ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ពន់ពេក​! មុន​កូន​តេ​ប្រាប់​ពី​ភាព​នឿយហត់ ក្រោយមក​ឮ​ថា​កូន​ស្លា.ប់​ហើយ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តារា​បង្ហាញ​ម៉ូត​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ស្លាប់ ដោយសារ​តែ​ជំងឺរលាកស្រោមខួរ​ក្បាល បន្ទាប់​ពី​ដើរ​ម៉ូ​ដ​អស់​ពេញ​១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ តារា​បង្ហាញ​ម៉ូត​វ័យ​១៤​ឆ្នាំ Vlada…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា តារា​បង្ហាញ​ម៉ូត​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ស្លាប់ ដោយសារ​តែ​ជំងឺរលាកស្រោមខួរ​ក្បាល បន្ទាប់​ពី​ដើរ​ម៉ូ​ដ​អស់​ពេញ​១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

តារា​បង្ហាញ​ម៉ូត​វ័យ​១៤​ឆ្នាំ Vlada Dzyuba បាន​មក​ធ្វើការ​បង្ហាញ​ម៉ូ​ដ​នៅ​ប្រទេស​ចិន​រយៈពេល​៣​ខែ​។ នៅ​ថ្ងៃមួយ​នោះ នាង​បាន​ដួល​សន្លប់​ក្រោយ​ពី​ធ្វើការ​ពេញ​១៣​ម៉ោង​មិន​បាន​សម្រាក​។

នាង​ស្លាប់​ដោយសារ​តែ​ជំងឺរលាកស្រោមខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់​នៅ​ពេល​នាង​ធ្វើការ​ពេញ​១៣​ម៉ោង​។ មុន​នឹង​ស្លាប់ នាង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយ​របស់​នាង​ដែរ ពី​ភាព​នឿយហត់​ក្នុង​ការងារ​។

ក្រោយ​ពី​សន្លប់​បាត់បង់​ស្មារតី​បាន​ពីរ​ថ្ងៃ នាង​បាន​ស្លាប់​ទៅ​ដោយ​គួរ​ឲ្យ​អាណិត​។ នេះ​មក​ពី​នាង​ធ្វើការ​ច្រើន​ហួស​សមត្ថភាព ទើប​ឆាប់​ស្លាប់​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ