ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​បុក​យ៉ាងណា​ទេ ទើប​ខ្ទាត​ដល់​ក្រោម​រថយន្ត​នោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​រង​គ្រោះ​ត្រង់​ដៃ ជើង និង​ដងខ្លួន​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ធ្វើ​ការងារ ហើយ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើក​យ៉ាង​លឿន​មក​បុក​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​រង​គ្រោះ​ត្រង់​ដៃ ជើង និង​ដងខ្លួន​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ធ្វើ​ការងារ ហើយ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើក​យ៉ាង​លឿន​មក​បុក​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ ៤៣២​កែង និង​ផ្លូវ​លេខ​១៦៧ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​ថន ពិសិដ្ឋ អាយុ​២៤​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៤៤៦ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ចេញពីផ្ទះ​ដោយ​ជិះ​ម៉ូតូ ពណ៌​ត្រួយ​ចេក ស្លាក​លេខ​ភ្នំពេញ​១AD-៨២៩២ មួយ​គ្រឿង ជិះ​ក្នុង​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​លេខ ៤៣២ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន​នោះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បុក​បណ្តាល​ឲ្យ​ដួល និង​ខ្ទាត​មនុស្ស​ចេញ​ទៅ​ឆ្ងាយ ។ ចំណែកឯ​ម៉ូតូ​ខ្ទាត​ទៅ​ចូល​ក្រោម​រថយន្ត​មួយ​គ្រឿង​ទៀត​ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​នោះ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បាន​បន្សល់​ទុក​ស្លាក​លេខ​ដែល​មាន​លេខ ២AN-៤៤៥៣ មួយ​បន្ទះ និង​ជន​រង​គ្រោះ និង​ម៉ូតូ​ប៉ុណ្ណោះ​។

បុរស​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​ស្លាក​លេខ​ដែល​មាន​លេខ ២AN-៤៤៥៣ មួយ​បន្ទះ​នោះ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ខាងលើ​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ