ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មក​ដល់​នៃ​ជំនាន់​ទូរស័ព្ទ​ Full Screen

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ OPPO បាន​បង្ហាញ​នូវ​ម៉ូ​ដែល F5…

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ OPPO បាន​បង្ហាញ​នូវ​ម៉ូ​ដែល F5 ដែល​ជា​ការ​មក​ដល់​នៃ​ជំនាន់​ទូរស័ព្ទ Full Screen នៅ​ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី OPPO F5 ថតរូប​ពិត​របស់​អ្នក ដែល​ធ្វើ​ឡើង​នៅ​ស្ទូ​ឌី​យោ​ហង្ស​មាស ផ្សារ ​AEON ជាន់​ទី​4 ហើយ​ក៏​មានការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ផង​ដែរ ដោយ​​​មានការ​ចូលរួម​ពី​តារា​ល្បី​ៗ ៨ រូប ហើយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​តំណាង​របស់​ក្រុមហ៊ុន​ OPPO គឺ អ្នក​នាង ពេជ្រ សោភា កញ្ញា រ៉េ​ត ស៊ូ​ហ្សណា និង លោក STEP​។

តាម​ការ​ប្រកាស​ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី​នោះ ម៉ូ​ដែល​ OPPO F5 ដែល​ជា​ការ​ចាប់ផ្តើម​នៃ​ជំនាន់​ទូរស័ព្ទ​ Full Screen គឺ​មាន​តម្លៃ​299$ នឹង​ចាប់ផ្តើម​អាច ​Pre order ​បាន​ចាប់ពី​ថ្ងៃ​ទី ២៦ វិច្ឆិកា ដល់​ថ្ងៃ​ទី ២ ធ្នូ ឆ្នាំ ២០១៧ និង​មាន​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣ ធ្នូ ឆ្នាំ ២០១៧។ លើស​​ពី​នេះ​ទៅ​ទៀត​ ម៉ូ​ដែល​ពីរ​ផ្សេង​ទៀត​នៃ​ជំនាន់​ទូរស័ព្ទ Full Screen នឹង​មាន​លក់​នៅ​​លើ​ទីផ្សារ​ពេល​ក្រោយ​ផង​ដែរ​ នោះ​គឺ F5 6GB និង F5 Youth ដើម្បី​ផ្តល់​ជូន​ដល់​អ្នក​គាំទ្រ OPPO នូវ​ជម្រើស​បន្ថែម​ទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួក​គេ​។

F5 មាន​អេ​ក្រង់ ​Full Screen ទំហំ 6.0 inch ដែល​មាន​កម្រិត​បង្ហាញ FHD+, 1080x​2160 Pixel 18:9 ratio. អេ​ក្រង់​ប៉ុន​នេះ​យើង​អាច​និយាយ​ថា ​ជា​អេ​ក្រង់​មួយ​ដែល​ល្អ​អាច​ធ្វើ​អោយ​លោក​អ្នក​កាន់តែ​រីករាយ​ជាមួយ​ការ​ប្រើប្រាស់ ​និង​ទស្សនា​វី​ដេ​អូ​ផ្សេង​ៗ​។ F5 មាន​រូបរាង​ស្ដើង ល្អ​ប្រណីត ងាយស្រួល​ក្នុង​ការ​ចាប់​កាន់ ដែល​ពិតជា​សាក​សម​សម្រាប់​យុវវ័យ​ទាន់សម័យ និង​អ្នក​ដែល​ស៊ី​វី​ល័យ​។

F5 បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា A.I. Beauty ដែល​បច្ចេកវិទ្យា​នេះ​មានការ​ប្រមូល​ព័ត៌​មាន​​សម្ផស្ស​អំពី​មុខមាត់​ជាក់លាក់​របស់​មនុស្ស​ផ្សេង​ៗ​ពី​គ្នា​តាម​រយៈ​ទិន្នន័យ​លើ​ផ្ទៃមុខ​មនុស្ស​ជា​ច្រើន​លាន​នាក់​ បូក​រួម​នឹង​អ្នកជំនាញ​វិជ្ជាជីវៈ​ថតរូប​ និង​អ្នកជំនាញ​ផ្នែក​តុប​តែង​​មុខ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ក្នុងអំឡុងពេល​នៃ​ដំណើរការ​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ​។

លើស​ពី​នេះ​ទៀត​បច្ចេកវិទ្យា A.I. Beauty អាច​ចាប់​យក​ចំណុច​ពិសេស​ៗ​នៃ​ផ្ទៃមុខ​ជាង ២០០ ចំណុច ដែល​អាច​ដឹង​ពី​ផ្ទៃមុខ​របស់​អ្នក​យ៉ាង​លំអិត អាច​ស្គាល់​ប្រភេទ​ស្បែក ទម្រង់​​មុខ អាយុ ភេទ ហើយ​វា​នឹង​កែ​លម្អ​ភាព​ស្រស់​ស្អាត​សម្រាប់​បុគ្គល​ម្នាក់​ៗ ក្នុង​ការ​ថតរូប​ដោយឡែក​ពី​គ្នា ដែល​ធ្វើ​អោយ​ការ​ថតរូប​របស់​លោក​អ្នក​កាន់តែ​តែ​មាន​ភាព​ស្រស់​​ស្អាត​។

F5 មាន​កាមេរ៉ា​មុខ​ទំហំ 20MP ជាមួយ​កាំ​ពន្លឺ 2.0 អាច​ថតរូប​ច្បាស់​មុខ​ព្រាល​ក្រោយ (Bokeh Mode) និង​កាមេរ៉ា​ខាងក្រោយ​ទំហំ 16MP ជាមួយ​កាំ​ពន្លឺ 1.8 និង​មុខងារ Face priority exposure ដែល​អាច​ធ្វើ​អោយ​គុណភាព​រូបថត​ល្អ​ជាង​មុន ទោះបីជា​កុង​ជាមួយ​ពន្លឺ​ក៏​ដោយ ។

F5 មាន​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា Facial Unlock ដែល​ជា​បច្ចេកវិទ្យា​សម្គាល់​មុខ​ថ្មី​ដែល​ធ្វើការ​ស្កេ​ន​មុខ ​ដើម្បី​ដោះ​សោ។ យ៉ាងណាមិញ​ ប្រសិនបើ​យើង​ចង់​ដោះ​សោ​ដោយ​​ប្រើ​ក្រយៅ​ដៃ​នោះ​ក៏​បាន ព្រោះ​ F5 ​បាន​បំពាក់​ការ​ដោះ​សោ​ដោយ​ប្រើ​ក្រយៅ​ដៃ​នៅ​​ផ្ទៃ​ខាងក្រោយ​ផង​ដែរ ដូចនេះ​យើង​ឃើញ​ថា ​បច្ចេកវិទ្យា​របស់ ​F5 ​ពិតជា​មាន​ចំណុច​​គួរ​អោយ​ចាប់អារម្មណ៍​ច្រើន​មែនទែន​។

ដោយឡែក F5 មាន ​Ram4GB និង​ Rom 32GB ដំណើរការ​ដោយ Android 7.1 (Nougat) ​បូក​រួម​នឹង​Color OS 3.2 របស់ ​OPPO ដែល​អាច​ធ្វើ​អោយ​ការ​ដំណើរការ​នៃ​កម្មវិធី​ផ្សេង​ៗ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។ ជា​ពិសេស​ទៅ​ទៀត​បច្ចេកវិទ្យា​ចែក​រំលែក​ឯកសារ O-share របស់ ​OPPO​ ពិតជា​ពិសេស​ ព្រោះ​វា​មានដំណើរ​ការ​លឿន​ជាង​ការ​ប្រើប្រាស់ Bluetooth រហូត​ដល់​100 ដង​។ ជាង​នេះ​ទៅ​ទៀត F5 បាន​បំពាក់​មក​​​ជាមួយនឹង CPU ប្រភេទ Octa-core ,2.5GHz ដែល​ជួយ​បង្កើន​ល្បឿន​ដំណើរការ​ឲ្យ​កាន់​តែ​លឿន និង​សន្សំ​សំចៃ​ថាមពល​ថ្ម​ថែម​ទៀត​ផង​។

F5 មាន​កម្លាំង​ថ្ម 3200 mAh ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​បាន​12 ម៉ោង​ជា​ប្រចាំ (​នៅ​ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​) កម្លាំង​ថ្ម​ប៉ុន​នេះ​អាច​ទ្រទ្រង់​សម្រាប់​ការ​ប្រើប្រាស់​ធម្មតា​បាន​​មួយ​ថ្ងៃ​ពេញ​ផង​ដែរ ។ មុខងារ​កាន់តែ​ពិសេស​មួយទៀត​នោះ​ គឺ​មុខងារ​មិន​រំខាន​ដល់​​ការ​លេង​ហ្គេ​ម​របស់​អ្នក វា​មិន​ធ្វើ​អោយ​ការ​លេង​ហ្គេ​ម​របស់​អ្នក​បាន​កាត់​ផ្តាច់​នោះ​ទេ មិនតែប៉ុណ្ណោះ​វា​នឹង​បង្ហាញ​ការ​ហៅ​ចូល​ក្នុង​ទំរង់​ជា​ផ្ទាំង​បដា ដូចនេះ​អ្នក​នៅ​តែ​អាច​លេង​ហ្គេ​ ម​និង​អាច​លើក​ទូរស័ព្ទ​ក្នុង​ពេល​តែ​មួយ​បាន​ថែម​ទៀត​ផង​។

OPPO F5 ដែល​ជា​ម៉ូ​ដែល​ថ្មី​របស់ OPPO ​នេះ យើង​ឃើញ​ថា ​វា​ពិតជា​ល្អ​សម្រាប់​អ្នក​ដែល​​និយម​ចូល​ចិត្ត​ភាព​ទាន់សម័យ ជា​ពិសេស​យុវវ័យ​តែ​ម្តង ពីព្រោះ​តែ​តម្លៃ​សមរម្យ និង​​ភាព​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​របស់​វា​។ បើ​យើង​ប្រៀបធៀប OPPO F5 ​នឹង Iphone X, Samsung Note8 ដែល​មាន​អេ​ក្រង់ ​Full Screen និង​មាន​បច្ចេកវិទ្យា ​Facial Unlock​នោះ យើង​ឃើញ​ថា​ OPPO F5​ មាន​តម្លៃ​សមរម្យ​ជាង និង​មាន​បច្ចេកវិទ្យា​ទំនើប​ដូច​គ្នា​ផង​ដែរ​។

ដោយ​ឃើញ​ថា ​គ្រប់ ​Brand ​ទូរស័ព្ទ​ទាំងអស់​សុទ្ធតែ​ប្រកាស​ចេញ​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ដែល​មាន​អេ​ក្រង់ ​Full Screen ដូចនេះ​វា​ពិតជា​អាច​បញ្ជាក់​បាន​ឲ្យ​កាន់តែ​ច្បាស់​ថា ជំនាន់​​នៃ​ទូរស័ព្ទ​ Full Screen គឺ​បាន​មក​ដល់​ហើយ ដូច្នេះ​នៅ​ឆ្នាំ​2018​ខាង​មុខ​នេះ​ប្រាកដ​ជា​នឹង​មាន​ទូរស័ព្ទ​ដែល​បំពាក់​នូវ​អេ​ក្រង់ ​Full Screen​ កាន់តែ​ច្រើន​ចេញ​លក់​នៅ​លើ​​ទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ