ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ណា​ស្គាល់​ក្មេង​ស្រី​នេះ ជួយ​ឲ្យ​ម្ដាយ​យក​ទៅ​វិញ​ផង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចុះ​ពី​រថយន្ត​តាក់ស៊ី​១​គ្រឿង ដោយ​មាន​ពកូន​ស្រី​អាយុ​ប្រហែល​ជាង​១​ខួប​ម្នាក់​ផង​នោះ រួច​បាន​ឡើង​ជិះ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ដោយ​បាន​ប្រាប់​អ្នកបើកបរ​រថយន្ត​ថា ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ លុះ​បន្តិច​ក្រោយមក​បាន​ប្រាប់​អ្នកដំណើរ​ដូច​គ្នា​ថា បាន​ភ្លេច​ទូរស័ព្ទ​ទ​ដៃ​១​គ្រឿង​នៅ​ក្នុង​រថយន្តឈ្នួល​ដែល​ជិះ​មុន​ដំបូង​នោះ​។ បន្ទាប់​មក​បាន​ផ្ញើ​កូន​ទៅ​ស្ត្រី​អ្នកដំណើរ​ម្នាក់ រួច​រត់​ដេញ​តាម​រថយន្ត​ដែល​ខ្លួន​ភ្លេច​ទូរស័ព្ទ​នោះ…

រាជធានី​ភ្នំពេញ​៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចុះ​ពី​រថយន្ត​តាក់ស៊ី​១​គ្រឿង ដោយ​មាន​ពកូន​ស្រី​អាយុ​ប្រហែល​ជាង​១​ខួប​ម្នាក់​ផង​នោះ រួច​បាន​ឡើង​ជិះ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ដោយ​បាន​ប្រាប់​អ្នកបើកបរ​រថយន្ត​ថា ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ លុះ​បន្តិច​ក្រោយមក​បាន​ប្រាប់​អ្នកដំណើរ​ដូច​គ្នា​ថា បាន​ភ្លេច​ទូរស័ព្ទ​ទ​ដៃ​១​គ្រឿង​នៅ​ក្នុង​រថយន្តឈ្នួល​ដែល​ជិះ​មុន​ដំបូង​នោះ​។ បន្ទាប់​មក​បាន​ផ្ញើ​កូន​ទៅ​ស្ត្រី​អ្នកដំណើរ​ម្នាក់ រួច​រត់​ដេញ​តាម​រថយន្ត​ដែល​ខ្លួន​ភ្លេច​ទូរស័ព្ទ​នោះ តែ​រត់​មិន​ទាន់​ឡើយ​ក្រោយមក​មិនដឹង​ថា​ទៅ​ណា​ទៀត​នោះ​ទេ ក៏​ស្រាប់តែ​បាត់​ដំណឹង​សូន្យឈឹង មិនឃើញ​ត្រលប់​ទៅ​យក​កូន​វិញ​ឡើយ​។ ចំណែក​ស្ត្រី​អ្នក​ទទួលបញ្ញើ​កូន​គេ បាន​យក​ក្មេង​ស្រី​ខាងលើ​ទៅ​ប្ដឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​ប្រចាំការ​នៅ​គោលដៅ​មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ជួយ​ស្រាវជ្រាវ​រក​ម្ដាយ​ប៉ុន្តែ​រក​មិនឃើញ​ទើប​នាំ​យក​ទៅ​ប្រគល់​ជូន​ខាង​សាខា​ការិយាល័យ​វិទ្យុ អេ​ប៊ី​ស៊ី ពោធិ៍​ចិន​តុង​ជួយ​ប្រកាស​ស្វែងរក ប៉ុន្តែ​នៅ​តែ​មិន​បាន​រក​ឃើញ​ស្ត្រី​ជា​ម្ដាយ​នោះ​ដដែល ហើយ​ទោះបីជា​ស្ត្រី​អ្នក​ទទួលបញ្ញើ​រួម​ជាមួយ​បុគ្គលិក​វិទ្យុ​អេ​ប៊ី​ស៊ី លួង​យ៉ាងណា​ក៏​ក្មេង​ស្រី​ខាងលើ​នោះ​បាន​យំ​មិន​ឈប់​ឡើយ​។

ម្យ៉ាងទៀត​នៅ​មិន​ទាន់​ដឹង​ថា តើ​ស្ត្រី​ជា​ម្ដាយ​ដែល​យក​កូនស្រី​រូប​នេះ​ទៅ​ប្លុង​ចោល ឬ​បែប​ណា​នោះ​ទេ​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា ពេទ្យ​លោកសង្ឃ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ក្មេង​ស្រី​ខាងលើ​នោះ​មាន​អាយុ​ប្រហែលជា​១​ខួប​ប៉ុណ្ណោះ មាន​រូបរាង​ស្អាត​គួរ​ឲ្យ​ស្រលាញ់ ហើយ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ម្ដាយ​របស់​នាង​ឡើយ​។ ចំណែក​ស្ត្រី​ដែល​ទទួល​ក្មេង​ស្រី​នោះ​ពី​ម្ដាយ​ឈ្មោះ ទូច មុំ អាយុ​៤៦​ឆ្នាំ មុខរបរ​លក់ដូរ​មុខ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហាឥសី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ស្ត្រី​រូប​នេះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិ​រថយន្តឈ្នួល​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ភ្នំពេញ​2AP-8210 ដឹក​អីវ៉ាន់​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ផ្ទះ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា រថយន្តឈ្នួល​នោះ​បាន​ឈប់​ដាក់​ម៉ូយ​ថែម​។ ខណៈនោះ​ស្រាប់តែ​មាន​រថយន្តឈ្នួល​១​គ្រឿង​ទៀត មិន​ចាំ​ម៉ាក និង​ស្លាក​លេខ​បាន​ទៅ​ឈប់​នៅ​ជិត​នោះ​ដែរ បន្ទាប់​មក​មាន​ស្ត្រី​ម្នាក់ បាន​ចុះ​ពីលើ​រថយន្ត​នោះ រួច​បាន​ដើរទៅ​កាន់​រថយន្ត​ដែល​គាត់​កំពង់​ជិះ​នោះ​។

ពេល​ទៅ​ដល់​ស្ត្រី​ខាងលើ​បាន​សួរ​ថា​《​តើ​រថយន្ត​នេះ​ទៅ​តាម​ផ្លូវជាតិ​លេខ​៣​អត់​》​ម្ចាស់​រថយន្ត​ក៏​បាន​ប្រាប់​ថា​《​ដល់​តើ​》 ពេល​នោះ​ស្ត្រី​ខាងលើ​ក៏​បាន​ប្រាប់​ថា​《​ចឹ​ង​ខ្ញុំ​ទៅ​ដែរ​》​បន្ទាប់​មក​បាន​ឡើង​ជិះ​រថយន្ត​នោះ​តែ​ម្ដង ប៉ុន្តែ​រថយន្ត​មិន​បាន​ចេញដំណើរ​ភ្លាម​ៗ​នោះ​ទេ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឡើង​ដល់​លើ​រថយន្ត​បន្តិច ស្ត្រី​រូប​នោះ​បាន​សួរ​ទៅ​កាន់​អ្នក​នៅ​លើ​រថយន្ត​ទាំងអស់ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ផង​ថា​《​តើ​មាន​នរណា​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត​អត់ ខ្ញុំ​ខ្ចី​ខ​ល​បន្តិច​ព្រោះ​អី​ខ្ញុំ​ភ្លេច​ទូរស័ព្ទ​នៅ​លើ​រថយន្ត​ដែល​ខ្ញុំ​ជិះ​មុន​បាត់​ហើយ?​》​។ ប៉ុន្តែ​ខណៈនោះ​អ្នក​នៅ​លើ​រថយន្ត​ទាំងអស់​បាន​ប្រាប់​វិញ​ថា​《​អត់​មាន​ទេ​》​ហើយ​ស្ត្រី​រូប​នោះ​បាន​ពកូន​ចុះ​រត់​ដេញ​តាម​រថយន្ត ដែល​ខ្លួន​ភ្លេច​ទូរស័ព្ទ​នោះ ប៉ុន្តែ​ដេញ​តាម​មិន​ទាន់​ទេ រួច​ហើយ​បាន​ពកូន​ស្រី​រត់​ត្រលប់​ក្រោយ​វិញ ហើយ​បាន​និយាយ​ទៅ​កាន់​គាត់​ថា​《​អីចឹង​ខ្ញុំ​សុំ​ផ្ញើ​កូនស្រី​ឲ្យ​បង​ជួយ​មើល​បន្តិច ខ្ញុំ​ដេញ​តាម​យក​ទូរស័ព្ទ​សិន​》 រួច​ក៏​ហុច​កូនស្រី​ទៅ​ឲ្យ​គាត់​ហើយ​រត់​តាម​រថយន្ត​នោះ​បន្ត​ទៀត ប៉ុន្តែ​រត់​មិន​ទាន់​ទេ​ក្រោយមក​ក៏​ឈប់​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត​រថយន្ត​ដែល​គាត់​ជិះ​នោះ​បាន​ចេញដំណើរ ហើយដោយ​សារ​តែ​ទីនោះ​ចង្អៀត​នគរបាល​មិន​ឲ្យ​ឈប់​រថយន្ត​ខ្លាច​មានការ​កកស្ទះ​ចរាចរណ៍ ទើប​រថយន្ត​បើក​ទៅ​មុខ​យឺត​ៗ ហើយ​គាត់​បាន​ស្រែក​ឲ្យ​ស្ត្រី​នោះ​រត់ឡើង​រថយន្ត និង​យក​កូន​វិញ​ដែរ ប៉ុន្តែ​នាង​មិន​ព្រម​ឡើង​ទេ និង​បាន​រត់ឡើង​ជិះ​រថយន្ត​ផ្សេង​ទៅ​វិញ​។ បន្ទាប់​គាត់​បាន​យក​ក្មេង​ស្រី​ម្នាក់​នេះ​ទៅ​កាន់​គោលដៅ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណុច​ភ្លើងស្តុប​មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក​ស្ត្រី​នោះ​ទៅ​ទទួលយក​កូន​វិញ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ក្មេង​ទៅ​ប្រគល់​ជូន​ខាង​សាខា​ការិយាល័យ វិទ្យុ​អេ​ប៊ី​ស៊ី ពោធិ៍​ចិន​តុង​ជួយ​ប្រកាស​ស្វែងរក​បន្ត​។

ចំណែក​រូប​គាត់​បាន​ព​ក្មេង​ស្រី​ម្នាក់​នេះ​ដោយ​ផ្ទាល់ ដោយ​ឲ្យ​រថយន្តឈ្នួល​ដឹក​អីវ៉ាន់​ទៅ​ផ្ទះ​មុន ខណៈនោះ​ខាង​វិទ្យុ អេ​ប៊ី​ស៊ី បាន​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត​ជា​ច្រើន​ដង ប៉ុន្តែ​នៅ​តែ​មិន​បាន​រក​ឃើញ​ស្ត្រី​ជា​ម្ដាយ​នោះ​ដដែល​។ ដោយឡែក​ក្មេង​ស្រី​នោះ​បាន​យំ​ជាប់​រហូត​ស្រែក​រក​ម្ដាយ ហើយ​ទោះបីជា​រូប​គាត់​រួម​ជាមួយ​បុគ្គលិក​វិទ្យុ​អេ​ប៊ី​ស៊ី ខំ​លួង​យ៉ាងណា ក៏​ក្មេង​ស្រី​ខាងលើ​នោះ​បាន​យំ​មិន​ឈប់​ឡើយ គឺ​យំ​ឡើង​ទន់​ខ្លួន​តែ​ម្ដង ហើយ​ក្រោយមក​ដោយសារ​តែ​មិនឃើញ​ម្ដាយ​ទៅ​យក ទើប​ខាង​បុគ្គលិក​វិទ្យុ​អេ​ប៊ី​ស៊ី បាន​យក​ក្មេង​ស្រី​ខាងលើ​ទៅ​កាន់​ស្ថានីយ​វិទ្យុ នៅ​ឯ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ដើម្បី​ប្រកាស​ស្វែងរក​ស្ត្រី​ជា​ម្ដាយ​បន្ត​ទៀត​៕
https://youtu.be/ospeIpWp1BY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ