ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាក្រដាស ខ្លាឃ្លោក!

6 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា​យើង​…​ជា​ប្រទេស​ឯករាជ្យ​…​អព្យាក្រឹត​…​មាន​អ​ធិ​បេ​តយ្យ​ភាព និង​បូរណភាព​ទឹកដី​…​ មាន​សន្តិភាព​បរិបូណ៌ ដែល​របប​មុន​ៗ​រក​អត់​បាន​…​មាន​សិទ្ធិ មាន​សេរីភាព ​ហៀរកែង ដែល​របប​មុន​ៗ​ ធ្វើ​មិន​បាន​… មាន​របប​ដឹកនាំ​គ្រប់គ្រង តាម​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស…

កម្ពុជា​យើង​…​ជា​ប្រទេស​ឯករាជ្យ​…​អព្យាក្រឹត​…​មាន​អ​ធិ​បេ​តយ្យ​ភាព និង​បូរណភាព​ទឹកដី​…​ មាន​សន្តិភាព​បរិបូណ៌ ដែល​របប​មុន​ៗ​រក​អត់​បាន​…​មាន​សិទ្ធិ មាន​សេរីភាព ​ហៀរកែង ដែល​របប​មុន​ៗ​ ធ្វើ​មិន​បាន​…

មាន​របប​ដឹកនាំ​គ្រប់គ្រង តាម​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស …​ ប្រមុខ​ដឹកនាំ​ប្រទេស​បាន​ដោយសារ​ការ​បោះ​ឆ្នោត​…​ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​…​ ទោះ​មហាអំណាច​ណា​ផ្តាច់ជំនួយ​ក៏​ដោយ​…​។​ល​។

កម្ពុជា​យើង​អាច​រស់​ដោយ​ខ្លួនឯង​បាន​ហើយ​…​ប៉ុន្តែ​ដោយសារ​តែ​ប្រទេស ​ដែល​ធ្លាប់​រណប​​គេ​… ​ធ្លាប់​រស់​ដោយសារ​គេ ឬ​ដោយសារ​មហាអំណាច​ឆ្វេង​-​ស្តាំ​នោះ​…​ ឥទ្ធិពល​នៃ​ការ​គាបសង្កត់​…​ អំណាច​នៃ​ការ​ចង្អុល​…​ មិន​ទាន់​គោរព​ខ្លួនឯង ​បាន​ទាំងស្រុង​នៅឡើយ​ទេ​…​។

ប្រមុខ​ដឹកនាំ​ប្រទេស​ ធ្វើ​បាន​សម្រាប់​កិត្តិយស​សង្គម​…​ មិន​ចេះ​តែ​ធ្វើ​តាម​ការ​ចង្អុល​របៀប​​ចោលម្សៀត​របស់​ប្រទេស​ធំ​ណាមួយ​​ទេ​…​ ព្រោះ​ជា​កិត្តិយស​ប្រជាជាតិ​…

ផ្ទុយ​ទៅ​វិញ​…​ មាន​ថ្នាក់​ក្រោម​ជាតិ​ខ្លះ​…​ ឬ​ថ្នាក់​កណ្តាល​… ​ប្រើ​មារយាទ​អន់​នៅឡើយ​…​។ (​នេះ​និយាយ​តាម​ត្រង់​…​ តាម​អ្វី​ដែល​បាន​ជួប​ប្រទះ​)

កម្ពុជា​យើង​ជា​ប្រទេស​តូច​មែន​… ​គួរ​ធ្វើ​ឫក ធ្វើ​មារយាទ​ឱ្យ​វា​ខ្ពស់​ឡើង​…​ កុំ​ចេះ​តែ​ធ្វើ​តាម​ការ​បញ្ជា​ពី​បរទេស​… ​ដែល​បរទេស​ខ្លះ​ បោះទីតាំង​នៅ​កម្ពុជា​…​ មានមារយាទ​អន់​ណាស់​…​ឫក​កោង មើលងាយ​…​ មើល​មក​ខ្មែរ​អន់​ជាង​ពួក​គេ​…​។ (​នេះ​និយាយ​តាម​ត្រង់​…​តាម​អ្វី​ដែល​កោះសន្តិភាព​ បាន​ជួប​ប្រទះ​)

កម្ពុជា​យើង​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ សេរី​…​ មិនមែន​កុំ​មុ​យ​និ​ស្ត​ផ្តាច់​ការ​…​ ដូច​ប្រទេស​កុំ​មុ​យ​និ​ស្ត​ទេ​…​ សូម​ប្រទេស​កុំ​មុ​យ​និ​ស្ត​ កុំ​យក​អំណាច​ផ្តាច់​ការ​របស់​ខ្លួន​មក​ប្រើ​ក្នុង​ប្រទេស​សេរី​…​ និង​សុំ​រដ្ឋអំណាច​ខ្លះ​…​ គួរ​កុំ​ធ្វើ​តាម​ដោយ​គ្មាន​ការ​ពិចារណា​ពេក​…​ បម្រើ​ឱ្យ​មនុស្ស​កុំ​នុយ​និ​ស្ត​…​។ (​នេះ​និយាយ​តាម​ត្រង់​…​តាម​អ្វី​ដែល​អា​ឡេវ​បាន​ជួប​ប្រទះ​ថ្មី​ៗ​នេះ​)

នៅ​កម្ពុជា​យើង​… ​ហេតុតែ​ប្រទេស​តូច​…​ ដែល​ធ្លាប់តែ​ត្រូវ​គេ​ជួយ​…​ សូម​អរគុណ​ហើយ !
ប៉ុន្តែ​កុំ​អាង​បាន​ជួយ​… ​សូម​រក្សា​កិត្តិយស​ និង​តម្លៃ​ខ្លួនឯង​ផង​…​ កុំ​ចេះ​តែ​ចង្អុល​…​។

នៅ​កម្ពុជា​មាន​សន្តិភាព​គ្រប់គ្រាន់​…​ គ្មាន​ភេរវកម្ម​គួរ​ឱ្យ​ខ្លាច​…​ គ្មាន​ត្រូវ​ដេក​ភ័យ​ទេ​…​សំណាង​ហើយ ​បាន​មក​រស់នៅ​កម្ពុជា​សម័យ​តេ​ជោ​សែន​…​។

ដល់​កម្ពុជា​មាន​សន្តិភាព​ពេក​…

គ្រាន់តែ​ខ្លែង​អត់​កន្ទុយ​មួយ​ ហោះ​កាត់​…​ភ័យ ! ឱ ! លោក​កុំ​មុ​យ​និ​ស្ត​អើយ​…​ធ្វើឱ្យ​ភ្ញាក់​ផ្អើល​​រំខាន​គេ​ពេញ​ប្រទេស​…

តើ​ធ្វើ​មហាអំណាច​មែន ឬ​គ្រាន់តែ​ជា​ខ្លាក្រដាស ?​!  ឱ ! ខ្លាក្រដាស​អើយ​…​ ឬ​ក៏​ខ្លា​ឃ្លោក ?​…​ហេ ! ហេ !