ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​មួយ​ឃ្លា​ធ្វើ​ឱ្យ​អាហ្វ្រិក​ខាង​ត្បូង​ក្លាយ​ជា​បវរកញ្ញា​ចក្កវាឡ​២០១៧

6 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក ៖ កាល​ពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ឯសណ្ឋាគារ «Planet Hollywood Resort &…

សហ​រដ្ឋ​អាមេរិក ៖ កាល​ពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ឯសណ្ឋាគារ «Planet Hollywood Resort & Casino» ក្រុង​ឡាសវ៉េហ្គាស់ រដ្ឋ​ណេវ៉ាដា សហ​រដ្ឋ​អាមេ​រិក មាន​ការ​ប្រកួត​បវរ​កញ្ញា​ចក្កវាឡ​២០១៧ ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​ដំណើរ​ការ​ប្រកប​ដោយ​ក្តី​រំភើប ខណៈ​ពេល​លោក Steve Harvey គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត​បាន​ប្រកាស​ឈ្មោះ​បេក្ខ​នារី​ដែល​ឆ្លង​ចូល​ជុំ​ ១៦ ក្រុម​ចុង​ក្រោយ​ពី​ចំនួន​សរុប​៩២​ប្រទេស ក្នុង​នោះ​មាន​បេក្ខ​នារី​​ថៃ​មួយ​រូប បាន​ទទួល​ការ​ប្រកាស​ឈ្មោះ​លើក​ដំបូង​ក្នុង​ជុំ​នេះ ។

ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ គឺ​សរុប​មាន​ចំនួន​៤​ជុំ រួម​មាន​ជុំ​១៦​នាក់ ជុំ​១០​នាក់ ជុំ៥​នាក់ និង​ជុំ​៣​នាក់​ចុង​ក្រោយ ។

ការ​ប្រកួត​ខាង​លើ​បាន​ដំណើរ​ការ​យ៉ាង​រលូន​ក្រោម​សំឡេង​អ្នក​គាំទ្រ​ពី​ពល​រដ្ឋ​នៅ​គ្រប់​ទិស​ទី ដោយ​នៅ​ជុំ​៣​នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​នេះ អាច​ជ្រើស​បាន​បេក្ខ​នារី​មក​ពី​ប្រទេស​ហ្សាម៉ាអ៊ីក កូឡុំប៊ី និង​អាហ្រិក​ខាង​ត្បូង ។ ស្រប​ពេល​ជា​មួយ​នេះ លទ្ធ​ផល​នៃ​ការ​ប្រកួត​បាន​ទៅ​លើ​បេក្ខនារី​អាហ្វ្រិក​ខាង​ត្បូង គឺ​កញ្ញា Demi-Leigh Nel-Peters ក្លាយ​​ជា​បវរ​កញ្ញា​ចក្កវាឡ​ប្រចាំ​ឆ្នាំ​២០១៧ ឬ «Miss Uniuerse 2017 »។ សម្រាប់​ចំណាត់​ថ្នាក់​​ទី២ បាន​ទៅលើកញ្ញា Laura Gonzalez ជន​ជាតិ​កូឡុំប៊ី និង​ចំណាត់​ថ្នាក់​ទី​៣ គឺកញ្ញា Davina Bennett ជនជាតិ​ហ្សាម៉ាអ៊ីក ។

សម្រាប់​សំនួរ​នៅ​ក្នុង​ការ​ជ្រើស​រើស​បវរ​កញ្ញាឯក​ជុំ​៣​នាក់​ចុង​ក្រោយ​នេះ សួរថា តើ​គុណ​ភាព​ណាមួយ​នៅ​ក្នុង​ខ្លួន​របស់​អ្នក ដែល​អ្នក​មាន​អារម្មណ៍​រំភើប​បំផុត ហើយ​អ្នក​នឹង​ប្រើ​គុណ​ភាព​នោះ​បែប​ណា ក្នុង​នាម​ជា​បវរ​កញ្ញា​ចក្កវាឡ?

នាង Demi-Leigh Nel-Peters ឆ្លើយថា «ក្នុង​នាម​ជា​បវរកញ្ញា​ចក្កវាឡ​ អ្នក​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច រួម​ទាំង​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​ជួយ​ដល់​នារី​ផ្សេង​អាច​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​បាន​ ទាំង​នេះ គឺជា​វត្ថុ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ខ្លួន» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ