ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ចិន​សម្រាប់​ទ្វីបអាមេរិក

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ខណៈ​ប្រទេស​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ផ្តោត​ការ​ចរចា​ដំណាក់កាល​បន្ទាប់ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង រដ្ឋា​ភិបាល​ដទៃ​របស់​ទ្វីបអាមេរិក​មាន​សំណួរ​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ តើ​ប្រទេស​ណា​នឹង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​ពួក​គេ​នា​ពេល​អនាគត…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ខណៈ​ប្រទេស​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក ផ្តោត​ការ​ចរចា​ដំណាក់កាល​បន្ទាប់ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង រដ្ឋា​ភិបាល​ដទៃ​របស់​ទ្វីបអាមេរិក​មាន​សំណួរ​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ។

តើ​ប្រទេស​ណា​នឹង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​ពួក​គេ​នា​ពេល​អនាគត ? សហរដ្ឋអាមេរិក អឺរ៉ុប ឬ​ប្រទេស​ចិន ?

ចម្លើយ​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​មកនេះ គឺ​សហរដ្ឋអាមេរិក ព្រោះ​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​ទ្វីប​នេះ និង​មាន​អំណាច​សេដ្ឋកិច្ច​ខ្លាំងក្លា ។ អា​មេ​រិ​កឡា​ទី​ន ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ជាមួយ​រដ្ឋ​ចំនួន​៣៧ របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​អា​មេ​រិ​កបាន​នាំ​ចេញ​ផលិតផល និង​សេវាកម្ម​សរុប​មាន​តម្លៃ​ប្រមាណ​៥១៥​ប៊ី​លាន​ដុល្លារ​ទៅ​កាន់​អា​មេ​រិ​កឡា​ទី​ន និង Caribbean ច្រើន​ជាង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដល់​ទៅ​៣​ដង​ឯណោះ ។ លើស​ពី​នេះ សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ខណៈ​មាន​ផល​លើស​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ក្នុង​ទ្វីបអាមេរិក ។

ទោះជា​យ៉ាងណា ស្ថានការណ៍​នេះ​បាន​ផ្លាស់​ប្តូរ​យ៉ាង​លឿន ដោយសារ​កត្តា​ដែល​ជំរុញ​ឲ្យ​ប្រទេស​ចិន​លូតលាស់​ក្នុង​ល្បឿន​លឿន ។ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​ប្រទេស​ចិន​ផង​ដែរ ក្នុង​ការ​បន្ត​តំណែង​ជាទី​ផ្សារ​ទាក់ទាញ​ជាងគេ​លើ​ពិភពលោក ។

ក្នុង​ឆ្នាំ​២០៣០ អា​មេ​រិ​កឡា​ទី​ន និង Caribbean នឹង​មាន​ពលរដ្ឋ​សរុប​ប្រមាណ​៧២០​លាន​នាក់ ។ យោង​តាម​ការ​ព្យាករ​ឲ្យ​ដឹង​ថា GDP របស់​ពួក​គេ​នឹង​ស្មើ​ប្រមាណ​៩​ទ្រី​លាន​ដុល្លារ​ទៀត​ផង ។

លើស​ពី​នេះ ប្រទេស​ក្នុង​អា​មេ​រិ​កឡា​ទី​ន និង Caribbean កំពុង​តែ​ខិត​ជិត​ការ​ធ្វើ​សមាហ​រណកម្ម​ផង​ដែរ ។ បច្ចុប្បន្ន ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អា​មេ​រិ​កឡា​ទី​ន និង Caribbean ៨០% គឺ​មិន​យកពន្ធ​ទេ ។ វិធានការ​សម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ច្រើន ក៏​ត្រូវ​បាន​អនុម័ត​ដែរ ។

និន្នាការ​ខិត​ជិត​ការ​ធ្វើ​សមាហរណកម្ម​នេះ នឹង​ផ្តល់​ឱកាស​មួយ​ចូល​ទៅ​ក្នុង​ទីផ្សារ​មាន​សក្តានុពល​ជា​ច្រើន ។ ចិន​កំពុង​តែ​ទិញ និង​សាងសង់​រោងចក្រ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ហើយ​អាច​ចែកចាយ​ផលិតផល​របស់​ពួក​គេ​ក្នុង​លក្ខខណ្ឌ​ល្អជា​មួយ​ប្រទេស​ជិតខាង ខណៈ​អាច​ទិញ​យក​គ្រឿង និង​វត្ថុធាតុដើម​ក្នុង​តម្លៃ​ទាប ។

សហភាព​អឺរ៉ុប​ក៏​ទទួលស្គាល់​ពី​សក្តានុពល​របស់​អា​មេ​រិ​កឡា​ទី​ន​ដែរ ប៉ុន្តែ​សហភាព​អឺរ៉ុប​នាំ​ចេញ​ទៅ​កាន់​អា​មេ​រិ​កឡា​ទី​ន​កាន់តែ​តិច​ជាង​មុន ស្មើ​តែ​១៣,៥%​នៃ​ការ​នាំ​ចូល​សរុប​របស់​អា​មេ​រិ​កឡា​ទី​ន​ប៉ុណ្ណោះ ។ ពួក​គេ​ក៏​ខិតខំ​បង្កើន​ការ​នាំ​ចេញ​ផង​ដែរ ដោយ​ការ​ចុះ​កិច្ចព្រមព្រៀង ។

ទោះជា​យ៉ាងណា ចិន​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ជំហរ​ដ៏​មាន​អត្ថប្រយោជន៍​របស់​ខ្លួន​នៅ​អា​មេ​រិ​កឡា​ទី​ន រួម​មាន ការ​វិនិយោគ​ផ្ទាល់​ជា​ច្រើន​ក្នុង​តំបន់​នេះ ។ យោង​តាម​ការ​ព្យាករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ចិន​បាន​វិនិយោគ​ប្រាក់​ប្រមាណ​១០៦​ប៊ី​លាន​ដុល្លារ​ទៅ​កាន់​អា​មេ​រិ​កឡា​ទី​ន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ រួម​មាន ៦០​ប៊ី​លាន​ដុល្លារ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។

ការ​វិនិយោគ​របស់​ចិន​ភាគច្រើន គឺ​ក្នុង​វិស័យ​កសិកម្ម អគ្គិសនី និង​គម្រោង​ជីក​រ៉ែ​ថ្ម​ជា​ដើម ប៉ុន្តែ​ក៏​មាន​កំណើន​ក្នុង​ផ្នែក​ផលិតកម្ម ដែល​បង្កើត​ការងារ​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ផង​ដែរ ។

លើស​ពី​នេះ ប្រទេស​ចិន​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អា​មេ​រិ​កឡា​ទី​ន ដោយ​ការ​ប្រើប្រាស់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ខ្លួន ។ ផ្ទុយ​ពី​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប អា​មេ​រិ​ក​បែរជា​មិនសូវ​សកម្ម​ក្នុង​ការ​ដណ្តើម​ចំណែក​ទីផ្សារ​ទៅ​វិញ ។ ប៉ុន្តែ​អា​មេ​រិ​ក​អាច​នឹង​ស្នើ​ឲ្យ​មាន​សមាហរណកម្ម ។ អា​មេ​រិ​ក​ក៏​មាន​ចំណាប់អារម្មណ៍​លើ​ផ្នែក​អគ្គិសនី​ក្នុង​តំបន់​នេះ​ដែរ ។

ទោះជា​យ៉ាងណា ខណៈ​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​ភាព​មិន​ប្រាកដប្រជា គោល​គំនិត «​ផលិត​ក្នុង​អា​មេ​រិ​ក​» បាន​ផ្តល់​ចំណុច​ពិសេស​រួម​មួយ​ក្នុង​តំបន់ ។ បើ​វា​ត្រូវ​បាន​អនុម័ត អា​មេ​រិ​ក​អាច​នឹង​ងាក​មក​កាន់​ក្រុម​ប្រទេស​ទាំងនេះ​ម្តងទៀត ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ