ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ក្របី​មិន​យល់ព្រម​ឲ្យ​ធ្វើឃាត​រាតត្បាត​នៅ​ក្នុង​ហាង កើតហេតុ​ដ៏​អាក្រក់​មួយ​ក្នុង​រោង​សត្តឃាត​ប្រទេស​ចិន ដោយ​មាន​ក្របី​មួយ​ក្បាល​កើត​ចលាចល ព្រោះ​មិន​ចង់​ងាប់រ​ត់ទៅ​វ័ត​មនុស្ស​នៅ​ក្នុង​ហាង​ឯ​ប្រទេស​ចិន បណ្ដាល​ឲ្យ​របួស​៦​នាក់​។ ២-​បក្សី​ខ្លាចពស់​ថ្លាន់​រុំ​ពី​ខាងក្រៅ​ទ្រុង ចាត់​ទុក​ថា​ជា​ទេសភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ នៅ​ពេល​ឃើញ​បក្សី​ក្នុង​ទ្រុង​ភ័យ​ខ្លាច ព្រោះ​នៅ​ខាងក្រៅ​ទ្រុងមាន​ពស់ថ្លាន់ ដោយសារ​វា​ខ្លាចពស់​សី​ុ…

១-​ក្របី​មិន​យល់ព្រម​ឲ្យ​ធ្វើឃាត​រាតត្បាត​នៅ​ក្នុង​ហាង
កើតហេតុ​ដ៏​អាក្រក់​មួយ​ក្នុង​រោង​សត្តឃាត​ប្រទេស​ចិន ដោយ​មាន​ក្របី​មួយ​ក្បាល​កើត​ចលាចល ព្រោះ​មិន​ចង់​ងាប់រ​ត់ទៅ​វ័ត​មនុស្ស​នៅ​ក្នុង​ហាង​ឯ​ប្រទេស​ចិន បណ្ដាល​ឲ្យ​របួស​៦​នាក់​។

២-​បក្សី​ខ្លាចពស់​ថ្លាន់​រុំ​ពី​ខាងក្រៅ​ទ្រុង
ចាត់​ទុក​ថា​ជា​ទេសភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ នៅ​ពេល​ឃើញ​បក្សី​ក្នុង​ទ្រុង​ភ័យ​ខ្លាច ព្រោះ​នៅ​ខាងក្រៅ​ទ្រុងមាន​ពស់ថ្លាន់ ដោយសារ​វា​ខ្លាចពស់​សី​ុ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​សិង្ហ​បុរី ។

៣-​អន្លង់​ដាក់​អន្ទង់​ប្រចាំឆ្នាំ​២០១៧
ជា​សមិទ្ធិ​ផល​ថ្មី​មួយ​របស់​ក្រុម​គ្រួសារ​បច្ចុប្បន្ន​ជា​អន្លង់​ដាក់​អន្ទង់​សក្ដិ​សម​នឹង​រដូវរងា និង​ជា​អាថ៌​កំបាំង​មួយ​ដែល​មនុស្ស​គ្រប់​រូប​គួរ​ប្រតិបត្តិ​តាម​។

៤-​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​មនុស្ស​ពិភព​ផ្កាយ​នឹង​ទាក់ទង​ជាមួយ​មនុស្ស
មនុស្ស​ពិភព​ផ្កាយ​នឹង​ទាក់ទង​ជាមួយ​មនុស្ស​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ តាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​ម្នាក់ ក្រោយ​ពី​ក្រុមការងារ​របស់​គេ​នៅ​បន្ត​រុករក​មនុស្ស​នៅ​ពិភព​ផ្កាយ ។

៥-​នាំ​គ្នា​តែងខ្លួន​ជា​បិសាច «Halloween»
ពលរដ្ឋ​ជប៉ុន​នាំ​គ្នា​តុបតែង​ខ្លួន​ជា​ខ្មោច​នៅ ក្នុង​ពិធីបុណ្យ «Halloween» ដែល​កើតឡើង​ក្នុង​រយៈពេល​ដំណាច់ឆ្នាំ​នេះ ។

៦-​ជន​រ៉ូ​ហ៊ីង​យ៉ាំ​កំពុង​ព្យាយាម​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស
ខណៈ​ពេល​ប្រទេស​កំពុង​កើតសង្គ្រាម ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភ័ត​ខ្លាច និង​នាំ​គ្នា​ភៀស​ខ្លួន​​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ជាក់ស្ដែង​សម្រាប់​ពលរដ្ឋ​រ៉ូ​ហ៊ី​ង​យ៉ា នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក៏​បាន​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែស ។

៧-​ក្រុម​ស្បែក​ស​ដើរ​ជា​ក្បួន​នៅ​រដ្ឋ​ថេ​ន​ណេ​សស៊ី
ចាត់​ទុក​ថា​ជា​ឥរិយាបថ​មួយ​របស់​ក្រុម​ជន​ស្បែក​ស បច្ចុប្បន្ន​កំពុង​មើលងាយ​ជាតិ​សាសន៍​លើ​ជន​ស្បែក​ខ្មៅ និង​កំពុង​រាតត្បាត​នៅ​អា​មេ​រិ​ក​។

៨-​ក្រពើ​ប្រវែង​៤​ម៉ែត្រ​ដេក​នៅ​មុខ​ផ្ទះ
បុរស​ម្នាក់​នៅ​ក្នុងភូមិ​មួយ​នៅ​រដ្ឋ​អូ​រី​ស​សា​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​បង្ហាញ​អាកា​រៈ​ភិតភ័យ​ក្រោយ​ពី​ប្រទះ​ឃើញ​ក្រពើ​យក្ស​មួយ​ក្បាល មាន​ប្រវែង​៤​ម៉ែត្រ​វារ​ចូល​ផ្ទះ ។

៩-​ផ្ទុះ​ឆ្នាំង​កំ​ដៅ​ទឹក​ស្លាប់ ២៦​នាក់
រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​ធ្យូងថ្ម​បាន​ផ្ទុះ​នៅ​ក្នុង​រដ្ឋ «Uttar Pradesh» ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៦​នាក់ និង​របួស​ជា​ច្រើន​នាក់ ។

១០-២​នាក់​ប្ដី​ប្រពន្ធ​លាក់​ស្វា​នៅ​ក្នុង​ខោ​អាច​ជាប់គុក​១០​ឆ្នាំ
ប៉ូលិស​ក្រុង​សៀង​ហៃ​បាន​ចាប់ខ្លួន​ប្ដី​ប្រពន្ធ​២​នាក់ ខណៈ​ពេល​ពួក​គេ​លាក់​កូន​ស្វា​ដែល​លួច​ពី​សួនសត្វ​ទុក​នៅ​ក្នុង​ខោ អាច​ជាប់គុក​១០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ