ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាឱ្យ​សិក្សា​ផ្លូវច្បាប់​បិទ​អង្គការ​មួយ​នៅ​ភ្នំពេញ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដែល​ទទួល​បន្ទុក​​ចុះបញ្ជី​ការ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ឱ្យ​សិក្សា​ពិនិត្យ​ផ្លូវច្បាប់​ ដើម្បី​បិទ​អង្គការ​មួយ​ដែល​មានឈ្មោះ​ថា «មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស» ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បទបញ្ជា​ពី​បរទេស​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។​ ​សម្តេច​បាន​ថ្លែង​នៅ​ចំពោះ​មុខ​តំណាង​កម្មករ…

រាជធានី​ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ដែល​ទទួល​បន្ទុក​​ចុះបញ្ជី​ការ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ឱ្យ​សិក្សា​ពិនិត្យ​ផ្លូវច្បាប់​ ដើម្បី​បិទ​អង្គការ​មួយ​ដែល​មានឈ្មោះ​ថា «មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស» ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បទបញ្ជា​ពី​បរទេស​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។​

​សម្តេច​បាន​ថ្លែង​នៅ​ចំពោះ​មុខ​តំណាង​កម្មករ និង​និយោជិត​ប្រមាណ​ជាង ៤,៦៨២​នាក់ មក​ពី​រោងចក្រ​ចំនួន ៧៣​រោងចក្រ ​ក្នុង​នោះ​មក​ពី​ខេត្តកណ្តាល​ចំនួន ៣៨​រោងចក្រ និង​រាជ​ធានី​ភ្នំពេញ​ចំនួន ៣៥​រោងចក្រ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា អង្គការ​ណា​ដែល​មាន​បំណង​មិនល្អ​ទទួលបញ្ជាពី​បរទេស​មិន​គួរ​លើកលែង​នោះ​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​៖ «​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ត្រូវ​បិទ​​ចោល ​ព្រោះ​អាហ្នឹង​ធ្វើ​តាម​បរទេស​ណា​! អាហ្នឹង​គួរ​មើល ក្រសួងមហាផ្ទៃ​គួរ​មើល ព្រោះ​អាហ្នឹង​បរទេស​ជា​អ្នក​ឲ្យ​បង្កើត​មិនមែន​ខ្មែរ​ទេ​។ មើល​អា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​ហ្នឹង​មួយទៀត​»​។​

​សម្តេច​តេ​ជោ បាន​បន្ថែម​ថា បើ​ថា​អង្គការ​ក្រៅប្រទេស​គេ​មក​បង្កើត​ដោយ​សុំ​ច្បាប់​យើង​អាហ្នឹង​មិន​អី​ទេ តែ​សម្រាប់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ហៅ​កាត់​ថា CCHR នេះ​គឺ​​មាន​ជនជាតិ​ខ្មែរ​យើង​ម្នាក់ ត្រូវ​បរទេស​ឲ្យ​បង្កើត ដើម្បី​ឲ្យ​ធ្វើ​នេះ ឲ្យ​ធ្វើ​នោះ​តាម​ការ​ចង់​បាន​របស់​គេ​។ បើ​អង្គការ​ប្រទេស​ក្រៅ​គេ​បង្កើត​គេ​សុំ​ច្បាប់​យើង​បើក​។ ​នេះ​គឺ​មជ្ឈ​មណ្ឌល​​ដែល​ជនជាតិ​ខ្មែរ​ម្នាក់ ​បរទេស​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ឲ្យ​មក​ផ្តួលរំលំ​រដ្ឋាភិបាល​តាម​​របៀប​យុ​ហ្គោ​ស្លា​វី និង​សែរ​ប៊ី ។​ សម្តេច​គូសបញ្ជាក់​ថា ​ច្បាប់​ប្រទេស​មាន​ គឺ​ហាម​ឃាត់​​ការ​ពាក់ព័ន្ធ​ជាមួយ​និង​បរទេស បំរើ​នយោបាយ​បរទេស សូ​ម្បីតែ​ពាក្យ​សម្បថ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​គេ​ហាមឃាត់​ខ្លាំង​ណាស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ