ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្គត់ផ្គង់​ទឹក​​នៅ​ខេត្តកំពង់ឆ្នាំង​​ កំពុង​ដំណើរការ​ដោយ​រលូន

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ គម្រោង​ដំណាក់កាល​ទី​១ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ​ជំនួស​ដោយ​ប្រទេស​ចិន ទៅ​ខេត្តកំពង់ឆ្នាំង​ ដែល​កំពុង​ដំណើរការ​ដោយ​រលូន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​ទីប្រឹក្សា​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​នេះ ។ លោក​បណ្ឌិត អ៊ុ​ក…

ខេត្ត​កំពង់ឆ្នាំង ៖ គម្រោង​ដំណាក់កាល​ទី​១ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ​ជំនួស​ដោយ​ប្រទេស​ចិន ទៅ​ខេត្តកំពង់ឆ្នាំង​ ដែល​កំពុង​ដំណើរការ​ដោយ​រលូន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​ទីប្រឹក្សា​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​នេះ ។

លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​និង​លោក លី អាន ទីប្រឹក្សា​ការិ​យាល័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​អម​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន CCNC បាន​អញ្ជើញ​ទៅ​ទស្សនា​ចំណុច​អនុវត្ត​ការងារ​អណ្ដូង​ទឹក ដែល​សាងសង់​ដោយ​ក្រុមហ៊ុន CCNC ដែល​ជា​គម្រោង​ដំណាក់កាល​ទី​១ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹក​ជនបទ​ជំនួស​ដោយ​ប្រទេស​ចិន ទៅ​ខេត្តកំពង់ឆ្នាំង​កាលពី​ពេល​ថ្មី​ៗ នេះ ។

លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន បាន​ស្ដាប់​ការ​ឧទ្ទេសនាម របស់​លោក ឈឹង ជៀន​ឆាង អគ្គនាយក​នៃ​គម្រោង​អំពី​ស្ថានភាព សុវត្ថិភាព គុណភាព និង​ល្បឿន​ការងារ​ព្រមទាំង​ទស្សនា និង​ស្វែង​យល់​បច្ចេកទេស​អនុវត្ត​ការងារ​ខួងអណ្ដូង​គ្រឿងចក្រ​, សម្ភារៈ និង​ការ​គ្រប់គ្រង​ទាំង​ការងារ​ថែរក្សា​ដោយ សុវត្ថិភាព​អណ្ដូង ។ ក្រោយ​ពី​ការ​ស្ដាប់​ការ​ឧទ្ទេស​នាម​,​លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ សមិទ្ធផល ដែល​ទទួល បាន​ក្នុង​គម្រោង​នេះ ។

លោក លី អាន ទីប្រឹក្សា​ការិយាល័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ស្ថានទូត​ចិន បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន CCNC ជា​គំរូ​ក្នុង​ផ្នែក​អនុវត្ត​ការងារ​ខួងអណ្ដូង​ទឹក​ព្រមទាំង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បន្តការងារ​ដែល​មាន​ស្ដង់ដា​ខ្ពស់ ទាមទារ​ការងារ​ឱ្យ​បាន​មឺ​ង​ម៉ាត់ ម៉ត់ចត់ ដែល​មាន​សុវត្ថិភាព ប្រកបដោយ​គុណភាព​ខ្ពស់ និង​ប្រសិទ្ធិ​ភាព​ខ្ពស់ ដើម្បី​សម្រេច​វិស្វកម្ម ដំណាក់កាល​ទី​១​នេះ​ឱ្យ​បាន​សាងសង់​សម្រេច​ជា​ស្ថាពរ ដើម្បី​ជា​កម្លាំង​ជំនួស និង​បន្ថែម​ឆព្វណ្ណរង្សី​ដល់​ការ​អនុវត្ត​នៃ​ការ​ផ្ដួចផ្ដើម​គំនិត “​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ ” និង​ជំរុញ​ឱ្យ​មិត្តភាព​ចិន​-​កម្ពុជា​កាន់តែ​ស៊ីជំរៅ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ