ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចធ្វើស៊ីថ្មីរបស់ជនខិលខូច សូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូន !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ចាក់​សាំង​ដើម្បី​កំ​ដៅ​ម៉ាស៊ីន​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រង​របួសស្រាល​ដោះស្រាយ​គ្នា​ចប់​ហើយ​ជិះ​ចេញ​បាន​ប្រមាណ​ជាង​១០០​ម៉ែ​ត្រ ត្រូវ​ជនសង្ស័យ​ពាក់​អាវធំ​មាន​អក្សរ​ប៉ូ​លី​សបាន​បន្លំ​ជា​ហៅ​ទៅ​ដោះស្រាយ​យក​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ចាក់​សាំង​ដើម្បី​កំ​ដៅ​ម៉ាស៊ីន​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រង​របួសស្រាល​ដោះស្រាយ​គ្នា​ចប់​ហើយ​ជិះ​ចេញ​បាន​ប្រមាណ​ជាង​១០០​ម៉ែ​ត្រ ត្រូវ​ជនសង្ស័យ​ពាក់​អាវធំ​មាន​អក្សរ​ប៉ូ​លី​សបាន​បន្លំ​ជា​ហៅ​ទៅ​ដោះស្រាយ​យក​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ រ៉េ​ត តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​កា​រាស់​សាំង ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​របា​នទី​១ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ជនសង្ស័យ​ឈ្លៀតឱកាស​លួច​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េ​រ៊ី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក់ ភ្នំពេញ ១FQ-៩៧៦៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​កា​រាស់​សាំង​តេ​លា​ផ្លូវជាតិ​លេខ​៣​ដើម្បី​សាក​កំ​ដៅ​ម៉ាស៊ីន លុះ​បើក​មក​ដល់​ចំណុច​មុខ​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុ​ក​ពី ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​ពីក្រោយ​បណ្តាល​ឱ្យ​ដួល​រង​របួសស្រាល​រៀងខ្លួន បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​និយាយ​ថា របួសស្រាល​អ​ញ្ចឹ​ង​ចេះ​អនុគ្រោះ​ឱ្យ​គ្នា​ទៅ កុំឱ្យ​ពិបាក​ដោះស្រាយ​វែង​ឆ្ងាយ​អី នៅ​ពេល​នោះ​រូប​គាត់​ក៏​បាន​ព្រម​តាម​សំណើរ​ប្រជាពលរដ្ឋ​ដែល​ជួយ​និយាយ ។

លុះ​ដោះស្រាយ​ចប់​ហើយ​គាត់​បាន​បើក​ម៉ូតូ​ចេញ​បាន​១០០​ម៉ែត្រ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហ៊ុយ​ស៊ូ​គី​លេ​ត ពណ៌​ខ្មៅ មាន​ម្នាក់​ពាក់​អាវធំ​ពណ៌​ខ្មៅ​មាន​អក្ស POLICEហើយ​បាន​និយាយ​ថា ឈប់​ៗ​ជិះ​ម៉ូតូ​ចេញ​ទៅ​ណា​មិន​ទាន់​និយាយ​គ្នា​នឹង​គ្នា​ចប់​ផង បើ​រត់​មែន​តោះ​នាំ​គ្នា​ទៅ​ដោះស្រាយ​វិញ លុះ​បន្ទាប់​មក​នៅ​ម៉ោង​កើតហេតុ​ខាង​ស្រាប់តែ​មាន​ជនសង្ស័យ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​វិញ​បាន​បន្តិច ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​ដាក់​ជន​រង​គ្រោះ​ចុះ ហើយ​បើក​ចេញ​យ៉ាង​លឿន​ហើយ​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ» បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ហ៊ុយ​ស៊ូ​គី​លេ​ត​បាន​បើក​ចេញ​តាម​ក្រោយ​យ៉ាង​លឿន​ដែរ​ហើយ​បើក​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ ( សូមចែករំលែកបន្ត និងប្រុងប្រយ័ត្នទាំងអស់គ្នា )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ