ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស្ដី​ឲ្យ Ronaldo ចំ​ៗ​ថា នឹង​មិន​អាច​មាន​ថ្ងៃ​ក្លាយជា​មិត្ត​ឡើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Lionel Messi បាន​បង្ហើប​ថា ខ្លួន​នឹង​មិន​អាច​ក្លាយជា​មិត្តភក្តិ​របស់ Ronaldo…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ Lionel Messi បាន​បង្ហើប​ថា ខ្លួន​នឹង​មិន​អាច​ក្លាយជា​មិត្តភក្តិ​របស់ Ronaldo ឡើយ ។ នេះ​គឺជា​អ្វី​ដែល​លើក​ឡើង​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​បាន​និយាយ​ចេញពី​មាត់​របស់ Ronaldo ។

ម្ចាស់​ពានរង្វាន់​ស្បែកជើង​មាស​ប្រចាំឆ្នាំ​នេះ Lionel Messi បាន​និយាយ​ថា Ronaldo នឹង​មិន​អាច​មាន​ថ្ងៃ​ក្លាយជា​មិត្ត​របស់​ខ្លួន​ឡើយ ។

Messi បាន​ប្រាប់​ទៅ​ព័ត៌មាន Marca ថា ៖ “​ខ្ញុំ​មិនដឹង​ថា​អាច​ទៅ​រួច​ដែរ​ឬ​អត់​នោះ​ទេ ។ មិត្តភាព​អាច​សាង​បាន​ដោយសារ​តែ​ការ​ចំណាយពេល​ជាមួយ​គ្នា និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ខ្ញុំ និង​គេ​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​ជា​ដុំ​កំភួន​នោះ​ឡើយ ។ យើង​គ្រាន់តែ​បាន​ជួប​គ្នា​នៅ​កម្មវិធី​ទទួល​ពានរង្វាន់​យូរ​ៗ​ម្តងនោះ​ទេ ។ នោះ​ហើយ​ជា​ពេល​ដែល​យើង​បាន​និយាយ​គ្នា​បន្តិចបន្តួច ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo ធ្លាប់​និយាយ​ថា ខ្លួន​នឹង​អាច​ក្លាយជា​មិត្តភក្តិ​នឹង​គ្នា​ជាមួយនឹង Messi ទោះបីជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​វិស័យ​បាល់ទាត់​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ