ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី៣១ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៧៣
ព្រឹទ្ធសភា​សហរដ្ឋអាមេរិកបាន​បោះឆ្នោត​សំរេច​កាត់​ជំនួយ​យោធា​ក្នុង​ការ​ ទំលាក់​គ្រាប់បែក​លើ​ពួក​ខ្មែរក្រហម​នៅ​ប្រទេស កម្ពុជា ។ ការ​ទំលាក់​គ្រាប់បែក B52 របស់អា​មេ​រិ​ក​មិន​អាច​រំលត់​សង្គ្រាមស៊ីវិល​នៅកម្ពុជា​បាន​ទេ ហើយ​២​ឆ្នាំ​ក្រោយមក គឺ​នៅឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​ឈ្នះសង្គ្រាម​នេះ​។
​ឆ្នាំ​២០០៣
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស៊​ក​ប៊ូ​ស បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អូ​សេ​វី​ក ដែល​ជាអតីត​ជំរំ​ឃុំខ្លួន​ជនជាតិ​ជ្វី​ហ្វ​ក្នុង​សម័យសង្គ្រាមលោក​លើក​ទី​២​ ។ លោក​គឺជា​ប្រ​ធានាធិ​បតី​ទី​២ ហើយ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ទីនោះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ហ្សេ រ៉ា​ល់ហ្វ័​ត នា​ឆ្នាំ​១៩៧៥ ។
​ឆ្នាំ​២០០៧
-​មាន​ទាហាន​១០​នាក់​បាន​ស្លា.ប់​នៅប្រទេស​ថៃ ដោយសារ​ការ​វាយប្រហារ​គ្រាប់ បែក​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​។
​ឆ្នាំ​២០០៨
-​ប៉ូលិស​បង្ក្រាប​កុបកម្ម​ថៃ បាន​មកប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​បាងកក​ដើម្បី​បំបែកបាតុកម្ម​ដឹកនាំ​ដោយ​ សម្ព័ន្ធភាព​ប្រជាជន ដើម្បី​ប្រជាធិបតេយ្យ (PAD​) ដែល​ប្រឆាំង នឹង​រដ្ឋាភិបាល​លោក​សា​ម៉ាក់ស៊ុន​ដា​រ៉ា​វ៉េ​ត ។
​ឆ្នាំ​២០០៩

ឆ្នាំ​១២៧៩​មុន​គ​.​ស
-​រ៉ា​ម​សេស​ទី​២ បាន​ក្លាយជា​ព្រះ​ចៅប៉ា​រ៉ាអុង ក្នុង​រជ្ជកាល​ទី​១៩​នៃ​ប្រទេស​អេ​ហ្ស៊ី​ប បុរាណ​បន្ដ​ពី​ព្រះ​បិតាព្រះ​នាម​សេ​ទី​ទី​១ ។ ព្រះ​ចៅ​រ៉ា​ម​សេស​បាន​សោយរាជ្យ​រហូត​ដល់ឆ្នាំ​១២១៣​មុន​គ្រិស្ដសករាជ​។ ព្រះ​អង្គ​គឺជាមហាក្សត្រ​ដែល​មាន​អំណាច​បំផុត​នៃ​ស្ដេចអេ​ហ្ស៊ី​ប ហើយ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គជាសម័យកាល​ដ៏​រុងរឿង​បំផុត​នៃ​ប្រទេស អេ​ហ្ស៊ី​ប និង​បាន​ប្រកាស​ព្រះ​អង្គជា​ស្ដេច​លើព្រះ​ជា​ម្ចាស់ ហើយ​បាន​កសាង​ប្រាសាទធំ​ៗជា​ច្រើន ។
ឆ្នាំ​៥២៦
-​គ្រោះ​រញ្ជួយ​ដី​កើតឡើង​នៅ​ទីក្រុងបុរាណ​របស់​ប្រទេស​ទួ​រ​គី​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​២៥០.០០០​នាក់ ។
ឆ្នាំ​១២២៣
-​ទ័ព​ម៉ុង​ហ្គោ​ល របស់​ស្ដេច​ហ្សា​ង​ស៊ី​ខាន់ ដែល​ដឹកនាំ​ដោយ​មេទ័ព​សូ​ប៊ូ​តៃ បាន​យកឈ្នះ​ទ័ព​រដ្ឋ​គៀវ​វ៉ា​ន​រ៉ូ​ស និង​ដែន​គូ​ម៉ា​ន់​។
ឆ្នាំ​១៨៦៦
-​ទ័ព​ពួក​អៀរ​ឡង់​នៅ​អា​មេ​រិ​ក​ប្រមាណ៨៥០​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងទន្លេ​នី​ហ្គា​រ៉ា ដើម្បី​ជួយ​រំដោះប្រទេស​ចេញពី​អង់គ្លេស តែ ត្រូវ​ទ័ព​កា​ណា​ដា និង​អង់គ្លេស​វាយ​ឱ្យ​ដកថយ​ដោយ​ប្រើ​តែ​រយៈពេល​៣​ថ្ងៃ និង​សំលាប់១៩​នាក់ របួស​១៧​នាក់ ។
ឆ្នាំ​១៨៨៩
-​មាន​ទឹកជំនន់​នៅ​ទីក្រុង​ច​ន​ថោ​ន រដ្ឋផេ​ន​ស៊ី​វ៉េ​នៀ ដោយសារ​បាក់​ទំនប់​ទឹក​សៅហ្វ​ក បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​២.២០០នាក់ ខាតបង់​ជា​ទឹកប្រាក់​១៧​លាន​ដុល្លារ​។ ការ​បាក់​ទំនប់​ទឹក​នេះ បាន​នាំ​រលក​កំពស់​១៨ម៉ែត្រ​លើ​ផ្ទៃ​ទឹក​ទំហំ​១៨,២​លាន​ម៉ែត្រគូប ។
ឆ្នាំ​១៩១០
-​សហគមន៍​អាហ្វ្រិក​ខាងត្បូង​ត្រូវ​បានបង្កើត​ឡើង ដែល​បច្ចុប្បន្ន​ជា​ប្រទេសអាហ្វ្រិក​ខាងត្បូង​។
ឆ្នាំ​១៩១១
-​នាវា R.M.S ទី​តា​និកជានា​វា​ធំ​បំផុត មិន​ធ្លាប់​មាន​ដែល​មាន​ប្រវែង​២៦៩,១​ម៉ែត្រ កំពស់​១៨​ម៉ែត្រ​ពី​ទឹក និង​មាន​បន្ទប់​សរុប៨៤០ ហើយ​បាន​សាងសង់​រួច​នៅ​ឆ្នាំ​១៩០៩ ត្រូវ​បាន​ទំលាក់​ចូល​សមុទ្រ ។
ឆ្នាំ​១៩៣៥
-​មាន​គ្រោះ​រញ្ជួយ​ដី​កំរិត​៧,៧​រី​ស្ទ័​រ​កើតឡើង​បំផ្លាញ​តំបន់ Quette បច្ចុប្បន្ន​ប្រទេស ប៉ា​គី​ស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៤០.០០០ នាក់ ។
ឆ្នាំ​១៩៤២
-​កងទ័ពជើងទឹក​របស់​ព្រះ​ចៅ​អធិរាជជប៉ុន​ដែល​មាន​នាវាមុជទឹក​មួយ​ប្រភេទមាន​ទំងន់​តិច​ជាង​១៥០​តោន បាន​ចាប់ផ្ដើម ការ​វាយប្រហារ​លើ​នាវាចំបាំង​របស់​កងទ័ពសម្ព័ន្ធមិត្ដ​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ដ្រាលី តែ​ត្រូវ​កងទ័ព​សម្ព័ន្ធមិត្ដ​ទប់ទល់​ចាប់​បាន ហើយ​នាវិក​៣​នាក់​ដែល​បញ្ជា​នាវាមុជទឹកចំនួន​៣​គ្រឿង និង​ជា​អ្នកបញ្ជា​នាវា​ទាំងនោះ បាន​ធ្វើ​អត្ដឃាត​។
ឆ្នាំ​១៩៦១
-​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ត្រូវ​បានបង្កើត​ឡើង ។
ឆ្នាំ​១៩៦២
-​មន្ដ្រីជាន់ខ្ពស់​របស់​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ លោកអា​ដុល អ៊ី​ស​ម៉ា​ន់ ដែល​មាន​នាទីបញ្ជូន​ជនជាតិ​ជ្វី​ហ្វ​ទៅ​កាន់​ជំរំ​ក្នុង​ប្រទេសប៉ូ​ឡូញ និង​សំលាប់​ចោល​ក្នុង​សម័យ​សង្គ្រាម លោក​លើក​ទី​២ បាន​ត្រូវ​គេ​កាត់ទោស​ដោយព្យួរ​ក​នៅ​អ៊ី​ស្រា​អែ​ល ។
ឆ្នាំ​១៩៧០
-​គ្រោះថ្នាក់​បាក់​ដី​នៅ​ទីក្រុង​យុន​ហ្កា​យប្រទេស​ប៉េ​រូ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស១០០.០០០​នាក់ របួស​២០០.០០០​នាក់ ហើយ​ទំហំ​ដី​ដែល​បាក់​នោះ​មាន​៨០​លានម៉ែត្រគូប​។
ឆ្នាំ​១៩៧៣
ព្រឹទ្ធសភា​សហរដ្ឋអាមេរិកបាន​បោះឆ្នោត​សំរេច​កាត់​ជំនួយ​យោធា​ក្នុង​ការ​ទំលាក់​គ្រាប់បែក​លើ​ពួក​ខ្មែរក្រហម​នៅ​ប្រទេស កម្ពុជា ។ ការ​ទំលាក់​គ្រាប់បែក B52 របស់អា​មេ​រិ​ក​មិន​អាច​រំលត់​សង្គ្រាមស៊ីវិល​នៅកម្ពុជា​បាន​ទេ ហើយ​២​ឆ្នាំ​ក្រោយមក គឺ​នៅឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​បាន​ឈ្នះសង្គ្រាម​នេះ​។
ឆ្នាំ​២០០៣
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស៊​ក​ប៊ូ​ស បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អូ​សេ​វី​ក ដែល​ជាអតីត​ជំរំ​ឃុំខ្លួន​ជនជាតិ​ជ្វី​ហ្វ​ក្នុង​សម័យសង្គ្រាមលោក​លើក​ទី​២​។ លោក​គឺជា​ប្រ​ធានាធិ​បតី​ទី​២ ហើយ​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ចនៅ​ទីនោះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ហ្សេ រ៉ា​ល់ហ្វ័​ត នា​ឆ្នាំ​១៩៧៥ ។
ឆ្នាំ​២០០៧
-​មាន​ទាហាន​១០​នាក់​បាន​ស្លាប់​នៅប្រទេស​ថៃ ដោយសារ​ការ​វាយប្រហារ​គ្រាប់ បែក​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​។
ឆ្នាំ​២០០៨
-​ប៉ូលិស​បង្ក្រាប​កុបកម្ម​ថៃ បាន​មកប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​បាងកក​ដើម្បី​បំបែកបាតុកម្ម​ដឹកនាំ​ដោយ​សម្ព័ន្ធភាព​ប្រជាជន ដើម្បី​ប្រជាធិបតេយ្យ (PAD ) ដែល​ប្រឆាំង នឹង​រដ្ឋាភិបាល​លោក​សា​ម៉ាក់ស៊ុន​ដា​រ៉ា​វ៉េ​ត ។
ឆ្នាំ​២០០៩
-​មាន​បុរស​ម្នាក់​បាន​លួច​គ្រឿងអលង្ការតំលៃ​៦​លាន​អឺ​រ៉ូ​ពី​ហាង​ឆូ​ប៉ាត ក្នុង​ទីក្រុង​ប៉ារី​ស ប្រទេស​បារាំង​។
-​អ្នកទោស​៤៤​នាក់​បាន​រត់គេច​ខ្លួន​ពី​ពន្ធនាគារ​ក្នុង​ទីក្រុង​បា​គ​ហ្ក្រ​ង់​របស់​ប្រទេស​ប៉េ​រូ ៕