ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​បេក្ខភាព អនុប្រធាន គ​.​ជ​.​ប​. និង​អនុប្រធាន​ទី​១ ​រដ្ឋសភា​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​សម្រេច​ដាក់​បេក្ខភាព​លោក នុ​ត សុខុម ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង…

​រាជធានី​ភ្នំពេញ​៖ គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​សម្រេច​ដាក់​បេក្ខភាព​លោក នុ​ត សុខុម ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) និង ​លោក​យូ ហុ​ក​គ្រី ជា​អនុប្រធាន​ទី​១ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។​

​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​រដ្ឋសភា​ប្រកាស​ផ្តល់​សុពលភាព​នា​ព្រឹក​ថ្ងៃ​ទី​២៧ ​វិច្ឆិកា​នេះ សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ មាន​ព្រះ​បន្ទូល​ថា​ ព្រះ​អង្គ​កោត​​សរ​សើរ​ដល់​អ្នក​ទាំងអស់​ដែល​បាន​ជាប់​ជា​សមាជិក​រដ្ឋសភា​ថ្មី ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​បញ្ជាក់​ថា ​ព្រះ​អង្គ​បាន​ដាក់​លោក នុ​ត សុខុម ជា​អនុប្រធាន គ​.​ជ​.​ប​. មាន​តួនាទី​ធំ។ មុន​ដំបូង​ព្រះ​អង្គ​បាន​ជ្រើសរើស​លោក យូ ហុ​ក​គ្រី ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត ដោយ​សារ​​គាត់​មាន​សញ្ជាតិ​ពីរ​។ ប៉ុន្តែ​លោក យូ ហុ​ក​គ្រី ​បាន ជា​អនុ​ប្រធានរដ្ឋសភា​ទី​១​។​

ព្រះ​អង្គ​បញ្ជាក់​ថា ​មូលហេតុ​សម្រេច​ព្រះ​ទ័យ​ដាក់ ​លោក​យូ ហុ​ក​គ្រី ​បាន​ជា​អនុប្រធាន​រដ្ឋ​សភា​ទី​១ ដោយសារ​តែ «​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ប្រធានរដ្ឋសភា ខ្ញុំ​អត់​ធ្វើ​ទៀត​ទេ »​។

​សូម​បញ្ជាក់​ថា ​គណបក្ស ហ៊្វុ​ន​ស៊ិ​ន​ប៉ិច ​ជា​គណបក្ស​មួយ​ដែល​ទទួល​បាន​អាស​ន្នៈ​ដល់​ទៅ ៤១ ច្រើន​ជាងគេ​បង្អស់​ក្នុង​ចំណោម​គណបក្ស​ចំនួន ៣ ដែល​ត្រូវ​បាន គ​.​ជ​.​ប អនុវត្ត​បែងចែក​អាស​ន្នៈ​ជូន ដែល​អាស​ន្នៈ​សរុប ៥៥ កៅអី​របស់​អតីត​គណបកស​ង្គ្រោះ​ជាតិ​ត្រូវ​​បាន​នៅ​ទំនេរ ក្រោយ​ពី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាច​សាលដីកា​របស់​​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី ១៦​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ