេច​ផ្កាភ្លើង​ទៅ​លើ​ស្មៅ និង​ប្រេង​ខ្មៅ​នៅ​ខាងក្រោម ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ បង្ក​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ខ្មួលខ្មាញ់ ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្លាំង​អាជ្ញាធរ និង​នគរ​បាន​ខណ្ឌដង្កោ បាន​នាំ​គ្នា​ចេញ​អន្តរាគមន៍ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ និង​បាន​បាញ់​អស់​ទឹក​២​រថយន្ត ទើប​រលត់​ទៅ​វិញ​មិន​បាន​រាលដាល​ដល់​ផ្ទះសម្បែង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ឡើយ ៕

https://youtu.be/GHKaLCyh3Dk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ